នៅខេត្តបាកលីវ គណៈកម្មការសាមគ្គីប្រមូលផ្ដុំយុវជនមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ ទើបសហការជាមួយនឹងសម្ព័ន្ធយុវជនខេត្តបាកលីវ រៀបចំហ្វឹកហាត់ការងារសាមគ្គីប្រមូលផ្ដុំយុវជនជនជាតិភាគតិច យុវជនអ្នកកាន់សាសនាដល់កម្មាភិបាលទទួលបន្ទុកការងារសាសនា ជនជាតិភាគតិចជិត២០០នាក់ មកពីបណ្តាខេត្ត ក្រុង មានដូច៖ កឹងធើ ហូវយ៉ាង សុកត្រាំង បាកលីវ កាម៉ាវ គៀងយ៉ាង និងអាងយ៉ាង។
គំរូយុវជនរស់នៅល្អ បានលើកសរសើរ។
ក្នុងរយៈពេលហ្វឹកហាត់ អ្នកតំណាងចូលរួមបានពិភាក្សានូវបធានបទនានា ដូចជា៖ ទស្សនៈរបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋក្នុងការជំនឿសាសនា ការងារចលនាអ្នកមុខ អ្នកការសាសនា បព្វជិត ពុទ្ធបរិស័ទ ព្រមទាំង "បាតុភូតនៃសាសនាថ្មី" និងគោលការណ៍ក្នុងការងារចំពោះ "បាតុភូតនៃសាសនាថ្មី"នៅវៀតណាម។ ឆ្លងតាមរយៈនោះ ជួយដល់កម្មាភិបាលសម្ព័ន្ធយុវជននៅនឹងភូមិភាគមានចំណេះដឹងអនុវត្តល្អតួនាទីចង្អុលការ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច អំពីជំនឿសាសនា រួមចំណែកថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សង្គម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ព្រមជាមួយនោះ រួមចំណែកក្នុងការលើកកម្ពស់គុណភាពសកម្មភាពបើកទូលាយ សាមគ្គី ប្រមូលផ្ដុំយុវជនជនជាតិ យុវជនអ្នកកាន់សាសនា ទាក់ទាញយុវជនជនជាតិ យុវជនអ្នកកាន់សាសនា ខ្នះខ្នែងចូលរួមរាល់សកម្មភាពចលនាប្រឡងប្រណាំងស្នេហាជាតិ "រស់នៅល្អទាំងសង្គម ល្អទាំងសាសនា" អនុវត្តជំនឿត្រឹមត្រូវតាមច្បាប់។
ស្របឱកាសនេះដែរ គណៈកម្មការសាមគ្គីប្រមូលផ្ដុំយុវជនមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ សហការជាមួយនឹងខេត្តបាកលីវ រៀបចំរាត្រីសមោសរវប្បធម៌៤ជនជាតិ កិញ ខ្មែរ ចិន ចាម និងលើកសរសើរគំរូយុវជនរស់នៅល្អ២១រូប។ សកម្មភាពបានប្រព្រឹត្តឡើងក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីនិងពោរពេញដោយឆន្ទៈប្ដេជ្ញា៕
លីធាន - ថាច់ធី