ព្រឹកថ្ងៃទី ១០ ខែធ្នូ នៅក្រុងកឹងធើ នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក ដឹកនាំសន្និសីទ នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកសិករ ក្រោមប្រធានបទ "ដោះស្រាយបញ្ហាប្រឈម ចងសម្ព័ន្ធអ្នកទាំង ៦ អភិវឌ្ឍខ្សែសង្វាក់តម្លៃកសិផល" មានកសិករចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យកសិករទូទាំងប្រទេស។ នេះជាលើកទីពីរដែលប្រមុខរដ្ឋាភិបាល ជួបសំណេះសំណាលជាមួយកសិករ បន្ទាប់ពីទទួលបានជោគជ័យក្នុងការជួបលើកដំបូងនៅហាយយឿង (ខែ ៤/២០១៨)។
នាយករដ្ឋមន្ត្រីដឹកនាំសន្និសីទ នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកសិករ។
ក្រៅពី ២.០០០ សំណួរ ផ្ញើជូននាយករដ្ឋមន្រ្តីមុនអង្គសន្និសីទ ក្នុងអង្គសន្និសីទនេះក៏មាន ៥៣ សំណួរ សួរផ្ទាល់នាយករដ្ឋមន្រ្តី និងក្រសួង ផ្នែកដែលជាប់ពាក់ព័ន្ធ។ សំណួរទាំងនេះ ផ្ដោតទៅលើបញ្ហាផលិតកម្ម ការនាំចេញផលិតផលកសិកម្ម បញ្ហាកខ្វក់បរិស្ថាន ដើមទុន ប្រមូលផ្ដុំដីស្រែ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ( logistics) ផលិតកម្មតាមខ្សែសង្វាក់ ឱកាសនៃការទទួលបានព័ត៌មានទីផ្សារ អភិវឌ្ឍន៍តំបន់គោលនយោបាយជំនួយដល់កសិករអំពីវិទ្យាសាស្រ្តបច្ចេកទេស។ មានសំណួរជាច្រើនរបស់កសិករ លើកឡើងជុំវិញស្ថានភាព "ខាងលើក្ដៅ ខាងក្រោមត្រជាក់" មានគោលនយោបាយជំនួយខ្លះសមស្របនឹងភាពជាក់ស្ដែងសម្រាប់កសិករ ប៉ុន្តែថ្នាក់ក្រោមឱវាទបែរជាផ្សព្វផ្សាយអនុវត្តយឺត។ ស្ថានភាពបាក់ស្រុតដីច្រាំងទន្លេ បម្រែបម្រួលអាកាសធាតុជះឥទ្ធិពលយ៉ាងខ្លាំងដល់វាលរាបទន្លេគឺវឡុង វិធានការ និងដំណោះស្រាយ។
បូកសរុបអង្គសន្និសីទ នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក សង្កត់ធ្ងន់ សមាជិករដ្ឋាភិបាលនឹងទទួលយកសំណើដោយប្រគល់ឱ្យខុទ្ទកាល័យនាយករដ្ឋមន្រ្តី សហការជាមួយសមាគមកសិករវៀតណាម បូកសរុបនូវយោបល់ សំណើរបស់កសិករ ដើម្បីបង្កើតទៅជាគោលការណ៍ ប្រគល់ដល់ក្រសួង ផ្នែកដំណើរការអនុវត្ត។ នាយករដ្ឋមន្រ្តី សំណូមពរលើគេហទំព័ររបស់ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សមាគមកសិករវៀតណាម គប្បីមានព័ត៌មានច្បាស់លាស់អំពីទីផ្សារ យន្នការជំនួយចំពោះផលិតផលកសិកម្មដែលមានប្រៀបខ្លាំង ពាក់ព័ន្ធដល់ការងារអភិវឌ្ឍន៍ទីផ្សារ ឬកត្តាដែលជាធាតុចូលផលិតកម្ម។ គប្បីលើកឡើងឱ្យច្បាស់ចំពោះផលិតផល សម្ភារៈ គីមីណាក្នុងថ្នាំការពាររុក្ខជាតិដែលអនុញ្ញាតឱ្យប្រើប្រាស់ ពីព្រោះបញ្ហានេះ ទាក់ទងដល់សុវត្ថិភាពម្ហូបអាហារ កិត្យានុភាពផ្លាកយីហោ កសិផលវៀតណាម។ នាយករដ្ឋមន្រ្តី សំណូមពរដល់ភូមិភាគ ពិសេសគឺផ្នែកកសិកម្ម ណែនាំកសិករផលិតតាមខ្សែសង្វាក់ អនុវត្តបច្ចេកវិទ្យា ជាពិសេសពង្រីកឱ្យពេញទំហឹងកសិកម្មសរីរាង្គកសិកម្មស្អាត។ បន្តការពិនិត្យតាមដានកត្តាថ្លៃដើម ផលិតដើម្បីកាត់បន្ថយតម្លៃទីផ្សារ ត្រួតពិនិត្យគុណភាពដើម្បីធានាសុវត្ថិភាពម្ហូបអាហារ។ នាយករដ្ឋមន្រ្តី បានអំពាវនាវដល់កសិករមានការផ្លាស់ថ្មី។ កសិករវៀតណាម គប្បីបង្កើនកម្រិតវិជ្ជានិងចំណេះដឹងខាងវិទ្យាសាស្រ្តបច្ចេកទេស ចំណេះដឹងខាងទីផ្សារ។ ឈានដល់ដំណាក់កាលកសិករត្រូវជួយខ្លួនឯង មុននឹងតម្រូវការរដ្ឋជួយយើង ជាមួយស្មារតីប្រឹងប្រែង ឈានឡើងដោយខ្លួនឯង៕
កាសែតកឹងធើ - ប្រែសម្រួលៈ ពេជ្រសឿន