02/03/2020 - 15:04

បង្ក​លក្ខណៈ​ដើម្បី​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​

រយៈ​ពេល​កន្លង​ ខេត្ត​ហូវយ៉ាង ​បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ បទ​បញ្ជា​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ និង​គណៈ​លេខា​អំ​ពី​ការ​ងារ​ជន​ជាតិ​​ និង​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។​ ដូច្នេះ ​ជីវភាព​សេដ្ឋ​កិច្ច​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់នេះ​បាន​រីក​ចម្រើន​។​

គ្រួ​សារ​ប្រ​ជា​ជន​ចូល​រួម​ដាំ​ផ្សិតអំ​បោះ​នៅ​ឃុំ​តឹង​ប៊ិញ ស្រុក​ផុងហេប។​

យោងតាម​នោះ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​បាន​ចេញ​សេច​ក្តី​សម្រេច​ផែន​ការ​និង​សេច​ក្តី​សន្និដ្ឋាន​ ដើម្បី​អនុវត្ត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​អំ​ពី​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​យុទ្ធ​សាស្ត្រ​ការ​ងារ​ជន​ជាតិ​នៅ​ឆ្នាំ​២​០​២​០​ លើ​ភូមិ​សាស្រ្ត​ ខេត្ត​ហូវយ៉ាង​ អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​នឹង​ទិស​ដៅ​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរភាព​នៅ​ខេត្ត​ហូវ​យ៉ាង​។​ អនុម័តិជា​ផ្លូវ​ការ​គម្រោង​ពិសេស​ដោយ​ឡែក​ជំនួយ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ដំណាក់​កាល​២​០​១​៩​-២​០​២​៥​។​ល។​

ដោយ​សារ​ការ​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ដែល​បាន​លើក​ឡើង​ខាង​លើ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​ហូវយ៉ាង​ មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។​ លោក​យ័ញ​វ៉ាន់​ហ្វាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់A បាន​មាន​ប្រ​សាសន៍​៖“ ផ្តើម​ពីប្រ​ភព​ទុន​វិនិ​យោគ​រួម​និង​ប្រ​ភព​ជំនួយ​ពិសេស​ដោយ​ឡែក​ ជន​រួម​ជាតិ​លើ​ភូមិ​សាស្រ្ត​បាន​បង្វែរ​ទម្រង់​ផលិត​កសិកម្ម​សម​ស្រប​ទៅ​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​។​ ទន្ទឹម​នឹង​នោះ ​សកម្ម​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ផលិត​កម្ម​ចាស់​ងាក​ ទៅ​រក​បច្ចេក​ទេស​វប្បកម្ម​ទំ​នើប​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ទិន្ន​ផល​និង​គុណ​ភាព​ក្នុង​ផលិត​កសិកម្ម​ត្រូវ​បាន​កែលម្អ​ឡើង​”។​  មាន​ផ្លូវ​ថ្នល់​ជា​ច្រើន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ធ្វើ​ថ្មី​ បើក​ ទូលាយ​ និង​បង្កើន​កម្រិត​ក៏​បាន​ធ្វើ​ឱ្យ​ទម្រង់​សេដ្ឋ​កិច្ច​តូចៗ​ជា​ច្រើន​អភិវឌ្ឍ​ផង​ដែរ​។​ នៅ​ពេល​ទំ​នេរ​យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ អាច​បើក​បរ​រថយ​ន្ត​ទៅ​ផ្សារ​និង​តំ​បន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ ដើម្បី​ធ្វើ​ជា​ង​កំ​បោរ​និង​រត់​ម៉ូតូ​ឌុប។​ល។​ មាន​បង​ប្អូន​នារី​ជា​ច្រើន​បាន​រៀន​របរ​កាត់​ដេរ​ រួច​ទទួល​កាត់​ដេរ​យក​ឈ្នូលនៅ​ក្នុង​ស្រុក​។​ល។​ លោក​ហ្វាង​បាន​លើក​ឧទាហរណ៍​៖“ ចាប់​តាំង​ពី​ផ្លូវ​បូងតុង - ម៉ោកង៉ាង ត្រូវ​បាន​កសាង​រួច​រាល់​ មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​លក់​ផ្លែ​ឈើ​​ និង​កសិផលតាម​មា​ត់​ផ្លូវ​ធំ​ រក​បាន​ប្រាក់​ចេញ​ចូល​”។​ បង​ស្រី​យ័ញ​ធីណានៅ​ភូមិ​ទ្រឿង​និញ ឃុំ​ទ្រឿង​ឡុង​A ស្រុក​ចូវ​ថាញ់A បាន​ឱ្យដឹង​៖“ ខ្ញុំ​ដាំ​ននោង ខ្លោក ត្រឡាច​នៅ​ជុំ​វិញ​ផ្ទះ​ ។​ល។​ ពីមុន​នេះ​ហូប​មិន​អស់​គឺ​ចោល​ ឥឡូ​វ​នេះ​ដាក់​លក់​មាត់​ ផ្លូវ​ក៏​បាន​ណាស់​ដែរ​” ។​

យោង​តាម​ប្រ​សាសន៍​លោក​គីហ៊ីវថាញ អនុប្រ​ធាន​គណៈ​ជន​ជាតិ​នៅ​ខេត្ត​ហូវយ៉ាង​ ឱ្យដឹង​៖ ផ្តើមពីប្រ​សិទ្ធ​ភាព​ខាង​លើ​ គណៈ​ជន​ជាតិ​ក៏​បាន​បង្កើត​ផែន​ការ​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​ខេត្ត​ដើម្បី​បន្ត​អនុវត្ត​គោល​នយោ​បាយ​ជំនួយ​ដោយ​ឡែក​ជួយឱ្យ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ជាង​ទៀ​ត​៕                                                       

                                                        ហា​ថាញ-សុផន

ចែករំលែកអត្ថបទ