ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/12/2019 - 16:56

ស្វែង​យល់​ការ​ប្រើ​ប្រាស់​ក្តារ​ចុច​និង​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ ក្នុង​ដំណើរ​ការ​បោះ​ពុម្ព​កាសែត​ និង​កាសែត​អេ​ឡិច​ត្រូ​និច

ព្រឹក​ថ្ងៃ​ទី​២​៦​ ខែ​វិ​ច្ឆិកា​ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម (TTXVN) បាន​រៀប​ចំ​សិក្ខា​សាលាវិទ្យា​សាស្ត្រ​ “ស្វែង​យល់​ការ​ប្រើ​ប្រាស់​ក្តារ​ចុច​និង​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ ក្នុង​ដំណើរ​ការ​បោះ​ពុម្ព​កាសែត​ និង​កាសែត​អេ​ឡិច​ត្រូ​និច” (ហៅ​ខ្លី​ថា​សិក្ខា​សាលា​)។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​វិ​ទ្យា​សាស្ត្រ​។​      រូប​ថត​៖ អា​នហីវ TTXVN។​

បច្ចុ​ប្បន្ន​ ក្រៅ​ពីកាសែត​រូប​ភាព​ជន​ជា​តិ​និង​តំ​បន់​ភ្នំ ​(របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម) មាន​ស្ថាប័ន​សារ​ព័ត៌​មាន​ជា​ច្រើន​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​ (ក្រុង​កឹង​ធើ​ និង​ខេត្ត​នានា​ដូច​ជា​៖ ត្រាវិ​ញ សុក​ត្រាំង​ បាក​លីវ​ កាម៉ា​វ។​ល។​) ក៏​មាន​កាសែត​ផ្សា​យ​ជា​ភាសា​ខ្មែរ​ផង​ដែរ​។​ មាន​ស្ថាប័ន​សារ​ព័ត៌​មាន​ជា​ច្រើន​មាន​គេហទំ​ព័រ​កាសែត​អេ​ឡិច​ត្រូ​និក​ជា​ភាសា​ខ្មែរ​ដែរ​ មាន​ដូច​៖ កាសែត​រូប​ភាព​ជន​ជា​តិ​និង​តំ​បន់ភ្នំ​ កាសែត​កឹង​ធើ​។​ល។​ ដើម្បី​បម្រើ​ដល់​មិត្ត​អ្នក​អា​នទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​។​ កាសែត​នានា​តែ​ងឧស្សា​ហ៍​កែលម្អ​ពីរបៀប​ធើ្វ ក៏​ដូច​ជា​បច្ចេក​ទេស​ ជំហាន​ដំបូង​ឃើញ​ថា​មាន​ភាព​ឆបគ្នា​នឹង​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ល្អ​បង្គួរ​ និង​កម្ម​វិ​ធី​រុក​រក​កំ​ពុង​ពេញ​និយម​នាបច្ចុ​ប្បន្ន​។​ ជា​ពិ​សេស​កាសែត​កឹង​ធើ​ និង​កាសែត​រូប​ភាព​ជន​ជា​តិ​និង​តំ​បន់​ភ្នំ​ បាន​អនុ​វត្ត​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ក្នុង​ការ​បកប្រែ រៀប​ប្លង់​ទំ​ព័រ​និង​ដំណើរ​ការ​លើ​កម្ម​វិ​ធី​ InDesign ​ទទួល​បាន​នូវ​សមិទ្ធិ​ផលយ៉ាង​ពិ​ត​ប្រាកដ​។​

ក្នុង​អង្គ​សិក្ខា​សាលា​ របាយ​ការ​ណ៍​១​១​/១​៣​ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ជា​សារ​វន្ត​បង្ហាញ​ឱ្យ​ឃើញ​ពីទិដ្ឋ​ភាព​ទូទៅ​នៃ​សារ​ព័ត៌​មាន​ជា​ភាសា​ខ្មែរ​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​។​ បទ​បង្ហាញ​ភាគ​ច្រើន​គឺ ​ផ្តោត​លើ​បញ្ហា​លំ​បាក​ក្នុង​ការ​រៀប​ប្លង់​ទំ​ព័រ​ ការ​បោះ​ពុម្ព​ អនុ​វត្ត​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ ដំណើរ​ការ​ក្នុង​កម្ម​វិ​ធី​ Adobe InDesign...  ដើម្បី​ស្រូតតាម​ទាន់​និន្នា​ការ​អភិ​វឌ្ឍ​ន៍ ជា​ជំហាន​លើ​កកម្ពស់​គុណ​ភាព​នៃ​ប្លង់​ទំ​ព័រ​ និង​បោះ​ពុម្ព​ផ្សា​យ​ ជា​ពិ​សេស​គឺ​ កាសែត​អេ​ឡិកត្រូ​និក​ជា​ភាសា​ខ្មែរ​ មាន​យោ​បល់​ជា​ច្រើន​បាន​សន្និ​ដ្ឋាន​ថា​ ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ គឺ​ជា​ការ​ចាំ​បាច់​ណាស់​។​

ប្រ​ការ​នេះ​ឆ្លើ​យ​តប​បាន​តម្រូវ​ការ​បន្ទាន់​ក្នុង​ការ​ផ្សព្វ​ផ្សា​យ​ ក៏​ដូច​ជា​ការ​ទទួល​ព័ត៌​មាន​ពីមិត្ត​អ្នក​អា​ន... អ្នក​តំ​ណាង​ទាំង​ឡាយ​ ក៏​បាន​សម្ដែង​ពីបំ​ណង​ចង់​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​ ចែក​រំលែក​បទ​ពិសោ​ធ​ន៍​ពីស្ថាប័ន​សារ​ព័ត៌​មាន​ភាសា​ខ្មែរ​នានា​ ជា​ពិសេស​គឺ​ស្ថាប័ន​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាមតំ​បន់​ភាគ​ខាង​ត្បូង​ ដើម្បី​បម្រើ​ដល់​មិត្ត​អ្នក​អា​នពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ជា​ង​ទៀ​ត​។​

លោក​ ង្វៀន​ក្វឹ​កត្វឹន នាយ​ក​ទី​ភ្នាក់​ងារ​ព័ត៌​មាន​វៀត​ណាមតំ​បន់ភាគ​ខាង​ត្បូង​ នឹង​ជា​ប្រ​ធាន​គម្រោង​ បាន​មាន​ប្រ​សាសន៍​ថាៈ បណ្ដាយោបល់​ក្នុង​អង្គ​សិក្ខា​សាលា​ មិន​ត្រឹម​តែ​បញ្ជា​ក់​ពីតម្រូវ​ការ​ស្វែង​យល់​ក្នុង​ការ​ប្រើ​ប្រាស់​ក្តារ​ចុច​និង​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ក្នុងដំណើរ​ការ​បោះ​ពុម្ព​កាសែត​ និង​កាសែត​អេឡិច​ត្រូនិចរបស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាមប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​ស្រាយ​នូវ​បញ្ហា​ដែល​ជា​ប់ជំពាក់​សម្រាប់​ស្ថាប័ន​សារ​ព័ត៌​មាន​នានា​ ខណៈ​ពេល​ប្រើ​ប្រាស់​ក្តារ​ចុច​និង​ពុម្ព​អក្សរ​យូនីកូដខ្មែរ​ឱ្យ​បាន​ស្ថេរ​ភាព​ទៀ​ត​ផង​។​ ផ្អែក​លើ​មតិ​យោបល់​ក្នុង​អង្គ​សិក្ខា​សាលា​ សមាជិក​គម្រោង​គប្បី​បំ​ពេញ​បន្ថែ​ម​ឱ្យ​បាន​ឆាប់​រហ័ស​ បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​ អភិ​វឌ្ឍន៍ទទួល​យក​គម្រោង​  ដើម្បី​ឆាប់​បាន​បញ្ជូន​និង​អនុ​វត្ត​ជា​ក់​ស្ដែង​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕                     

                                                          ដំណឹង​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ