រយៈពេលកន្លង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង បានផ្តោតការយកចិត្តទុកដាក់ និងផ្តុំកម្លាំងវិនិយោគសម្រាប់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយដល់តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ ផ្តើមពីនោះ បាននាំមកនូវលទ្ធផលជាក់ស្តែង ដោយលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្ត។
ស្រុកហ្គក្វាវ ជូនបាសាំងទឹកដល់គ្រួសារជនជាតិភាគតិចមានស្ថានភាពលំបាក។
តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង សរុបតម្លៃផលិតកម្មនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករនិយាយដោយឡែក និងទូទាំងស្រុកហ្គក្វាវនិយាយរួម កើនមធ្យមភាគ១៨,២៧% រៀងរាល់ឆ្នាំ និងកើន ៥,៦៧% បើប្រៀបនឹងឆ្នាំ ២០១៣។ រចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរជាសន្សឹមៗតាមទិសដៅកើនសមាមាត្រខាងឧស្សាហកម្ម និងសំណង់ពាណិជ្ជកម្មនិងសេវាកម្ម។ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចថយចុះឆាប់រហ័សចាប់ពី ១១,០៥% នៅឆ្នាំ២០១៣ ថយចុះនៅត្រឹមតែ ៤,៩៦% ឆ្នាំ ២០១៨។
ផ្លូវគមនាគមន៍នៅតំបន់ជនរួមជាតិភាគតិចត្រូវបានកសាងត្រឹមត្រូវ។
ដើម្បីសម្រេចបាននូវលទ្ធផលខាងលើ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ បានផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយឧបត្ថម្ភអំពីលំនៅឋាន ដីធារផ្ទះ ដីផលិតកម្ម និងដោះស្រាយការងារធ្វើជូនគ្រួសារជនរួមជាតិភាគតិចក្រីក្រ តាមរយៈសេចក្តីសម្រេចលេខ ១៦៧ សេចក្តីសម្រេចលេខ ២៩ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ផ្តើមពីនោះ បានឧបត្ថម្ភដល់ប្រជាជន ១៧១ គ្រួសារ គិតជាទឹកបា្រក់ជាង ២,៣ ពាន់លានដុង ឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនជិត ៧០០លើកនាក់ ដែលស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ នៅតំបន់លំបាក តាមសេចក្តីសម្រេចលេខ ១០២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល នៅលើភូមិសាស្រ្តឃុំនានាស្ថិតក្នុងតំបន់ II ឧបត្ថម្ភទឹកស្អាតប្រើប្រាស់តាមសេចក្តីសម្រេចលេខ ៧៥៥ ដើម្បីវិនិយោគកសាងថ្មី និងបង្កើនកម្លាំងថាមពល បើកទូលាយសំណង់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ថវិកាវិនិយោគជាង ៤ ពាន់លានដុងដល់ប្រជាជនជិត ៧០០ គ្រួសារនៅតំបន់ទទួលផល។ ទន្ទឹមនឹងនោះ គ្រួសារជនរួមជាតិភាគតិចក្រីក្រនៅតាមឃុំ ទីប្រជុំជនរបស់ស្រុក ដែលនៅរាយប៉ាយក៏បានផ្គត់ផ្គង់ឧបករណ៍តម្កល់ទឹកប្រើប្រាស់ ជួយដល់គ្រួសារជនរួមជាតិភាគតិចក្រីក្រកាត់បន្ថយការប្រើប្រាស់ទឹកព្រែក ប្រឡាយ ស្រះ អណ្តូងកខ្វក់ដែលមិនបានវិនិច្ឆ័យ។ល។ ស្រុកក៏បានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដល់តំបន់លំបាក តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ដូចជា៖ ស្ពាន ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនីឋាមពលទាប សាលារៀន ដំណាក់សុខាភិបាល ផ្សារឃុំ។ល។ ដោយប្រភពទុនវិនិយោគសរុបជាង៦៥៤ពាន់លានដុង។
រយៈពេល៥ឆ្នាំកន្លង មានកូនចៅជនរួមជាតិភាគតិចប្រមាណជាង២.០០០លើកនាក់ បានចូលរៀនវគ្គបង្រៀនរបរជនបទ និងមានមនុស្សជាង ៣.៧០០ នាក់ បានពិគ្រោះ ឧទ្ទេសនាម និងស្វែងរកការងារធ្វើនៅរោងចក្រ សហគ្រាសក្នុងនិងក្រៅខេត្ត។ល។ បងស្រីធីឡឹង នៅឃុំឌិញអាង ឱ្យដឹង៖ “រដ្ឋតែងយកចិត្តទុកដាក់ដល់មាមីងខ្មែរ ម្ល៉ោះហើយអ្នកណាក៏ខិតខំរកស៊ី ឆ្លងកាត់លំបាកដើម្បីចាកផុតពីភាពក្រីក្រ”៕
ហាថាញ់-វិមាន