02/12/2019 - 16:56

អភិ​រក្ស​ពង្រីក​ប្រ​វេណី​សាម​គ្គី​មិត្ត​ភាព

​សមា​គម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ​ ជា​សមា​ជិក​នៃ​សហព័ន្ធ​អង្គ​ការ​មិត្ត​ភាព​ក្រុង​កឹង​ធើ​។​ រយៈ​ពេល​កន្លង​ សមា​គម​មាន​សកម្ម​ភាព​ជា​ច្រើន​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​ពង្រីក​ប្រ​វេណី​សាម​គ្គី​ជន​ជា​តិ​ ប្រ​វេណី​សាម​គ្គី​ មិត្ត​ភាព​ សហប្រ​តិបត្តិ​ការ​រវាង​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម-កម្ពុជា​។​

បំ​ផុស​ចលនា​ “បណ្តុះ​ពន្លកមិត្ត​ភាព​” ឧប​ត្ថម្ភ​និស្សិត​កម្ពុជា​ក្នុង​រយៈ​ពេល​មក​សិក្សា​នៅ​ក្រុង​កឹង​ធើ​ នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២​០​១​៩​។    រូប​៖​ ហាយ​៉ាង​

សមាគមមិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ​ បង្កើត​នៅ​ឆ្នាំ​១​៩​៩​៥​។​ បច្ចុ​ប្បន្ន​ សមា​គម​មាន​សាខា​សមា​គមនៅ​មូល​ដា្ឋនចំ​នួន​១​០​ ដោយ​មាន​សមា​ជិក​ជា​ង​៤​៥​០​រូប​ អ្នក​ទាំង​នេះ​ជា​កង​ទ័ព​ស្ម័គ្រ​ចិត្ត​ធ្លាប់​ទៅ​ជួយ​ប្រ​ទេស​កម្ពុជា​ និង​ជា​អ្នក​ធ្លាប់​រស់​នៅ​ធ្វើ​ការ​ និង​មាន​សាច់ញាតិ​នៅ​កម្ពុជា​។​ លោក​ ង្វៀន​វ៉ាន់​កឹង​ ប្រ​ធាន​សមា​គម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ សមា​គម​អនុ​វត្ត​បាន​ល្អ​នូវ​ភារកិច្ច​សំ​ខាន់​ៗ​អំ​ពី​កិច្ច​ការ​បរទេស​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ រៀប​ចំ​ជោគ​ជ័យ​សកម្ម​ភាព​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​មួយ​នឹង​ដៃ​គូ​រ​ ប្រ​ជា​ជន​កម្ពុជា​ រៀប​ចំ​ពិធី​ជួប​ជុំ​រំលឹក​ខួប​អនុ​ស្សាវរីយ៍​និង​អប​អរ​សាទរ​បុណ្យ​ជា​តិ​កម្ពុជា​ អនុ​ស្សាវរីយ៍​បង្កើត​ទំ​នាក់​ទំ​នង​ការ​ទូត​វៀត​ណាម-កម្ពុជា​។​ល។​ ជា​រៀង​រាល់​ឆ្នាំ​ សមា​គម​សហកា​រជា​មួយ​នឹង​សហព័ន្ធ​អង្គ​ការ​មិត្ត​ភាព​ក្រុង​កឹង​ធើ​ រៀប​ចំ​ពិធី​ជួប​ជុំ​មិត្ត​ភាព​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជូន​សមា​ជិក​ជា​ជន​រួម​ជា​តិ​ខ្មែរ​ និស្សិត​កម្ពុជា​កំ​ពុង​សិក្សា​នៅ​ក្រុង​កឹង​ធើ​ បំ​ផុស​ចលនា​   ”បណ្តុះ​ពន្លក​មិត្ត​ភាព​” ឧបត្ថម្ភនិស្សិត​កម្ពុជា​ ពេល​មក​សិក្សា​នៅ​កឹង​ធើ រៀប​ចំ​ក្រុម​ប្រ​តិភូ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិ​ទ្ធ​ពរឆ្នាំ​ថ្មី​ស្ថាន​ឯ​កអគ្គ​រាជ​ទូត​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ប្រ​ចាំ​ក្រុង​ហូជីមិញ​ និង​ព្រះ​តេជព្រះ​គុណ​ព្រះ​ឧប​ជ្ឈាយ៍ ជា​សមា​ជិក​នៃ​គណៈ​ប្រ​តិបត្តិ​ការ​សមា​គម​នៅ​តាម​វត្ត​អា​រាម​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ​។​ល។​

ក្រៅ​ពីសកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ដូច​ពោល​ខាង​លើ​ ចាប់​ពី​ដើម​ឆ្នាំ​២​០​១​៩​ មក​ទល់​នឹង​ពេល​នេះ​ សមា​គម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ​ នៅ​ទាំង​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន​ប្រ​កប​ដោយ​អត្ថ​ន័យ​ជា​ក់​ស្តែ​ង។​ តួយ៉ាង​ដូច​៖ ចលនា​សប្បុរ​ស​ជន​ឧប​ត្ថម្ភ​ប្អូន​រ៉ូគីយ៉ា ជា​ពលរដ្ឋ​កម្ពុជា​មក​សម្រាក​ព្យា​បាល​ជំងឺ​នៅ​មន្ទី​រ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ​។​ សមា​គម​រៀប​ចំ​ឱ្យ​អតីត​កង​ទ័ព​ស្ម័គ្រ​ចិត្ត​៧​នាក់​ ទៅ​បំ​ពេញ​ទស្សន​កិច្ច​ ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​មួយ​នឹង​អភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំ​ង។​ សាខា​សមា​គម​នៅ​មូល​ដ្ឋាន​ តែ​ងផ្តល់​ព័ត៌​មាន​សកម្ម​ភាព​មិត្ត​ភាព​និង​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ​ ក្រើន​រំលឹក​សមា​ជិក​គ្រប់​រូប​អភិ​រក្ស​ពង្រីក​ប្រ​វេណី​មិត្ត​ភាព​  សហប្រ​តិ បត្តិការ​រវាង​រដ្ឋា​ភិបាល​និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​។​ល។​ 

ស្ដី​ពី​សកម្ម​ភាព​នាពេល​ខាង​មុខ​ លោក​ង្វៀន​វ៉ាន់​កឹង​ ប្រ​ធាន​សមា​គម​មិត្ត​ភាព​វៀត​ណាម-កម្ពុជា​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ សមា​គម​នឹង​បន្ត​ការ​ចលនា​ ទាក់​ទាញ​អង្គ​ការ​ បុគ្គ​លជា​ជន​ជា​តិ​វៀត​ណាម រាប់​ទាំង​ប្រ​ជា​ជន​វៀត​ណាមរស់​នៅ​កម្ពុជា​ ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ធ្លាប់​សហកា​រជា​មួយ​នឹង​វៀត​ណាមចូល​រួម​បណ្ដាសកម្ម​ភាព​ មិត្ត​ភាព​ សាម​គ្គី​ភាព​នៅក្រុង​កឹង​ធើ​។​ សមា​គម​ម្ចាស់​ការ​សហកា​រជា​មួយ​នឹង​សហព័ន្ធ​អង្គ​ការ​មិត្ត​ភាព​ រៀប​ចំ​ពិធី​ជួប​ជុំ​មិត្ត​ភាព​ ដោះ​ដូរ​វប្ប​ធម៌​នាឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​។​ល។​ ជា​មួយ​នឹង​ពលរដ្ឋ​កម្ពុជា​នៅ​ក្រុង​កឹង​ធើ​។​ ទន្ទឹម​នឹង​នោះ​ ស្នើ​ថ្នាក់​ដឹក​នាំ​ក្រុង​និង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​អង្គ​ការ​មិត្ត​ភាព​នូវ​ដំណោះ​ស្រាយ​ ពង្រីក​ទំ​នាក់​ទំ​នង​សហប្រ​តិបត្តិ​ការ​ជា​មួយ​នឹង​ដៃ​គូ​មិត្ត​លើ​វិ​ស័យ​វិ​និ​យោ​គ​ ពាណិ​ជ្ជកម្ម​ ទេស​ចរ​ណ៍​។​ល។​ សកម្ម​ផ្សព្វ​ផ្សា​យ​ទាក់​ទាញ​វិ​និ​យោ​គ​ិន​ ទេស​ចរ​ណ៍​កម្ពុជា​ មក​វិ​និ​យោ​គ​នៅ​ក្រុង​កឹង​ធើ​ ម្ចាស់​ការ​ចាប់​យក​ឱកាស​ បង្កើត​ទំ​នាក់​ទំ​នង​ដៃ​គូ​ សហកា​រជា​មួយ​នឹង​អា​ជីវកម្ម​កម្ពុជា​៕

     ថា​ញ់ឡុង​-មុនី

ចែករំលែកអត្ថបទ