12/11/2019 - 13:54

យុវ​តីសិស្ស​លុះ​ក្នុង​ដំបូន្មាន​ រៀន​ពូកែ​

 ប៉ុន្មាន​ឆ្នាំ​មក​នេះ​ យុវ​តី សិស្ស​សើុងធីញៀង រៀន​ថ្នាក់​ទី​១​២​A៦​ តែ​ងបាន​ លោក​គ្រូ​ អ្នក​គ្រូ​និង​មិត្ត​ភ័ក្តិ​ស្ងើច​សរ​សើរ​។​ ពិសេស​ ឆ្នាំ​សិក្សា​២​០​១​៨​ -២​០​១​៩​ ប្អូន​បាន​ចូល​រួម​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​វិ​ញ្ញា​សា​រូប​វិ​ទ្យា​ជា​ប់លេខ​៣​។​

​  យុវ​តីសិស្ស​ក្រី​ក្រ សង្វាត​រៀន​សូត្រ​ សើុងធីញៀង។​

“ប្អូន​សើុងធីញៀង គឺ​ជា​សិស្ស​លុះ​ក្នុង​ដំបូន្មាន​ ព្យា​យាម​រៀន​សូត្រ​និង​យក​ចិត្ត​ទុក​ដាក់​ក្រេប​ជញ្ជក់មេរៀន​បាន​ល្អ​។​  ប្អូន​ជា​សិស្ស​រៀន​ពូកែ​រ​ាល់វិ​ញ្ញា​សា​ ពិន្ទុ​មធ្យម​ភាគ​នៃ​វិ​ញ្ញា​សា​នីមួយ​ៗ​ សម្រេច​ពី៨​,៧​ឡើង​ទៅ​ តាំង​ពី​រៀន​ថ្នាក់​ទី​១​០​រហូត​មក​។​ ប្រ​ការ​ដែល​គួរ​ស្ងើច​សរ​សើរ​នោះ​ គឺ​ប្អូន​ខិត​ខំ​រៀន​សូត្រ​លត់ដំ​ដោយ​ខ្លួន​ឯ​ង​ រិះ​រក​វិ​ធី​ថ្មី​ៗ​ដើម្បី​ធ្វើ​លំ​ហាត់​វិ​ញ្ញា​សា​សម្រាប់​សិស្ស​ពូកែ​”–លោក​គ្រូ​គឹមវ៉ាន់​ង៉យ នាយ​ក​រង​សាលា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​ដូច្នេះ​។​

ជីវភាព​គ្រួ​សារ​ក្រលំ​បាក​  ម្ល៉ោះ​ហើយ​ចំ​ពោះ​ប្អូន​ញៀង បាន​ជា​ប់ជម្រើស​ចូល​រៀន​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​   គឺ​ជា​ក្តី​មោទនៈ​និង​សោ​មនស្ស​បំ​ផុត​។​ នេះ​ជា​សាលា​ដែល​បណ្តុះ​បណ្តា​លមាន​គុណ​ភាព​ខ្ពស់​សិស្ស​ដែល​រៀន​នៅ​សាលា​នេះ​ មាន​កន្លែង​ស្នា​ក់​នៅ​ ទទួល​បាន​របប​គោ​ល​នយោ​បាយ​សម្រាប់​សិស្ស​ជន​ជា​តិ​ខ្មែរ​ តាម​សេច​ក្ដី​កំ​ណត់​របស់​រដ្ឋ​។​ ប្អូន​ញៀង ឱ្យ​ដឹង​៖ “ផ្ទះ​ប្អូន​ធ្វើ​ស្រែ​តែ​៥​កុង​ ឪ​ពុក​ឆ្លៀត​ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​ ទើប​គ្រប់​ទ្រទ្រង់​ជីវភាព​គ្រួ​សារ​ និង​គិត​គូរ​ការ​រៀន​សូត្រ​ដល់​ប្អូន​ទាំង​ពីរ​នាក់​។​  អា​ស្រ័យ​ហេតុ​នោះ​ តាំង​ពីតូចមក​ ប្អូន​បាន​ប្ដេជ្ញា​ចិត្ត​ព្យា​យាម​រៀន​ឱ្យ​ពូកែ​ ដើម្បី​ប្រ​ឡងបាន​ចូល​រៀន​នៅ​សាលា​ហ្វិញ​កឿង​។​  រៀន​នៅ​ទី​នេះ​ បាន​ទទួល​របប​គោ​ល​នយោ​បាយ​រៀន​ពូកែ​នឹង​មាន​អា​ហារ​ូបករណ៍​  ម្ល៉ោះ​ហើយ​ជួយ​សម្រាលដល់​ឪ​ពុក​ម្តាយ​ផង​”។​

ជា​សិស្ស​ក្រី​ក្រ ព្យា​យាម​រៀន​សូត្រ​ ខណៈ​ពេល​បាន​បណ្តុះ​បណ្តា​ល​ក្នុង​សាលា​ដែល​មាន​កង​ជួរ​គ្រូ​បង្រៀន​មាន​សម​ត្ថ​ភាព​ បទ​ពិសោ​ធ​ន៍​បង្ហាត់​បង្រៀន​ល្អ​ និង​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្ស​ ដូច្នេះ​ ប្អូន​ញៀង ពង្រីក​បាន​សម​ត្ថ​ភាព​ដើម្បី​សម្រេច​ស្នា​ដៃ​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ​។​ ជា​ពិសេស​ ប្អូន​ជា​សិស្ស​ម្នាក់​ក្នុង​ចំ​ណោម​សិស្ស​ទាំង​១​៣​រូប​របស់​សាលា​ទទួល​បាន​រង្វាន់​ខ្ពស់​ក្នុង​ការ​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ឆ្នាំ​សិក្សា​២​០​១​៨​- ២​០​១​៩​។​ ប្អូន​សើុង​ធីញៀង ឱ្យ​ដឹង​៖ “ប្អូន​បាន​កំ​ណត់​ច្បាស់​ការ​រៀន​សូត្រ​ ជា​ភារកិច្ច​ចម្បង​ ហេតុ​នោះ​ ក្រៅ​ពីម៉ោង​រៀន​ក្នុង​ថ្នាក់​ ប្អូន​ទៅ​បណ្ណាល័យ​រកសៀវ​ភៅ​អា​នដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ និង​រិះ​រក​វិ​ធីធ្វើ​លំ​ហាត់​ថ្មី​ៗ​ ឬ​ក៏​រិះ​រក​ប្រ​ព័ន្ធ​អឺនធឺ​ណែត​។​ រីឯ​ថ្ងៃ​ធម្ម​តា​ មុន​ពេល​ចូល​រៀន​ប្អូន​តែ​ងអា​ន ឬ​ក៏​ចង​ក្រង​មេរៀន​ជា​មុន​ កន្លែង​ណាមិន​ទាន់​យល់​កត់​ត្រាចូល​កូន​សៀវ​ភៅ​។​   ពេល​ចូល​សាលា​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​មេរៀន​ត្រង់​ណាមិន​យល់​ប្អូន​ សួរ​ភ្លាម​តែ​ម្តង​”។​

រស់​នៅ​តំ​បន់​ជន​បទ​ឃុំ​អា​ង​ហ៊ីប ស្រុក​កេសាច់ ជីវភាព​គ្រួ​សារ​ក្រលំ​បាក​ ចំ​ពោះ​ប្អូន​ញៀង ក៏​មិន​ដែល​បាន​រៀន​គួម្តង​ណាឡើយ​។​ រដូវ​វិ​ស្សមកាល​ ប្អូន​វិ​លត្រ​ឡប់​ទៅ​ស្រុក​ទទួល​ត្រកួន​ពីគេយក​មក​ចិត រកបាន​ប្រាក់​ចំ​ណូល​ជា​ង​២​០​.០​០​០​ដុង​/ថ្ងៃ​ ទឹក​ប្រាក់​រកបាន​ប្អូន​សន្សំ​ទុក​ដើម្បី​ទិញ​សៀវ​ភៅ​លំ​ហាត់​សៀវ​ភៅ​គន្លឹះ​តែ​ងសេច​ក្តី​យក​មក​អា​នជា​ដើម​។​ មិន​តែ​ប៉ុណ្ណោះ​ ក្នុង​ថ្នាក់​រៀន​ប្អូន​តែ​ងជួយ​មិត្ត​ភ័ក្តិ​ ដើម្បី​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​   បាន​ជា​អ្នក​ណាក៏​ស្រឡាញ់​រាប់​  អា​ន​និង​ស្ងើច​សរ​សើរ​ដែរ​។​ “ជីវភាព​គ្រួ​សារ​ក្រលំ​បាក​ ការ​គិត​គូរ​ឱ្យ​ប្អូន​រៀន​មហា​វិ​ទ្យា​ល័យ​នឹង​មាន​ការ​លំ​បាក​ណាស់​ ដូច្នេះ​ចំ​ពោះ​មុខ​ប្អូន​នឹង​ខិត​ខំ​រៀន​ឱ្យ​ពូកែ​ ដើម្បី​ប្រ​ឡង​ចូល​ផ្នែក​នគរ​បាល​។​ នេះ​ជា​មុខ​របរ​ដែល​ប្អូន​ប្រាថ្នា​ ហើយ​មហា​វិ​ទ្យា​ល័យ​ជា​គោ​ល​ដៅ​ឆ្ពោះ​ទៅ​រកអនា​គត​ដ៏​ភ្លឺ​ស្វាង​” -  ប្អូន​សើុងធីញៀង បាន​បង្ហើប​ ឱ្យ​ដឹង​ដូច្នេះ​៕

                                        យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ