ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/01/2020 - 10:13

ខិត​ខំ​ដើម្បី​វៀត​ណាម​ឆាប់​ក្លាយ​ជា​ប្រ​ទេស​មួយ​មាន​ខឿន​កសិកម្ម​អភិ​វឌ្ឍ​ន៍ខ្លាំង​ក្លា​

កាល​ពី​ថ្ងៃ​ទី​២​៣​ ខែ​ធ្នូ នាយ​ក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹនភុក ជា​អធិ​បតី​ភាព​ក្នុង​អង្គ​សន្និ​សីទ​តាម​ប្រ​ព័ន្ធ​អន​ឡាយ​ ​(Online) ស្តី​ពី​ការ​បូក​សរុប​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​កសិកម្ម​ ជន​បទ​ឆ្នាំ​២​០​១​៩​ និង​ផ្សព្វ​ផ្សា​យ​ផែន​ការ​ឆ្នាំ​២​០​២​០​។​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ង្វៀន​ថាញ់យុង បាន​អញ្ជើញ​ចូល​រួម​ក្នុង​សន្និ​សីទ​នៅ​ទី​តាំង​ភ្ជាប់​បណ្តា​ញ​ក្រុង​កឹង​ធើ​។​

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ព្រម​ជា​មួយ​នឹង​អ្នក​តំ​ណាង​ចូល​រួម​អង្គ​សន្និ​សីទ​នៅ​ទី​តាំង​ភ្ជាប់​បណ្តា​ញ​ក្រុង​កឹង​ធើ​។​

ឆ្នាំ​២​០​១​៩​ ទោះ​បី​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​កសិកម្ម​ប្រ​ទេស​យើង​នៅ​តែ​រក្សា​សន្ទុះ​កំ​ណើន​បាន​ល្អ​បង្គួរ​ភាគ​កម្រិត​ជា​ច្រើន​បាន​សម្រេច​ និង​លើស​ផែន​ការ​ដាក់​ចេញ​។​ ឆ្លង​តាម​រយៈ​នោះ តម្លៃ​នីហរ័ណ​កសិ-រុក្ខ​-នេ​សាទ​កម្ម​ សម្រេច​បាន​ប្រ​មាណ​៤​១​,៣​ពាន់​លាន​USD ផល​លើ​ផ្នែក​ពាណិជ្ជ​កម្ម​សម្រេច​កម្រិត​ខ្ពស់​១​០​,៤​ពាន់​លាន​USD កើន​១​៩​,៣​%។​ អត្រា​ព្រៃ​ឈើ​គ្រប​ដណ្តប់​សម្រេច​បាន​៤​១​,៨​៥​%។​ អត្រា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ចំ​នួន​៥​៤​% មាន​អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន​១​១​១​ សម្រេច​បទ​ដ្ឋាន​និង​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​។​ កំ​ណើន​GDPទូទាំង​ផ្នែក​សម្រេច​បាន​ប្រ​មាណ​២​,២​%។​ ផ្នែក​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ បន្ត​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​ ផែន​ការ​រចនា​សម្ព័ន្ធ​ឡើងវិញ​គ្រប់​ជ្រុង​ជ្រោយ​ ព្រម​ៗ​គ្នា​ មាន​ចំ​ណុច​សំ​ខាន់​ ដំ​ណើរ​ការ​តាម​យន្ត​ការ​ទី​ផ្សា​រ។​ ការ​អនុវត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​វិ​ទ្យា​ថ្មី​ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ នេះ​ក៏​ជា​កម្លាំង​ចលករ​ជំរុញ​កំ​ណើន​តម្លៃ​ និង​ផ្លាស់​ថ្មី​ទម្រង់​កំ​ណើន​ ឆ្លង​កាត់​ការ​សាក​ល្ប​ង​។​ ទី​ឋាន​វិ​និ​យោ​គ​បាន​កែលម្អ​ កម្លាំង​ប្រ​កួត​ប្រ​ជែង​ទំ​និញ​កសិផលក្នុង​ប្រ​ទេស​មាន​ភាព​ជឿ​ន​លឿន​ច្រើន​។​ល។​ ឆ្នាំ​២​០​២​០​ ផ្នែក​កសិកម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ​ខិត​ខំ​កសាង​ខឿន​កសិកម្ម​ទំ​នើប​ សមាហ​រណ​កម្ម​អន្តរ​ជាតិ​ ស្រប​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​ លើក​កម្ពស់​តម្លៃ​បន្ថែ​ម​និង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​និរន្តរ​ភាព​ ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី​រុង​រឿង​និង​ស៊ី​វិ​ល័យ​។​ ផ្នែក​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ប្រ​ទេស​យើង​បាន​ដាក់​ចេញ​ទិស​ដៅ​សម្រេច​ល្បឿន​កំ​ណើន​GDP ទូទាំង​ផ្នែក​ពី២​៨​ដល់​៣​%, តម្លៃ​នីហរ័ណ​កសិ-រុក្ខ​-នេសាទ​កម្ម​សម្រេច​ជា​ង​៤​២​ពាន់​លាន​ USD អត្រា​ព្រៃ​ឈើ​គ្រប​ដណ្តប់​៤​២​%។​ អត្រា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​៥​៩​% អង្គ​ភាព​ថ្នាក់​ស្រុក​សម្រេច​បទ​ដ្ឋាន​ ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​យ៉ាង​តិច​បំ​ផុត​១​២​១​អង្គ​ភាព​ឡើង​ទៅ​...។​

ដើម្បី​អនុវត្ត​សម្រេច​ជោគ​ជ័យ​នូវ​ទិស​ដៅ​ ភារ​កិច្ច​បាន​ដាក់​ចេញ​ ផ្នែក​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​បាន​កំ​ណត់​ច្បាស់​ បន្ត​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​កសិកម្ម​ ផ្សា​រភ្ជាប់​នឹង​ផ្លាស់​ថ្មី​ទម្រង់​កំ​ណើន​ និង​កសាង​ជន​បទ​ថ្មី​។​ រៀប​ចំ​ផលិត​កម្ម​តាម​សង្វាក់​តម្លៃ​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទាញ​យក​ផល ​និង​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ឧត្តម​ភាព​នៃ​ខឿន​កសិកម្ម​តំ​បន់​ក្ដៅ​ កសាង​និង​អភិវឌ្ឍន៍​តំ​បន់​ជំ​នាញ​ផលិត​ទំ​និញ​គុណ​ភាព​ខ្ពស់​ទ្រង់​ទ្រាយ​ធំ​ សម្រេច​បទ​ដ្ឋាន​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​។​ តភ្ជាប់​កសិកម្ម​ជា​មួយ​នឹង​បច្ចេក​វិទ្យា​ច្នៃ​ប្រ​តិដ្ឋ​  ការ​ពារ​ថែ​ទាំ​ និង​ទី​ផ្សា​រនាំ​ចេញ​ជា​មួយ​នឹង​សង្វាក់តម្លៃ​សាក​ល។​ ចាត់​តាំង​ចង​សម្ព័ន្ធ​ស្អិត​ល្មួត​រវាង​ភូមិ​ភាគ​និង​តំ​បន់​ បង្ក​ភាព​ទម្លុះ​ទម្លាយ​ក្នុង​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ ចីរ​ភាព​ លើក​កម្ពស់​កំ​ណើន​តម្លៃ​ ប្រ​សិទ្ធ​ភាពនិង​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​។​ លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​កសាង​ជន​បទ​ថ្មី​ កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​បាន​ឆាប់​រហ័ស​ រួម​ចំ​ណែក​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ ការ​ពារ​បរិស្ថាន​ជន​បទ​។​ លើក​កម្ពស់​សមត្ថ​ភាព​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​  ស្រប​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​ ម្ចាស់​ការ​និង​សកម្ម​ចូល​រួម​សមាហ​រណកម្ម​អន្តរ​ជាតិ​។​

ថ្លែង​យោបល់​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​សីទ​ នាយ​ក​រដ្ឋ​មន្ត្រី​ង្វៀន​ស្វឹន​ភុក គូស​បញ្ជា​ក់​  ផ្នែក​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ គប្បី​ខិត​ខំ​ពុះ​ពារ​ថែ​ម​ទៀ​ត​ ដើម្បី​ប្រ​ទេស​វៀត​ណាមឆាប់​ក្លាយ​ជា​ប្រ​ទេស​មួយ​មាន​ខឿន​កសិកម្ម​អភិវឌ្ឍន៍​ខ្លាំង​ក្លា​បំ​ផុត​ មុខ​ទំ​និញ​កសិ-រុក្ខ​-នេសាទ​កម្ម​ជា​ផ្នែក​នាំ​ចេញ​ដ៏​ចម្បង​ ឈរ​លេខ​មួយ​ពិ​ភព​លោក​។​ គប្បី​បន្ត​ផ្តុំ​កម្លាំង​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​កសិកម្ម​ ចាត់​ទុក​ការ​អភិវឌ្ឍ​ទំ​និញ​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​ បង្កើន​ផ្នែក​ច្នៃ​ប្រ​តិដ្ឋ​ ការ​ពារ​ថែ​ទាំ​កសិផល ដោយ​ផលិត​ទៅ​តាម​សញ្ញា​ និង​តម្រូវ​ការ​ទី​ផ្សា​រ បើ​ក​ទូលាយ​និង​អភិវឌ្ឍន៍​ទី​ផ្សា​រ គឺ​ជា​ផ្នែក​ទម្លុះ​ទម្លាយ​របស់​ផ្នែក​កសិកម្ម​ក្នុង​ឆ្នាំ​២​០​២​០​ និង​ឆ្នាំ​បន្ត​បន្ទាប់​។​ ការ​យក​ចិត្ត​ទុក​ដាក់​រក្សា​គុណ​ភាព​ និង​"ភាព​ស្មោះ​ត្រង់​" ក្នុង​ផលិត​ផល​កសិកម្ម​ ផ្សា​រភ្ជាប់​នឹង​បើក​ទូលាយ​ទី​ផ្សា​រប្រើ​ប្រាស់​។​ ជា​ពិសេស​គឺ​លើក​កម្ពស់​ជា​ង​ទៀ​ត​ប្រ​សិទ្ធ​ភាព​ផលិត​ផល​កសិកម្ម​៕

ខាញ់​ត្រុង-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ថា​ញ់យុង