30/12/2019 - 16:33

បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ សម្រាប់​សិស្ស​ជន​ជា​តិ​ភាគ​តិ​ច​

រយៈ​ពេល​កន្លង​ ខេត្ត​គៀង​យ៉ាង​ផ្តុំ​កម្លាំង​វិ​និ​យោ​គ​មូល​ដ្ឋាន​សម្ភារៈ​ លើ​កកម្ពស់​សម​ត្ថ​ភាព​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់​រំនិង​បណ្តុះ​បណ្តា​លរបស់​ខេត្ត​ មាន​ការ​អភិ​វឌ្ឍ​ដោយ​ឥត​ឈប់​ឈរ​តាម​ទិស​ដៅ​គ្រប់​វិ​ស័យ​។​ 

សា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​គៀង​យ៉ាង​ ត្រូវ​បាន​វិ​និ​យោ​គ​យ៉ាង​សម​រម្យ​។​ 

តាម​ប្រ​សា​សន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ គម្រោង​ចំ​ណុះ​ផ្នែក​អប់​រំនិង​បណ្តុះ​បណ្តា​ល ដូច​៖ អភិ​វឌ្ឍ​ប្រ​ព័ន្ធ​សា​លា​ជន​ជា​តិ​អន្តេ​វា​សិក​  និង​លើ​កកម្ពស់​គុណ​ភាព​គ្រូ​បង្រៀន​ជន​ជា​តិ​ភាគ​តិ​ច​។​ល។​ ត្រូវ​បាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​  សំ​ដៅ​រួម​ចំ​ណែក​លើ​កកម្ពស់​ប្រ​ជា​បញ្ញា​ បណ្តុះ​បណ្តា​លប្រ​ភព​ធនធាន​មនុស្ស​ដល់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ជា​ដើម​។​ មក​ទល់​ពេល​នេះ​ ប្រ​ព័ន្ធ​សា​លា​រៀន​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ត្រូវ​បាន​បន្ត​ការ​វិ​និ​យោ​គ​ បង្កើន​កម្រិត​  សម្ភារៈ​អប់​រំត្រូវ​បានផ្គត់ផ្គង់បន្ថែម​ ឆ្លើ​យ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​។​ ទូទាំង​ខេត្ត​ បច្ចុ​ប្បន្ន​មាន​សា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ចំ​នួន​៦​ ថ្នាក់​ខេត្ត​១​និង​ថ្នាក់​ស្រុក​៥​។​  លោក​លីមិញ​ថាំង ​នាយ​ក​ារិយា​ល័យ​រង​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖  "អា​ស្រ័យ​មាន​សា​លា​រៀន​មាំ​ទាំ ​គ្រូ​បង្រៀន​អស់​ពី​ចិត្ត​ មាន​សម​ត្ថ​ភាពម្ល៉ោះ​ហើយ​ការ​ងារ​កៀរ​គរសិស្ស​នៅ​តាម​សា​លា​នីមួយ​ៗ​ក្នុង​ស្រុក​តែ​ងសម្រេច​តាម​ផែន​ការ​ដាក់​ចេញ​"។​

មិន​ចំ​ពោះ​តែ​តំ​បន់​ជន​ជា​តិ​ស្រុក​ហ្គក្វាវប៉ុណ្ណោះ​ទេ អត្រា​កៀរ​គរកុមារ​ជន​ជា​តិ​ខ្មែរ​ក្នុង​កម្រិត​អា​យុ​ ដែល​ត្រូវ​ទៅ​រៀន​ទូទាំង​ខេត្ត​ក៏​កើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ដោយ​សម្រេច​ជា​ង​ ៩​៧​%។​ កាល​ពី​ឆ្នាំ​សិក្សា​២​០​១​៣​-២​០​១​៤​ សិស្ស​ជន​ជា​តិ​ខ្មែរ​ទាំង​៣​កម្រិត​សិក្សា​មាន​៣​៥​.៨​៤​៣​/២​៨​៨​.៧​៣​៤​នាក់​ ស្រូប​អត្រា​១​២​៤​១​%។​ លុះ​ដល់​ឆ្នាំ​សិក្សា​២​០​១​៨​-២​០​១​៩​  មាន​៣​៨​.២​៩​៦​/២​៥​៦​.១​៥​៩​នាក់​ សម្រេច​១​៤​,៩​៥​% កើន​២​.៤​៥​៣​នាក់​ បើ​ប្រៀប​នឹង​ឆ្នាំ​សិក្សា​២​០​១​៣​-២​០​១​៤​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​បាន​អនុ​វត្ត​គោ​ល​នយោ​បាយ​ជម្រើស​សិស្ស​ ចាប់​ពី​ឆ្នាំ​២​០​១​៤​ មក​ទល់​ពេល​នេះ​ មាន​ប្អូន​ៗ​ចំ​នួន​៤​៦​នាក់​ បាន​ជា​ប់ជម្រើស​ចូល​មហា​វិ​ទ្យា​ល័យ​នៅ​ក្រុង​កឹង​ធើ​និង​ក្រុង​ហូជី​មិញ​ និង​ប្អូន​ៗ​ចំ​នួន​៣​១​៣​នាក់​ បាន​ជា​ប់ជ្រើស​ចូល​រៀន​មហា​វិ​ទ្យា​ល័យ​បម្រុង​ក្រុង​ហូជី​មិញ​។​ 

ការ​វិ​និ​យោ​គ​លើ​គ្រប់​វិ​ស័យ​សម្រាប់​ផ្នែក​អប់​រំរបស់​ខេត្ត​បាន​នាំ​មក​លទ្ធ​ផល ​គួរ​ជា​ទីមោទនៈ​ គុណ​ភាព​សិស្ស​ជន​ជា​តិ​ភាគ​តិ​ច​ទាំង​៣​កម្រិត​ រៀង​រាល់​ឆ្នាំ​សម្រេច​តាម​សំ​ណូម​ពរ​ដាក់​ចេញ​។​ អា​ស្រ័យ​រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​ន៍អប់​រំតំ​បន់​ជន​ជា​តិ​ ម្ល៉ោះ​ហើយ​ស្មារ​តី​ភ្ញាក់​រលឹក​របស់​អា​ណាព្យ​ាបាល​ក្នុង​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ក៏​ត្រូវ​បាន​កើន​ឡើង​ផង​ដែរ​។​ បង​យ័ញ​ថាំង ​នៅ​ឃុំ​ឌិញ​អា​ង​ ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖  "រដ្ឋ​គិត​គូរ​សា​ង​សង់​សា​លា​រៀន​មាំ​ទាំ ​ដូច្នេះ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ប្តេជ្ញា​មិន​ឱ្យ​កូន​ឈប់​រៀន​ទេ"។​ ដោយ​ឃើញ​ឪ​ពុក​ម្តាយ​ប្តេជ្ញា​ចិត្ត​  ប្អូន​យ័ញ​ហ្វាង​អ៊ុក  ឱ្យ​ដឹង​៖  "ប្អូន​ក៏​ចង់​រៀន​សូត្រ​ ដើម្បី​ថ្ងៃ​ក្រោយ​មាន​ការ​ងារ​ ធ្វើ​លំ​នឹង​គ្មាន​គិត​ដល់​ការ​បោះ​បង់​រៀន​សូត្រ​ទេ"។​

មិន​ត្រឹម​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ អភិ​វឌ្ឍ​ន៍អប់​រំលើ​គ្រប់​វិ​ស័យ​សម្រាប់​សិស្ស​ប៉ុណ្ណោះ​ទេ ខេត្ត​ថែ​ម​ទាំង​ជំនួយ​ទឹក​ប្រាក់​ជិត​៦​០​០​លាន​ដុង​ ដើម្បី​ទិញ​សៀវ​ភៅ​ពុម្ព​ជា​ឧភយភាសា​និង​ជំនួយ​ទឹក​ប្រាក់​សម្រាប់​គ្រូ​បង្រៀន​ និង​ព្រះ​សង្ឃ​ដែល​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិ​ស្សមកាល​ផង​។​ ក្រៅ​ពីមណ្ឌល​សា​លា​ទាំង​៤​៣​ ដែល​បង្រៀន​ឧភយភាសា​ចំ​នួន​២​២​៣​បន្ទប់​ រដូវ​វិ​ស្សមកាល​រៀង​រាល់​ឆ្នាំ​ មាន​វត្ត​ចំ​នួន​៣​១​បាន​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិ​ស្សមកាល​ រួម​មាន​២​៩​៧​បន្ទប់​ ដោយ​មាន​សិស្ស​ជន​ជា​តិ​ខ្មែរ​ចូល​រៀន​ជា​ង​៧​.០​០​០​នាក់​ជា​រៀង​រាល់​ឆ្នាំ​៕

                                                              ហាថា​ញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ភុក