ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/12/2019 - 16:33

បណ្តុះ​បណ្តា​លបញ្ញវន្ត​និង​ធនធាន​មនុស្ស​ក្នុង​ព្រះ​សង្ឃ​និង​ជន​រួម​ជា​តិ​ខ្មែរ​ណាមបូ​

កាល​ពី​ថ្ងៃ​ទី​១​៥​ ខែ​ធ្នូ វិ​ទ្យា​ស្ថាន​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ (ខណ្ឌ​អូរម៉ូង​ ក្រុង​កឹង​ធើ​) មួយ​អន្លើ​ដោយ​មហា​វិ​ទ្យា​ល័យ​ វិ​ទ្យា​សាស្រ្ត​សង្គម​ និង​បញ្ញា​សាស្រ្ត​ហាណូយ​ រួម​សហកា​ររៀប​ចំ​សិក្ខា​សាលា​ “បណ្តុះ​បណ្តា​លបញ្ញវន្ត​និង​ធនធាន​មនុស្ស​ក្នុង​ព្រះសង្ឃ​និង​ជន​រួម​ជា​តិ​ខ្មែរ​ណាមបូ​ ភារកិច្ច​និង​ដំណោះ​ស្រាយ​" (ហៅ​កាត់​ថា​ សិក្ខា​សាលា​)។​ សិក្ខា​សាលា​មាន​ការ​អញ្ជើញ​ចូល​រួម​របស់​គណៈ​កម្ម​ការ​សាសនា​នៃ​រដ្ឋា​ភិបាល​ សមាគម​ពុទ្ធសាសនា​វៀត​ណាម គណៈ​ជន​ជា​តិ​ខេត្ត​ គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​វៀត​ណាមក្រុង​កឹង​ធើ​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​កម្មា​ភិបាល​  បញ្ញវន្ត​ខ្មែរ​។​ល។

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​  រូប​ថត​៖ ត្រុងង្វៀន​

ក្រោយ​រយៈ​ពេល​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ចូល​រួម​ពិភាក្សា​ ស្រាយ​បំ​ភ្លឺ​ពីតថភាព​ និង​ស្វែង​រកដំណោះ​ស្រាយ​បញ្ហា​សំ​ខាន់​ៗ​៣​ចំ​ណុច​ ជា​ក់​ស្តែ​ងគឺ​៖ តួនាទី​របស់​វិ​ទ្យា​ស្ថាន​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ក្នុង​ជីវភាព​ជា​ក់​ស្តែ​ង។​ ភារកិច្ច​អប់​រំនិង​បណ្តុះ​បណ្តា​លរបស់​វិ​ទ្យា​ស្ថាន​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​។​ សិក្សា​ស្រាវ​ជ្រាវ​វិ​ទ្យា​សាស្រ្ត​ និង​កសាង​ទម្រង់​វិ​ទ្យា​ស្ថាន​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​។​ ឆ្លង​តាម​រយៈ​នោះ​ អង្គ​សិក្ខា​សាលា​បាន​គូស​បញ្ជា​ក់​៖ វិ​ទ្យា​ស្ថាន​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ មាន​ទី​តាំង​និង​តួនាទី​យ៉ាង​សំ​ខាន់​ក្នុង​ប្រ​ព័ន្ធ​អប់​រំរបស់​ពុទ្ធសាសនា​វៀត​ណាម បម្រើ​ភារកិច្ច​ បណ្តុះ​បណ្តា​លបញ្ញវន្ត​និង​ធនធាន​មនុស្ស​សម្រាប់​សមាគម​ពុទ្ធសាសនា​ និង​អប់​រំពុទ្ធិ​កសិក្សា​ដល់​ព្រះ​សង្ឃ​ ពុទ្ធបរិស័ទ​ក្នុង​ពុទ្ធសាសនា​វៀត​ណាម ពិសេស​គឺ​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​។​ ដូច្នេះ​ វិ​ទ្យា​ស្ថាន​ដើរ​តួនាទី​យ៉ាង​សំ​ខាន់​ រួម​ចំ​ណែក​ក្នុង​ការ​បណ្តុះ​បណ្តា​លធនធាន​មនុស្ស​នៅ​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​ណាមបូ​ និង​ការ​អភិ​វឌ្ឍ​រួម​របស់​ប្រ​ទេស​ជា​តិ​ កសាង​ធ្លុង​មហា​សាម​គ្គី​ជន​ជា​តិ​។​ អា​ស្រ័យ​ហេតុ​នោះ​ រាល់​មតិ​ចូល​រួម​ក្នុង​អង្គ​សិក្ខា​សាលា​ បាន​គូស​បញ្ជា​ក់​៖ រយៈ​ពេល​ខាង​មុខ​ វិ​ទ្យា​ស្ថាន​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ក្រុង​កឹង​ធើ​ គប្បី​ពង្រីក​តួនាទី​របស់​ខ្លួន​ជា​ក់​ស្តែ​ងក្នុង​ជីវភាព​សង្គម​ នឹង​បន្ត​មាន​ដំណោះ​ស្រាយ​លើ​កកម្ពស់​គុណ​ភាព​ ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​អប់​រំនិង​បណ្តុះ​បណ្តា​ល កសាង​ទម្រង់​សិក្សា​ដោយ​ដំណើរ​ការ​មាន​ប្រ​សិ​ទ្ធ​ភាព​។​ល។​  ដើម្បី​រួម​ចំ​ណែក​ក្នុង​ការ​បណ្តុះ​បណ្តា​លបញ្ញវន្ត​ក្នុង​ព្រះ​សង្ឃ​ សម្រាប់​ពុទ្ធសាសនា​វៀត​ណាមនិយាយ​រួម​ កសាង​ធនធាន​មនុស្ស​ក្នុង​ពុទ្ធសាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​និយាយ​ដោយ​ឡែក​៕

                                                           ថា​ញ់ឡុង​- លីសៀ  

ចែករំលែកអត្ថបទ