18/11/2019 - 15:57

សុក​ត្រាំង​ សកម្ម​បង្ការ​ជំ​ងឺ​ពង​ដៃ​ជើង​និង​មាត់​

បច្ចុ​ប្បន្ន​ នៅ​ខេត្ត​សុក​ត្រាំង​ចំ​នួន​ករណី​កើត​ជំ​ងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​ កំ​ពុង​មាន​ការ​កើន​ឡើង​។​ តាម​មន្ទី​រ​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ រហូត​ដល់​ដើម​ខែ​តុលា​ ទូទាំង​ខេត្ត​បាន​កត់​សម្គាល់​មុខ​សញ្ញា​កើត​ជំ​ងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​មាន​ចំ​នួន​៩​៦​៧​ករណី​ កើន​៨​០​%បើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​៨​។​ បច្ចុ​ប្បន្ន​ ភូមិ​ភាគ​កំ​ពុង​ចាត់​តាំង​វិ​ធាន​ការ​ជា​ច្រើន​ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ជំ​ងឺ​កើត​រាល​ដាល​។​

វេជ្ជ​បណ្ឌិត​ត្រឹង​ហ្វៀង​ត្រឹង​ពិនិត្យ​សុខ​ភាព​ដល់​កុមារ​។​

ចំពោះ​មុខ​ស្ថាន​ភាព​រោគ​រាល​ដាល​កាន់​តែ​កើន​ឡើង​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ បាន​សហកា​រជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​នៅ​តាម​សាលា​រៀន​នានា​ ជំ​រុញ​ការផ្សព្វ​ផ្សា​យ​ដល់​ប្រ​ជា​ជន​ បាញ់​ថ្នាំ​កម្ចាត់​មេរោគ​នៅ​កន្លែង​ដែល​មាន​រោគ​កើត​ឡើង​ ដើម្បី​ចៀស​វាង​មេរោគ​ឆ្លង​រាល​ដាល​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​លើ​កកម្ពស់​ការ​យល់​ដឹង​ដល់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ជំ​ងឺ​។​ វេជ្ជ​បណ្ឌិត​ឯ​កទេស​I ត្រឹង​វ៉ាន់​អា​ នាយ​ក​រង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ចូវ​ថា​ញ់ ឱ្យ​ដឹង​៖ “មជ្ឈ​មណ្ឌល​ធ្វើ​បច្ចុ​ប្បន្ន​ភាព​ពីស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល​រាល់​ថ្ងៃ​។​ ព្រោះ​ហេតុ​នោះ​ ពេល​ប្រ​ទះ​ឃើញ​មាន​ជំ​ងឺ​កើត​ឡើង​គឺ​វិ​និ​ច្ឆ័យ​ភ្លាម​ មិន​ទុក​ឱ្យ​ជំ​ងឺ​រាល​ដាល​ឡើយ​។​ ទន្ទឹម​នឹង​នោះ​ មជ្ឈ​មណ្ឌល​បាន​សហកា​រជា​មួយ​នឹង​ភូមិ​ភាគ​ និង​ផ្នែក​អប់​រំ ចាត់​តាំង​ផ្សព្វ​ផ្សា​យ​អប់​រំនៅ​តាមទារកដ្ឋាន​ សាលា​មតេ្តយ្យ​និង​នៅ​តាម​សាលា​រៀន​ដទៃ​ទៀ​ត​ពីផលប៉ះ​ពាល់​នៃ​ជំ​ងឺ​ពង​ដៃ​ ជើង​និង​មាត់​ ព្រម​ទាំង​វិ​ធី​បង្ការ​។​ ទន្ទឹម​នឹង​នោះ​ ផ្ដល់​ជូន​ Cloramin B និង​សាប៊ូលាងដៃ​ដល់​ដំណាក់​សុខា​ភិបាល​ឃុំ​ ទី​ប្រ​ជុំ​ជន​ និង​សាលា​រៀន​នានា​ ដើម្បី​កម្ចាត់​មេរោគ​នៅ​ក្នុង​បន្ទប់​រៀន​និង​វិ​និ​ច្ឆ័យ​ករណី​កើត​ជំ​ងឺ​ពេល​ជំ​ងឺកើត​ឡើង​”។​

តាម​មន្ទី​រ​ពេទ្យ​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ បច្ចុ​ប្បន្ន​ មន្ទី​រ​ពេទ្យ​ព្យា​បាល​ជំ​ងឺ​ពង​បែក​ដៃ​ជើង ​និង​មាត់​មធ្យម​ភាគ​ជា​ង​៤​០​ករណី​ ក្នុង​មួយ​ថ្ងៃ​។​ ចំ​នួន​កុមារ​កើត​ជំ​ងឺ​ចូល​ដេក​ពេទ្យ​ កើន​ឡើង​កាល​ពី​ចុង​ខែ​កញ្ញា​ និង​ដើម​ខែ​តុលា​ ហើយ​ស្ថាន​ភាព​កុមារ​ចូល​ដេក​ពេទ្យ​ដោយ​ជំ​ងឺ​ពង​បែក​ដៃ​ជើង​ និង​មាត់​កាន់​តែ​ច្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ បង​ស្រី​សើុងធីណាស៊ី​ កំ​ពុង​ថែ​ទាំ​កូន​នៅ​មន្ទី​រ​ពេទ្យ​ ឱ្យ​ដឹង​៖ “កូន​ខ្ញុំ​ចូល​ដេក​ពេទ្យ​ព្យា​បាល​បាន​៥​ថ្ងៃ​ហើយ​ ឥឡូ​វ​បាន​ធូរ​ស្រាល​គ្រាន់​បើ​។​ ពេល​ឃើញ​កូន​ក្តៅ​ខ្លួន​ និង​កន្ត្រាក់​ ខ្ញុំ​ភ័យ​ពេក​ក៏​នាំ​កូន​ចូល​មន្ទី​រ​ពេទ្យ​។​ ព្រឹក​ឡើង​ ឃើញ​ស្នា​ម​ក្រហម​ឡើង​ពេញ​នៅ​លើ​គូថ បាត​ដៃ​ និង​បាត​ជើង​ ម្ល៉ោះ​ហើយ​ទើប​ខ្ញុំ​ដឹង​ថា​កើត​ជំ​ងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​។​ ពេល​ចុះ​ពីពេទ្យ​  ខ្ញុំ​នឹង​អនា​ម័យ​ប្រ​ដាប់​លេង​និង​វត្ថុ​ប្រើ​ប្រាស់​របស់​កូន​ ព្រម​ទាំង​លាងដៃ​ ឱ្យ​កូន​និង​ទាំង​គ្រួ​សារ​ដោយ​សាប៊ូ”។​

វេជ្ជ​បណ្ឌិត​ឯ​កទេស​Iត្រឹង​ហ្វៀង​ត្រឹង​ អនុ​ប្រ​ធាន​ផ្នែក​កុមារ​ទូទៅ​នៃ​មន្ទី​រ​ពេទ្យ​សម្ភព​ និង​កុមារខេត្ត​សុក​ត្រាំង​ ផ្តល់​អនុ​សាសន៍​៖ “ជំ​ងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​ គឺ​អា​ស្រ័យ​មេរោគ​បង្ក​ឡើង​ ជា​សំ​ខាន់​គឺ​ឆ្លង​តាម​ប្រ​ព័ន្ធ​រំលាយ​អា​ហារ​ ជំ​ងឺ​ច្រើន​កើត​ឡើង​ចំ​ពោះ​កុមារ​។​ រោគ​សញ្ញា​ដែល​ច្រើន​តែ​ជួប​ប្រ​ទះ​លើ​កុមារ​ ដូច​ជា​៖ ក្ដៅ​ខ្លួន​ ឡើង​ពង​បែក​ ស្នា​ម​ក្រហម​នៅ​បាត​ដៃ​ ជើង​ មាត់​ និង​គូថ។​ល។​ ព្រោះ​ហេតុ​នោះ​ ឪ​ពុក​ម្តាយ​គប្បី​យក​ចិត្ត​ទុក​ដាក់​អនា​ម័យ​ដល់​កុមារ ឱ្យ​កុមារ​ហូប​ឆ្អិន​ ផឹកឆ្អិន​ មាន​ជា​តិ​បំ​ប៉ន​គ្រប់​គ្រាន់​។​ ចាំ​បាច់​ត្រូវ​លាងដៃ​ឱ្យ​កុមារ​ដោយ​សាប៊ូជា​ប្រ​ចាំ​ មុន​និង​ក្រោយ​ពេល​ទទួល​ទាន​លាងជម្រះឧប​ករណ៍​ប្រើ​ប្រាស់​ ប្រ​ដាប់​លេង​របស់​ក្មេង​ដែល​  តែ​ងតែ​ប៉ះ​ពាល់​ មិន​ឱ្យ​កុមារ​ប៉ះ​ពាល់​ជា​មួយ​នឹង​អ្នក​មាន​ជំ​ងឺ​ពង​ដៃ​ជើង​និង​ មាត់​ បំ​ផុត​គឺ​ពេល​កុមារ​មាន​រោគ​សញ្ញា​កើត​ជំ​ងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​ គប្បី​យក​កុមារ​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ជិត​បំ​ផុត​ ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល​។​ ពិសេស​ កុមារ​ដែល​មាន​ជំ​ងឺ​គប្បី​ផ្ដាច់​ឱ្យ​នៅ​ដោយ​ឡែក​យ៉ាង​តិច​បំ​ផុត​១​០​ថ្ងៃ​ ដើម្បី​ចៀស​វាង​ឆ្លង​ដល់​អ្នក​ដទៃ​”៕

                                       យ្វីអា​ញ់-វិ​មាន

ចែករំលែកអត្ថបទ