យោងតាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនស្រុកគៀងលឿង ខេត្តគៀងយ៉ាង រយៈពេលកន្លង ផ្តើមពីប្រភពទុនរបស់ខេត្តនិងមជ្ឈិម តំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត ត្រូវបានវិនិយោគជាង២២៦ពាន់លានដុងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។
ទំនប់រាំងទឹកប្រៃនៅឃុំប៊ិញអាន។
ផ្តើមពីប្រភពទុនកម្មវិធីទិសដៅជាតិ ប្រភពទុនកម្មវិធី គម្រោងអនុគ្រោះពិសេសដោយឡែកសម្រាប់ជនរួមជាតិភាគតិច។ល។ ស្រុកគៀងលឿងបានវិនិយោគកសាងទំនប់រាំងទឹកប្រៃ តភ្ជាប់អគ្គិសនី ទឹកស្អាត កសាងអគារសិក្សា ដំណាក់សុខាភិបាល។ល។ ពិសេសគឺកសាងស្ពានផ្លូវដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ រហូតមកទល់នឹងបច្ចុប្បន្ន ផ្លូវតភ្ជាប់ឃុំនឹងមជ្ឈមណ្ឌលស្រុក សុទ្ធតែបានក្រាលកៅស៊ូ ផ្លូវចូលទៅភូមិ អនុសង្កាត់នានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងបានចាក់បេតុងទាំងអស់។ បច្ចុប្បន្ន គ្រួសារជនរួមជាតិខ្មែរជាង៩៩,៩២%ប្រើប្រាស់អគ្គិសនីសុវត្ថិភាពបម្រើការរស់នៅនិងបង្កបង្កើនផល។ល។ ទន្ទឹមនឹងនោះ ស្រុកក៏បានអនុវត្តគោលនយោបាយអំពីលំនៅឋាន ដីធារផ្ទះជូនគ្រួសារក្រីក្រនៅឃុំប៊ិញទ្រី ហ្វាដៀង គៀងប៊ិញ ស៊ើងហាយ និងឧបត្ថម្ភបាសាំងទឹកចែកចាយដល់១៣៤គ្រួសារនៅជិតផ្លូវបំពង់ទឹក។ ព្រមទាំងបង្កលក្ខណៈឱ្យជនរួមជាតិខ្មែរអភិរក្សតម្លៃវប្បធម៌ប្រពៃណីស្រុកសហការជាមួយនឹងគណៈជនជាតិខេត្តអនុវត្តសេចក្តីសម្រេចរបស់ខេត្ត ស្ដីពីការកសាងថ្មីនិងជួសជុលឈាបនដ្ឋានវត្តខ្មែរចំនួន៣ គឺវត្តសិរីវង្សា (ថ្លុក) វត្តចម្ប៉ាលឹក(បាយអឺត) ឃុំយឿងហ្វា និងវត្តបឹងជុំ (ភ្នំម្លូ) ឃុំហ្វាដៀង។
ដងផ្លូវពីមជ្ឈមណ្ឌលស្រុកទៅកាន់ឃុំប៊ិញអាន ត្រូវបានបង្កើនកម្រិតមានភាពសមរម្យ។
ការវិនិយោគព្រមៗគ្នា អំពីហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតំបន់ជនរួមជាតិខ្មែរ ជួយឱ្យជនរួមជាតិខ្មែរមានលក្ខណ សម្បត្តិពង្រីកសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ។ បងយ័ញថាញ់ នៅឃុំប៊ិញអាន ឱ្យដឹង៖ ចាប់តាំងពីពេលផ្លូវទៅកាន់ភូមិប៊ិញដុងចាក់បេតុង ខ្ញុំចិញ្ចឹមគោក៏មានភាពងាយស្រួលដែរ ពីព្រោះជិះម៉ូតូទៅកាត់ស្មៅនៅកន្លែងឆ្ងាយបាន។ រីឯប្រពន្ធខ្ញុំ ជារៀងរាល់ថ្ងៃលក់ចំណីអាហារព្រឹកក្បែរផ្លូវក៏កាក់កប។ អាស្រ័យដូច្នោះ ជីវភាពគ្រួសារខ្ញុំបានគ្រាន់បើជាងមុនច្រើន”។ ទន្ទឹមនឹងនោះ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនជនជាតិភាគតិច ក៏បានស្រុកយកចិត្តទុកដាក់អនុវត្តល្អ។ គិតត្រឹមតែពីឆ្នាំ២០១៨មកទល់នឹងបច្ចុប្បន្ន ស្រុករៀបចំវគ្គហ្វឹកហាត់ បណ្តុះបណ្តាលវិជ្ជាជីវៈនៅតំបន់ជនបទ ពិគ្រោះ ឧទ្ទេសនាមការងារធ្វើនៅតាមអង្គភាពក្នុងនិងក្រៅខេត្តជូនពលករប្រមាណ១.៦៨២នាក់។
តាមប្រសាសន៍លោកង្វៀនង៉ុកត្វឹង នាយការិយាល័យរងគណៈកម្មាធិការប្រជាជនស្រុកគៀងលឿង អាស្រ័យការផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រ័យជាច្រើន ម៉្លោះហើយចំនួនគ្រួសារជនជាតិភាគតិចក្រីក្រត្រូវបានកាត់បន្ថយជាលំដាប់។ មកទល់នឹងបច្ចុប្បន្ន ទូទាំងស្រុកមានគ្រួសារក្រីក្រចំនួន៤៣២គ្រួសារ ក្នុងនោះមានគ្រួសារខ្មែរ ១១៨គ្រួសារ៕
ហាថាញ់-មុនី