សាលាបឋមសិក្សាហ្វាអឹងA ឃុំហ្វាអឹង ស្រុកកូវកែ ខេត្តត្រាវិញ ជាសាលាមួយក្នុងចំណោមសាលាដែលសម្រេចបទដ្ឋានជាតិ ត្រូវបានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកវាយតម្លៃខ្ពស់អំពីការងារអប់រំនិងបណ្តុះបណ្តាល និយាយរួម និងការរៀនអក្សរខ្មែរនិយាយដោយឡែក។ ឆ្នាំសិក្សា២០១៩-២០២០ សាលាបឋមសិក្សាហ្វាអឹងA មានសិស្ស៤រូប ទទួលបានលេខ១ លេខ២ និងលេខ៣ នៅក្នុងពិធីប្រឡងអក្សរស្អាតវិញ្ញាសារអក្សរខ្មែរថ្នាក់ស្រុក។
អ្នកគ្រូថាច់ធីមិញ កំពុងណែនាំសិស្សអាន។
សាលាបឋមសិក្សាហ្វាអឹងA មានសិស្សចំនួន៣៨៣រូប ក្នុងនោះមានសិស្សជនជាតិខ្មែរស្រូបអត្រាជិត៧០%។ ប៉ុន្មានឆ្នាំកន្លង គណៈនាយកសាលាតែងយកចិត្តទុកដាក់អនុវត្តល្អការបង្រៀននិងរៀនអក្សរខ្មែរ ឆ្លើយតបទៅនឹងគោលបំណងរបស់អាណាព្យាបាលសិស្សនិងសិស្សជនជាតិខ្មែរ។ ក្នុងចំណោមសិស្សដែលរៀនអក្សរខ្មែរ មានសិស្សជនជាតិកិញចុះឈ្មោះរៀនចំនួន៩រូបផងដែរ។ សាលាមានគ្រូទទួលបន្ទុកវិញ្ញាសារអក្សរខ្មែរតែម្នាក់ ម៉្លោះហើយគណៈនាយកសាលាតែងអាទិភាពរៀបកាលបរិច្ឆេទ៤ម៉ោង/សប្តាហ៍ ត្រូវតាមសេចក្តីកំណត់នៃសារាចរលេខ២៤/២០១៤/TT-GDĐT របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រកាសឱ្យប្រើជាផ្លូវការតាមកម្មវិធីអក្សរខ្មែរកម្រិតបឋមសិក្សានិងកម្រិតអនុវិទ្យាល័យ។
អ្នកគ្រូថាច់ធីមិញ គ្រូបង្រៀនវិញ្ញាសាអក្សរខ្មែរនៃសាលាបឋមសិក្សាហ្វាអឹងA ឱ្យដឹង៖ "តាមខ្ញុំ បង្រៀនវិញ្ញាសាអក្សរខ្មែរកម្រិតបឋមសិក្សា គប្បីបង្ហាត់ប្អូនៗអំពីបំណិនស្តាប់ និយាយ អាន និងសរសេរ ផ្សំស្រះនិងព្យញ្ជនៈ និងអនុវត្តសន្ទនា"។
ប្អូនង្វៀនបាវណាម ជនជាតិកិញ សិស្សថ្នាក់ទី៤/២ ឱ្យដឹង៖ "ប្អូនចូលចិត្តរៀនវិញ្ញាសាអក្សរខ្មែរណាស់។ បច្ចុប្បន្ន ប្អូនចេះអាន ចេះសរសេរអក្សរខ្មែរ ប្អូនសប្បាយចិត្តណាស់ ប្អូននឹងខិតខំរៀនឱ្យបានពូកែជាងទៀត"។
អ្នកគ្រូថាច់ធីធូភឿង នាយិការងសាលាបឋមសិក្សាហ្វាអឹងA ឱ្យដឹង៖ "ប្អូនៗសិស្សានុសិស្សចូលចិត្តរៀនវិញ្ញាសារអក្សរខ្មែរ។ ដើម្បីឆ្លើយតបទៅនឹងការសិក្សារបស់សិស្សឱ្យបានល្អ គណៈនាយកសាលា រៀបចំកាលបរិច្ឆេទធានាឱ្យគ្រូបង្រៀនអក្សរខ្មែរបង្ហាត់វិញ្ញាសាដែលខ្លួនទទួលបន្ទុកឱ្យបានល្អបំផុត"៕
សឺនម៉ាល័យ-មុនី