មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/02/2020 - 16:42

ភូមិ​ខ្មែរ​នៅ​ស្រុក​ដឹមយ៉ើយ

ផ្តើម ពីគោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ ជីវ ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ថាញ់​តុង  កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ស្រុក​ដឹម​យ៉ើយ ខេត្ត​កាម៉ា​វ មាន​ការ​វិវឌ្ឍយ៉ាង​ខ្លាំង​។​ គោល​បំ​ណង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ បង្ក​ជា​ចំ​ណុច​លេច​ធ្លោ​មួយ​បង្ហាញ​ពីការ​អភិវឌ្ឍ​របស់​ទូទាំង​ស្រុក​ដឹម​យ៉ើយ។​

ជា​មួយ​នឹង​ទាកាប៉ា​បារាំង​ចំ​នួន​២​០​០​ក្បាល​ បង​ស្រី​ថាច់​ធីថា​ នឹង​បន្ត​ចិញ្ចឹម​ដើម្បី​ចាក​ផុត​ពីភាព​ក្រី​ក្រ។​

ឃុំ​ថាញ់​តុង​មាន​ភូមិ​ចំ​នួន​៦​ ហើយ​ភូមិ​ឋិត​ក្នុង​ក្រប​ខណ្ឌ​លំ​បាក​ខ្លាំង​មាន​ចំ​នួន​៣​ ក្នុង​នោះ​គឺ​ភូមិ​តឹង​ដៀនA និង​តឹង​ដៀនB មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជា​ង​៣​០​០​គ្រួ​សារ​។​ លោក​ស្រី​ត្រឹង​មី​ហាញ់ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់តុង ឱ្យ​ដឹង​៖ "ជន​រួម​ជាតិ​ខ្មែរ​តាំង​ទី​លំ​នៅ​នៅ​ភូមិ​ភាគ​តាំង​ពី​យូរ​អង្វែង​មក​។​ អាច​និយាយ​ថា​ ឆ្នាំ​២​០​១​៩​គឺ​ជា​ឆ្នាំ​ផ្តល់​ភាព​ទម្លុះ​ទម្លាយ​អំ​ពី​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​"។​ នៅ​ដំណាក់​កាល​ដ៏​លំ​បាក​បំ​ផុត​, ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ទាំង​៣​២​៥​គ្រួ​សារ​ មាន​ដល់​ទៅ​២​/៣​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​

លោក​ថាច់​ជា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ខ្មែរ​ ឱ្យ​ដឹង​៖ "មិន​មែន​ថា​ជន​ជាតិ​ខ្មែរ​គ្មាន​ទ្រព្យ​សម្បត្តិ​នោះ​ទេ ដោយ​សារ​មាមីង​នៅ​មាន​កម្រិត​ក្នុង​ការ​គិត​គូរ​រកស៊ី​។​ ផ្តើ​មពីនោះ​ នាំ​ឱ្យ​កើត​មាន​ស្ថាន​ភាព​បញ្ចាំ​ដី​ ឬ​ផ្ទេរ​កម្ម​សិទ្ធិ​"។​ ជា​ច្រើន​គ្រួ​សារ​អាស្រ័យ​កើត​កូន​ច្រើន​ ដី​តិច​តួច ផលិត​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​ យូរ​ទៅ​ជីវ​ភាព​ធ្លាក់​ក្នុង​ស្ថាន​ភាព​លំ​បាក​។​ ជន​រួម​ជាតិ​មួយ​ភាគ​នៅ​ទន្ទឹង​រង់​ចាំ​ សម្អាង​ទៅ​លើ​ការ​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​ ពុំ​ទាន់​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ដោយ​ពិត​ប្រា​កដ​។​

ចំ​ពោះ​មុខ​បញ្ហា​ប្រ​ឈម​ទាំង​នេះ​ ឃុំ​ថាញ់​តុង​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ដើម្បី​អនុវត្ត​ភារ​កិច្ច​មួយ​ដ៏​សំ​ខាន់​គឺ​  ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​ ត្រូវ​គិត​ឱ្យ​ច្បាស់​លាស់​ទើប​អនុវត្ត​បាន​ត្រឹម​ត្រូវ​។​ ជា​ង​នេះ​ទៅ​ទៀ​ត​ ដើម្បី​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ ចង់​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​គឺ​ត្រូវ​មាន​ការ​ស្រប​គំ​និត​, ការ​ប្តេជ្ញា​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ដោយ​ផ្ទាល់​។​ ហេតុ​ដូច្នេះ​ កម្មា​ភិបាល​ឃុំ​ ភូមិ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​អនុវត្ត​ទិស​ស្លោក​ហូប​រួម​ ស្នា​ក់​នៅ​រួម​ ​ពលកម្ម​ផលិត​រួម​ជា​មួយ​មាមីង​។​ ជន​ជាតិ​បាន​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដី​ ធារ​ផ្ទះ​ ដី​ផលិត​កម្ម​ ដើម​ទុន​ ត្រូវ​"កាន់​ដៃ​បង្គាប់​ការ​" ដើម្បី​អនុវត្ត​ទម្រង់​សេដ្ឋ​កិច្ច​។​ ផ្តើ​មពីការ​ខិត​ខំ​ទាំង​នោះ​ ក៏​បាន​នាំ​មក​នូវ​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​។​ ឆ្នាំ​២​០​១​៧​ ឃុំ​ថាញ់​តុង​មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រចំ​នួន​១​៣​៩​ គ្រួ​សារ​ ឆ្នាំ​២​០​១​៨​ ថយ​ចុះ​នៅ​១​០​៩​គ្រួ​សារ​ រហូត​ដល់​ចុង​ឆ្នាំ​២​០​១​៩​ នៅ​៩​០​គ្រួ​សារ​។​ លោក​ត្រឹង​អាញ់​ចក អនុប្រ​ធាន​គណៈកម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ដឹម​យ៉ើយ ឱ្យ​ដឹង​៖ "មា​មីង​ជន​ជាតិ​ខ្មែរ​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ ពិសេស​ គឺ​មាន​បំ​ណិន​ក្នុង​ពលកម្ម​ផលិត​។​ គ្រាន់​​តែ​​ឧបត្ថម្ភ​សម​ស្រប​ ជួយ​ពួក​គាត់​ មាន​កម្លាំង​ចិត្ត​និង​មាន​ទិស​ដៅ​ក្នុង​ការ​អភិវឌ្ឍ​ នោះ​ការ​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ គឺ​ឋិត​ក្នុង​កណ្តាប់​ដៃ​។​ ពុំ​នោះ​សោត គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ឈាន​ឡើង​ធ្វើ​មាន​ មិន​សម្រាប់​តែ​គ្រួ​សារ​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ខ្នះ​ខ្នែង​ជួយ​ណែនាំ​មាមីង​នៅ​ជិត​ខាង​ទៀត​ផង​"។​

ជំនួស​ឱ្យ​ជីវ​ភាព​ត្រដាបត្រ​ដួស​មុន​នេះ​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ថាញ់​តុងនិយាយ​ដោយ​ឡែក​ នៅ​ស្រុក​ដឹម​យ៉ើយ​និយាយ​រួម​ ចេះ​គិត​គូរ​គ្នន់​គ្នេរ​ដាក់​ចេញ​ទិស​ដៅ​ខិត​ខំ​ទៅ​មុខ​។​ ពេល​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​មាមីង​ លោក​ថាច់​ជា​ ពោល​ថា​៖ "បក្ស​ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​  បើ​សិន​មាមីង​នៅ​តែ​ក្រ គឺ​ជា​ការ​អា​មាស់​ណាស់​។​ ត្រូវ​តែ​ខំ​ប្រឹង​ចាក​ផុត​ពីភាព​ក្រី​ក្រ ឈាន​ឡើង​ក្នុង​ជីវ​ភាព​ គិត​គូរ​ដល់​ជំនាន់​ក្រោយ​ ដើម្បី​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​យើង​ទៅ​ទី​ណា​ឱ្យ​មាន​ឈ្មោះ​បោះ​សំ​ឡេង​នឹង​គេ"៕

យោង​ http://baocamau.com.vn-មុនី

ចែករំលែកអត្ថបទ