17/02/2020 - 14:52

មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទីវ​កឹង​ បង្កើន​ការ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​លើ​មនុស្ស​

តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ ត្រឿង​វ៉ាន់​យ៉ាង​ អនុប្រ​ធាន​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ៖ កាល​ពី​ឆ្នាំ​២​០​១​៩​ ជំងឺ​គ្រុន​ឈាម​ និង​ជំងឺ​ពង​ដៃ​ជើង​មាត់​មាន​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ទូទាំង​ខេត្ត​។​ ហេតុ​នោះ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​បាន​សហការ​ជា​មួយ​នឹង​រាល់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ទី​ប្រ​ជុំ​ជន​  អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ជូន​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​បង្រ្កាប​ជំងឺ​ឆ្លង​រាល​ដាល​ទាំង​២​ប្រ​ភេទ​នេះ​ និង​ជំងឺ​ឆ្លង​ រាល​ដាល​ដទៃ​ទៀ​ត​និយាយ​រួម​។​ 

កម្មា​ភិបាល​សុខា​ភិបាល​ឃុំ​និង​ស្រុក​ទីវ​កឹង​ កំ​ពុង​ណែនាំ​ប្រ​ជា​ជន​កំ​ចាត់​ដង្កូវ​ទឹក​។​ 

ដើម្បី​បង្ការ​បង្រ្កាប​ជំងឺ​ឆ្លង​រាល​ដាល​លើ​មនុស្ស​  មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទីវ​កឹង​ បាន​ចាត់​តាំង​សកម្ម​ភាព​សារ​គមនា​គមន៍​ អប់​រំអំ​ពី​របៀប​ថែ​ទាំ​សុខ​ភាព​ របៀប​បង្ការ​ជំងឺ​ជូន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ដោយ​រូប​ភាព​ជា​ច្រើន​ ដូច​ជា​៖ ចង្អុល​ការ​ដល់​រាល់​ដំណាក់​សុខា​ភិបាល​ឃុំ​ ទី​ប្រ​ជុំ​ជន​ គួប​ផ្សំ​ជា​មួយ​នឹង​សហការី​សុខា​ភិបាល​តាម​ភូមិ​ ចុះ​ទៅ​តាម​គ្រួ​សារ​នីមួយ​ៗ​ធ្វើ​ការ​ណែ​នាំ​មា​មីង​ ម្ចាស់​ការ​មាន​វិធាន​ការ​បង្ការ​បង្រ្កាប​ជំងឺ​ឆ្លង​រាល​ដាល​គ្រុន​ឈាម​៖ បិទ​គម្រប​ពាង​ទឹក​កុំ​ឱ្យ​មូស​ពង​ រៀប​ចំ​សម្អាត​កាក​សំ​ណល់​ជុំ​វិញ​ផ្ទះ​  មាន​ដូច​៖ សំ​បក​ដូង​ សំ​បក​កំ​ប៉ុង​ ដប​ក្រឡ។​ល។​ កុំ​ឱ្យ​ដក់​ទឹក​ ដើម្បី​កំ​ចាត់​ដង្កូវ​ទឹក​។​ ពិសេស​ គឺ​លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​ពីការ​ម្ចាស់​ការ​"បង្ការ​ជំងឺ​ប្រ​សើរ​ជាង​ព្យា​បាល​"។​ ចំ​ពោះ​ការ​បង្ការ​បង្រ្កាប​ជំងឺ​ពង​ដៃ​ជើង​មាត់​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​បាន​សហកា​រស្អិត​ល្មួត​ជា​មួយ​នឹង​ការិ​យាល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល ចាត់​តាំង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​ អប់​រំ លើក​កម្ពស់​ការ​យល់​ដឹង​ជូន​កង​ជួរ​គ្រូ​បង្រៀន​សាលា​មត្តេយ្យលើ​ភូមិ​សាស្រ្ត​ស្រុក​ អំ​ពី​វិ​ធាន​ការ​បង្ការ​ បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​ ហាត់​កុមារ​ឱ្យ​មាន​ទម្លាប់​លាងដៃ​ដោយ​សាប៊ូ ទឹក​ស្អាត អនា​ម័យ​របស់​លេង​ អនា​ម័យ​បន្ទប់​រៀន​ជ្រះ​ស្អាត​ ហូប​ចុក​ស្រប​អនា​ម័យ​។​ល។​ 

អា​ស្រ័យ​ការ​ផ្សព្វ​ផ្សាយ​បាន​អនុវត្ត​ជា​ញឹក​ញាប់  ព្រម​ៗ​គ្នា​  ម្ល៉ោះ​ហើយ​ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​កាន់​តែ​បាន​លើក​កម្ពស់​។​ បង​ស្រី​ថាច់​ធីអ៊ុក​ត្រឹម​ នៅ​ភូមិ​ព្រែក​លប ឃុំ​តឹង​ហ៊ុង ឱ្យ​ដឹង​៖ "ខ្ញុំ​បាន​កម្មា​ភិបាល​សុខា​ភិបាល​ឃុំ​ សហការី​សុខា​ភិបាល​ភូមិ​មក​ដល់​ផ្ទះ​ផ្សព្វ​ផ្សាយ​ ណែ​នាំ​អំ​ពី​របៀប​កំ​ចាត់​ដង្កូវ​ទឹក​ជា​មួយ​នឹង​គោល​លំ​នាំ​"គ្មាន​ដង្កូវ​ទឹក​ គឺគ្មាន​ជំងឺ​គ្រុន​ឈាម​" ម្ល៉ោះ​ហើយ​ខ្ញុំ​ចេះ​របៀប​អនុវត្ត​វិ​ធាន​ការ​បង្ការ​ជំងឺ​យ៉ាង​សាមញ្ញ​នៅ​នឹង​គ្រួ​សារ​ ហេតុ​នោះ​ក្នុង​គ្រួ​សារ​ខ្ញុំ​គ្មាន​នរណា​ម្នាក់​កើត​ជំងឺ​គ្រុន​ឈាម​នោះ​ទេ"។​ 

វេជ្ជ​បណ្ឌិត​ត្រឿង​វ៉ាន់​យ៉ាង​ ឱ្យ​ដឹង​បន្ថែម​៖ ប៉ុន្មាន​ថ្ងៃ​កន្លង​ ទូទាំង​ពិភព​លោក​ កំ​ពុង​យក​ចិត្ត​ទុក​ដាក់​និង​បារម្ភ​ចំ​ពោះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ បណ្តាល​មក​ពី​រី​រុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​ (nCoV)។​ យើង​ខ្ញុំ​បាន​ចុះ​ទៅ​តាម​សាលា​រៀន​ក្នុង​ស្រុក​ ទី​ប្រ​ជុំ​ជន​ ដើម្បី​បាញ់​ថ្នាំ​កម្ចាត់​មេរោគ​ បង្ការ​រោគ​ឆ្លង​រាល​ដាល​ និង​ណែ​នាំ​ប្រ​ជា​ជន​និង​ប្អូន​ៗ​សិស្សា​នុសិស្ស​ លាង​ដៃ​ដោយ​សាប៊ូជា​ប្រ​ចាំ​ ឬ​ទឹក​សម្រាប់​លាង​ដៃ​ដែល​មាន​ជាតិ​អាល់​កុល​ ដើម្បី​ជៀស​វាង​ឆ្លង​មេ​រោគ​ពីខាង​ក្រៅ​។​ ពេល​មាន​អា​ការៈ​ឈឺ​បំ​ពង់​ក ឈឺ​ក្បាល​ ហៀរ​សម្បោរ​ និង​គ្រុន គប្បី​ទៅ​កាន់​មូលដ្ឋាន​សុខា​ភិបាល​ដើម្បី​បាន​ពិនិត្យ​ជំងឺ​ និង​ពិគ្រោះ​យោ​បល់​ព្យា​បាល​។​ មិន​គប្បី​នៅ​ផ្ទះ​ព្យា​បាល​ដោយ​ខ្លួន​ឯង​ឡើយ​៕

សឺនម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ