* កងយោធពលខេមរភូមិន្ទ ជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំក្រុងកឹងធើ
នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក និងថ្នាក់ដឹកនាំក្រុងកឹងធើ ជូនអំណោយគ្រួសារគោលនយោបាយ ខណ្ឌប៊ិញធ្វី ។ រូបៈ អាញ់យុង។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម កាញទី ឆ្នាំ២០២០ រសៀលថ្ងៃទី១៣ ខែមករា នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក និងក្រុមគណៈប្រតិភូមជ្ឈិម បានអញ្ជើញមកសួរសុខទុក្ខ និងត្រួតពិនិត្យការងារត្រៀមប្រយុទ្ធ ប្រចាំការនៃយោធភូមិភាគ៩ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករ-ការិនីក្រីក្រ នៅខណ្ឌប៊ិញធ្វី។
តំណាងឱ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក បានលើកសរសើរនិងឱ្យតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ យោធភូមិភាគ៩ ឆ្នាំ២០១៩ ។ នាយករដ្ឋមន្រ្តី ជូនពរដល់កម្មាភិបាល យុទ្ធជននៃយោធភូមិភាគ៩ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ រីករាយ និងសម្រេចរាល់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ឱ្យ ។ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់៖ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគ៩ បន្តបំពេញកិច្ចការបរទេសជាមួយប្រទេសជិតខាងឱ្យបានល្អ ។ កសាងព្រំដែនសន្តិភាព មិត្តភាព និងជំរុញឆាប់រហ័សការកសាងផ្លូវល្បាតព្រំដែននិរតី។ អនុវត្តវិធានការណ៍ជាច្រើន ដើម្បីកសាងអង្គការបក្សស្អាតស្អំ រឹងមាំ និងកសាងកងកម្លាំងប្រដាប់អាវុធរឹងមាំលើគ្រប់វិស័យ... នាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ក៏បានដាំដើមឈើអនុស្សាវរីយ៍ នៅវិមានរំលឹកគុណលោកប្រធានហូជីមិញ នៅបញ្ជាការដ្ឋានយោធភូមិភាគ៩ផងដែរ។
លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក និងគណៈប្រតិភូមជ្ឈិម ក៏បានអញ្ជើញចូលរួមកម្មវិធី ជូនអំណោយចូលឆ្នាំដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងកម្មករ-ការិនីក្រីក្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកាញទី ឆ្នាំ២០២០ នៅខណ្ឌប៊ិញធ្វី។ តំណាងថ្នាក់ដឹកនាំបក្ស រដ្ឋ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក ជូនពរក្រុមគ្រួសារទាំងអស់ទទួលបុណ្យចូលឆ្នាំកាញទី ឆ្នាំ២០២០ ប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយ ឆ្នាំថ្មីទទួលបានជ័យជំនះថ្មី។
សមមិត្តផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ (ខាងស្តាំ) ជូនវត្ថុអនុស្សាវរីយ៍ដល់ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថកងយោធពល ខេមរភូមិន្ទ។ រូបថតៈហុងវ៉ឹង
* នៅថ្ងៃទី ១៣ មករា ឆ្នាំ២០២០ ក្រុមគណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថ ជាប្រធានគណៈប្រតិភូ ជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ លោកផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ លោកង្វៀនថាញយុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ ផ្នែក ទទួលស្វាគមន៍គណៈប្រតិភូ។
ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្រុងកឹងធើ និងសម្តែងនូវក្តីរីករាយចំពោះសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់វៀតណាមនិយាយរួមនិងក្រុងកឹងធើនិយាយដោយឡែក។ ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុងកឹងធើ ដែលបានឧបត្ថម្ភសម្រាប់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លង និងសម្តែងនូវគោលបំណង ចំណងទំនាក់ទំនងដ៏ល្អនេះ នឹងត្រូវបានរក្សានិងអភិវឌ្ឍនាពេលខាងមុខ។
សមមិត្តផាមវ៉ាន់ហេវ បានថ្លែងអំណរគុណចំពោះគណៈមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដែលបានអញ្ជើញមកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីវៀតណាមដល់ថ្នាក់ដឹកនាំក្រុងកឹងធើ សមមិត្ត បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមនិយាយរួម ដោយឡែកក្រុងកឹងធើនិងប្រទេសកម្ពុជា មានទំនាក់ទំនងប្រពៃណីជាយូរអង្វែង។ ចំពោះកងយោធពលខេមរភូមិន្ទ ក្រុងកឹងធើក៏មានសកម្មភាពដោះដូរ មិត្តភាពជាច្រើនផងដែរ។ សមមិត្តសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពង្រឹងនិងជិតស្និទ្ធជាងទៀតនាពេលអនាគត។
អាញយុង – ហុងវ៉ឹង