តាមប្រសាសន៍លោកដុងវ៉ាន់ថាញ់ អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ឱ្យដឹង៖ ការងារបណ្តុះបណ្តាលធនធានមនុស្សតំបន់ជនជាតិភាគតិចរបស់ខេត្ត ត្រូវបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តល្អ រួមចំណែកលើកកម្ពស់ប្រជាបញ្ញានៅតំបន់ជនរួមជាតិភាគតិច។
អ្នកគ្រូនិងសិស្សសាលាមតេ្តយ្យហឿងយឿង ស្រុកចូវថាញ់ A បានបង្រៀននិងរៀនក្នុងសាលាសម្រេចបទដ្ឋានជាតិ។
ផ្ដើមពីការយកចិត្តទុកដាក់របស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ បានជាប្រព័ន្ធសាលារៀន មូលដ្ឋានសម្ភារៈ បរិក្ខារបម្រើការបង្រៀននៅតាមសាលារៀនតំបន់ជនជាតិភាគតិច ត្រូវបានបង្កើនវិនិយោគកសាងសមរម្យ។ សព្វថ្ងៃ មានបន្ទប់រៀនចំនួន២.៤៧១ក្នុងចំណោម៤.១២០បន្ទប់ ត្រូវបានកសាងរឹងមាំ សរុបអត្រា៥៩,៩៨% នៅឃុំនានាដែលមានជនជាតិខ្មែររស់នៅកុះករ គឺមានសាលាមតេ្តយ្យទាំង១០០%។ ការបង្រៀននិងរៀនអក្សរខ្មែរត្រូវបានបន្តរក្សានិងពង្រីក ទូទាំងខេត្តមានសាលាបង្រៀនអក្សរខ្មែរចំនួន១០ និងចំនួនសិស្ស៧៨២នាក់ ក្រៅពីនោះ វត្តខ្មែរទាំង១៥ក្នុងខេត្តសុទ្ធសឹងបើកបង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាល។សាលាមធ្យមសិក្សាមូលដ្ឋានត្រឿងឡុង A ស្រុកចូវថាញ់ A សម្រេចបទដ្ឋានជាតិ។
លោកវ៉ថាញ់ម៉ុង នាយខុទ្ទកាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឱ្យដឹង៖ "អនុវត្តការឧបត្ថម្ភសិស្សនិងសាលារៀនចំណុះឃុំ ភូមិលំបាកពិសេសតាមអនុក្រឹត្យលេខ១១៦/២០១៦/NĐ-CP ចុះថ្ងៃ១៨/៧/២០១៦របស់រដ្ឋាភិបាល ខេត្តបានឧបត្ថម្ភអង្ករចំនួន១៨៨.៣៩៣គីឡូក្រាមដល់សិស្សានុសិស្ស៥៧៤នាក់ ចំណុះ២១សាលាចាប់ពីកម្រិតបឋមសិក្សា មធ្យមសិក្សាមូលដ្ឋាន និងមធ្យមសិក្សាចំណេះទូទៅ។ តាំងពីឆ្នាំ២០១៤មកទល់ឥឡូវ ខេត្តបានរៀបចំការងារធ្វើដល់និស្សិតចំនួន៣៨នាក់ក្នុងចំណោមនិស្សិត៧៤នាក់ ដែលបានបណ្តុះបណ្តាលតាមរបបជម្រើសតាំង ឧបត្ថម្ភគ្រូបង្រៀនអក្សរខ្មែរតាមវត្តក្នុងឱកាសវិស្សមកាលតាមសេចក្ដីកំណត់។ បច្ចុប្បន្ន ក្នុងទូទាំងខេត្តនៅមានសិស្សជម្រើសតាំងចំនួន១៨នាក់ កំពុងរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ គិតសរុបថវិកាឧបត្ថម្ភប៉ាន់ស្មានក្នុងប៉ុន្មានឆ្នាំកន្លង ប្រមាណជាង៥០០លានដុង"។ ខណៈពេលគោលនយោបាយឧបត្ថម្ភដោយឡែកត្រូវបានអនុវត្តល្អ ស្មារតីភ្ញាក់រលឹកចំពោះការរៀនសូត្ររបស់សិស្សជនជាតិភាគតិចមានការលើកកម្ពស់។ ប្អូនគឹមជិញថាំង នៅឃុំហ្វាលឺវ ក្រុងវីថាញ់ ឱ្យដឹង៖ "ប្អូននឹងប្រឹងប្រែងរៀនសូត្រឱ្យបានពូកែដើម្បីប្រឡងជាប់ចូលរៀននៅសាលាចំណេះទូទៅជនជាតិអន្តេវាសិក ដូចជាបងស្រីរបស់ប្អូន។ ដ្បិតអី ពេលបានចូលរៀនសាលានេះ គឺឪពុកម្តាយប្អូនមិនបាច់គិតគូរកម្រៃសិក្សាដល់ប្អូន"។
ក្រៅពីធ្វើឱ្យសុក្រឹតប្រព័ន្ធសាលា បន្ទប់រៀនតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ សព្វថ្ងៃ ទូទាំងខេត្តមានសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន២។ ព្រមទាំងមានការអនុវត្តរបបគោលនយោបាយគ្រប់សព្វដល់សិស្សនិងកម្មាភិបាល បុគ្គលិក គ្រូបង្រៀនតាមសេចក្ដីកំណត់នៃសារាចរអន្តរក្រសួងលេខ១០៩/២០០៩/TTLT/BTC-BGDĐT ស្ដីពីរបបថវិកាចំពោះសិស្សនៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិក និងអនុក្រឹត្យលេខ៦១/២០០៦/NĐ-CP ស្ដីពីគោលនយោបាយចំពោះគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំបំពេញការងារនៅតាមសាលាឯកទេស។ ទន្ទឹមនឹងនោះ ខេត្តក៏បានអនុវត្តរបបគោលនយោបាយគ្រប់សព្វដល់គ្រូបង្រៀននិងសិស្សរៀនតាមអនុក្រឹត្យលេខ៨២/២០១០/NĐ-CP។ សំខាន់គឺការអនុវត្តគោលនយោបាយលើកលែង កាត់បន្ថយកម្រៃសិក្សា ឧបត្ថម្ភកម្រៃសិក្សាតាមអនុក្រឹត្យលេខ៨៦/២០១៥/NĐ-CP ចុះថ្ងៃ០២/១០/ ២០១៥របស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាសិស្សជនជាតិភាគតិចបោះបង់ការរៀនសូត្រទាបជាងទៀតនៅពេលខាងមុខ៕
ហាថាញ់ - ថាច់ធី