20/01/2020 - 07:54

រួម​ដំណើរ​ជា​មួយ​សិស្ស​ក្រី​ក្រ

រយៈ​ពេល​កន្លង​ សម្ព័ន្ធ​ឧស្សា​ហកម្ម​-ទូរ​គមនា​គមន៍​កង​ទ័ព​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង​ដល់​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ដើម្បី​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រតំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​។​ ផ្ដើម​ពីនោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ បំ​ប៉ន​ធន​ធាន​មនុស្ស​សម្រាប់​ខេត្ត​។​ 

សម្ព័ន្ធ​ឧស្សា​ហកម្ម​ - ទូរ​គមនា​គមន៍​កង​ទ័ព​ ជូន​កង់​ដល់​សិស្សា​នុ​សិស្ស​ក្រី​ក្រតំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​របស់​ខេត្ត​សុក​ត្រាំង​។​ 

អនុវត្ត​កម្ម​វិធី​ "ដើម្បី​សិស្ស​សង្វាត​រៀន​សូត្រ​" សម្ព័ន្ធ​ឧស្សា​ហកម្ម​ - ទូរ​គមនា​គមន៍​កង​ទ័ព​ បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​១​២​៥​.០​០​០​ចំ​ណែក​ ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ នៅ​តាម​ឃុំ​លំ​បាក​ពិសេស​ទូទាំង​ប្រ​ទេស​ សរុប​ថវិកា​ប្រ​មាណ​១​២​៥​ពាន់​លាន​ដុង​។​ ដោយ​ឡែក​នៅ​ខេត្ត​សុក​ត្រាំង​ ឆ្លង​តាម​រយៈ​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ សម្ព័ន្ធ​ឧស្សា​ហកម្ម​ - ទូរ​គមនា​គមន៍​កង​ទ័ព​ បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​២​.៥​១​០​ចំ​ណែក​ ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​ សរុប​ទឹក​ប្រាក់​ប្រ​មាណ​២​,៥​១​ពាន់​លាន​ដុង​។​ វរសេនីយ៍​ឯក​បម្រុង​ ផាម​ជី​យ៉ុង នា​យក​សាខា​សម្ព័ន្ធ​ឧស្សា​ហកម្ម​ - ទូរ​គមនា​គមន៍​កង​ទ័ព​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "ខណៈ​ពេល​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​សេវា​ទូរ​គមនា​គមន៍​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ សម្ព័ន្ធ​ឧស្សា​ហកម្ម​ - ទូរ​គមនា​គមន៍​កង​ទ័ព​ សង្កេត​ឃើញ​សិស្សា​នុសិស្ស​នៅ​មាន​ការ​លំ​បាក​ច្រើន​ក្នុង​ការ​រៀន​សូត្រ​ មាន​សិស្ស​ជា​ច្រើន​បោះ​បង់​ការ​រៀន​សូត្រ​ព្រោះ​តែ​គ្រួ​សារ​ក្រី​ក្រ ម្ល៉ោះ​ហើយ​យើង​ខ្ញុំ​បាន​បង្កើត​កម្ម​វិធី​"ដើម្បី​សិស្ស​សង្វាត​រៀន​សូត្រ​"។​ កម្ម​វិធី​សំ​ដៅ​លើ​កទឹក​ចិត្ត​ ជំ​នួយ​កម្លាំង​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​ក្រី​ក្រ​ឆ្លង​កាត់​ការ​លំ​បាក​ ដើម្បី​មាន​ឱកាស​បន្ត​ការ​សិក្សា​។​ រៀង​រាល់​ឆ្នាំ​ សម្ព័ន្ធ​ឧស្សា​ហកម្ម​- ទូរ​គមនា​គមន៍​កង​ទ័ព​ បាន​ចំ​ណាយ​ទឹក​ប្រាក់​២​៦​ពាន់​លាន​ដុង​ សម្រាប់​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​ក្នុង​ទូទាំង​ប្រ​ទេស​ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ​គឺ​ទឹក​ប្រាក់​១​លាន​ដុង​"។​ 

អា​ហា​រូប​ករណ៍​នេះ​ បាន​រួម​ចំ​ណែក​ជំ​រុញ​ស្មារ​តី​ លើក​ទឹក​ចិត្ត​សិស្សា​នុសិស្ស​ក្រី​ក្រ​បន្ត​ការ​សិក្សា​និង​សម្រេច​ស្នា​ដៃឆ្នើម​ក្នុង​ការ​រៀន​សូត្រ​។​ ប្អូន​ត្រឹង​ថាញ់​តាយ សិស្ស​ថ្នាក់​១​២​A១​ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ដង​វ៉ាន​តូ ស្រុក​គូឡាវ​យ៉ុង ឱ្យ​ដឹង​៖ "គ្រួ​សារ​ប្អូន​ក្រ ឪ​ពុក​ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​ ម្ល៉ោះ​ហើយ​ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍​នេះ​ ប្អូន​ត្រេក​អរ​ខ្លាំង​ណាស់​។​ អា​ហា​រូប​ករណ៍​គឺ​ជា​ការ​លើ​កទឹក​ចិត្ត​ដ៏​ធំ​ធេង​សម្រាប់​ប្អូន​ ញ៉ាំងឱ្យ​ប្អូន​មាន​ទំ​នុក​ចិត្ត​ឆ្លង​កាត់​លំ​បាក​ក្នុង​ជីវ​ភាព​ បន្ត​ការ​សិក្សា​ឱ្យ​បាន​ល្អ​ប្រ​សើរ​ សម្រេច​បំ​ណង​ប្រាថ្នា​ចូល​រៀន​មហា​វិ​ទ្យា​ល័យ"។​ 

គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស ប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "សម្ព័ន្ធ​ឧស្សា​ហកម្ម​ - ទូរ​គមនា​គមន៍​កង​ទ័ព​ បាន​ជួយ​សិស្ស​ និស្សិត​ក្រី​ក្រជា​ជន​ជា​តិ​ខ្មែរ​ នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​រាប់​ពាន់​នាក់​ មាន​លក្ខណ​សម្បត្តិ​បន្ត​ការ​សិក្សា​។​ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៩​  សម្ព័ន្ធ​ឧស្សា​ហកម្ម​- ទូរ​គមនា​គមន៍​កង​ទ័ព​ បាន​ជូន​ទឹក​ប្រាក់​៤​៣​០​លាន​ដុង​ដល់​មូល​និធិ​អា​ហា​រ​ូបករណ៍​របស់​ខេត្ត​។​ ការ​រួម​វិ​ភាគ​ទាន​នេះ បាន​ជួយ​ជំ​រុញ​ស្មារ​តី​ បង្ក​ជា​កម្លាំង​ចលករ​ដល់​សិស្ស​  និស្សិត​ជា​ជន​រួម​ជា​តិ​ខ្មែរ​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​បន្ត​ការ​អនុ​វត្ត​បំ​ណង​ប្រាថ្នា​ក្លាយ​ជា​បញ្ញវន្ត​ រួម​ចំ​ណែក​កសាង​ខេត្ត​សុក​ត្រាំង​កាន់​តែ​សម្បូរ​រុងរឿង​"៕

លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ