ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងការពារប្រទេសបានរៀបចំសន្និសីទតាមអុីនធឺណិត ទូទាំងកងទ័ពរៀនសូត្រពីបទពិសោធន៍ក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លង និងផ្សព្វផ្សាយបន្ទាន់ការបង្ការ និងទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសប្រភេទថ្មី កូរ៉ូណា (COVID -១៩) បង្កឡើង។
ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ថ្លែងការណ៍ក្នុងអង្គសន្និសីទតាម: www.qdnd.vn
ថ្លែងការណ៍ក្នុងអង្គសន្និសីទ ឧបនាយករដ្ឋមន្ត្រី វ៉ូវឌឹកដាម ប្រធានគណៈចង្អុលការជាតិអំពីការបង្ការ និងទប់ស្កាត់ជម្ងឺរលាកផ្លូវដង្ហើមដោយវីរុស COVID-១៩ បង្កឡើង បានសង្កត់ធ្ងន់ថា៖ នេះជាលើកដំបូងដែលកងទ័ពយើង ចេញទ័ពដោយទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ។ នេះគឺជាសកម្មភាពចាំបាច់ មិនត្រឹមតែសំរាប់បង្ការនិងទប់ស្កាត់ជំងឺឆ្លងលើកនេះប៉ុណ្ណោះទេ ថែមទាំងជាលើកហាត់សមយ៉ាងចាំបាច់ផងដែរ ឆ្លងតាមរយៈនោះ រៀនសូត្របទពិសោធន៍ ដើម្បីអង្គការបង្ការ ទប់ស្កាត់ជំងឺឆ្លង និងទប់ទល់បញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រវេណីនៅពេលអនាគត។
របាយការណ៍សង្ខេបស្តីពីស្ថានភាពបង្ការ ទប់ស្កាត់ជំងឺឆ្លងនេះ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បើនិយាយពីជំងឺឆ្លងរាលដាល ប្រទេសវៀតណាមគឺជាប្រទេសដែលមានហានិភ័យខ្ពស់បំផុត។ ថ្វីត្បិតដូច្នោះ ប៉ុន្តែយើងបានព្យាករណ៍ ស្ថានភាពបានយ៉ាងត្រឹមត្រូវ រំពឹងបានអ្វីៗគ្រប់យ៉ាងតាំងពីដំបូង ។ ប្រព័ន្ធនយោបាយទាំងមូលបានអនុវត្តយ៉ាងតឹងរឹង ព្រមៗនូវវិធានការណ៍ជាច្រើន ដើម្បីទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព។ រហូតមកដល់ពេលនេះ យើងគ្រប់គ្រងបានល្អស្ថានភាពជំងឺឆ្លង។ យើងគប្បីបន្តការគ្រប់គ្រងល្អនៅតាមបន្ទាត់ព្រំដែន; អនុវត្តយ៉ាងមានប្រសិទ្ធភាពការត្រួតពិនិត្យ និងរៀបចំឱ្យនៅដោយឡែកចំពោះករណីជាប់សង្ស័យ បំផុតគឺករណីពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសពីតំបន់កើតមានជំងឺឆ្លង។
ការប្រែប្រួលឯទៀត មុននោះ យោងតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោក WHO វៀតណាម ស្តីពី “ជំងឺឆ្លង COVID-១៩៖ អ្វីដែលយើងគ្រប់គ្នាបានដឹងកន្លងមក” អង្គការ WHO បានឱ្យតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាម ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈបន្ទាន់ ។ អង្គការ WHO បានឱ្យដឹង៖ សមត្ថភាពរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈបន្ទាន់ រួមទាំងការផ្ទុះឡើងនៃជំងឺឆ្លងថ្មីដែលកំពុងលេចឡើង បានកើនឡើងគួរឱ្យកត់សម្គាល់។ លទ្ធផលដែលសម្រេចបាន ដោយវៀតណាមបានផ្តុំកម្លាំងវិនិយោគ បង្កើនខាងសមត្ថភាពស្នូលអស់រយៈកាលជាច្រើនឆ្នាំ - រួមមានការត្រួតពិនិត្យនិងវាយតម្លៃហានិភ័យ សមត្ថភាពធ្វើពិសោធន៍ បង្ការទប់ស្កាត់និងត្រួតពិនិត្យរោគឆ្លង គ្រប់គ្រងគ្លីនិក និងហានិភ័យ ... - តាមតម្រូវការនៃបទបញ្ញត្តិ សុខភាពអន្តរជាតិ (IHR) (២០០៥) ។ អង្គការ WHO បានកត់សម្គាល់ វៀតណាមបានដោះស្រាយជំងឺនេះបានយ៉ាងល្អ”។
អង្គការ WHO បានប្រកាសថា វៀតណាមគប្បីបន្តការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនដើម្បីគ្រប់គ្រងជំងឺនេះ ព្រោះថា អាចនឹងមានបន្ថែមករណីឆ្លងថ្មីនៃជំងឺឆ្លងកូរ៉ូណា កើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
មកដល់ម៉ោង១៦និង៤៥នាទី ថ្ងៃទី២០ ខែកុម្ភៈ តាមទំព័រព័ត៌មានស្តីពីជំងឺរលាកផ្លូវដង្ហើម COVID-19 របស់ក្រសួងសុខាភិបាល (https://ncov.moh.gov.vn/) សរុបចំនួនមនុស្សស្លាប់ដោយជំងឺCOVID-19 នៅលើពិភពលោកគឺ២.១៣០នាក់ អ្នកឆ្លងជំងឺ៧៥.៧៥២នាក់ មាន១៤.៥៤៥នាក់បានជាសះស្បើយ។ នៅវៀតណាមមានអ្នកឆ្លងជំងឺចំនួន១៦នាក់ ហើយអ្នកបានជាសះស្បើយចំនួន១៤នាក់៕
កាសែតកឹងធើភាសាខ្មែរ - វ៉ាន់តឹន