អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនៅស្រុកទីវកឹង ខេត្តត្រាវិញ បានខិតខំពង្រីកតួនាទីគំរូក្នុងសហគមន៍ប្រជាជនរស់នៅ ក្នុងនោះ មានលោកសើុងអឹង នៅភូមិអូរឈូក ឃុំតឹបង៉ាយជា ដើម។
ពូសើុងអឹង អ្នកមានប្រិយភាពនៅភូមិអូរឈូក។
យើងខ្ញុំបានទៅជួបជាមួយនឹងពូសើុងអឹង អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ភូមិអូរឈូក ឃុំតឹបង៉ាយ ស្រុកទីវកឹង។ ឆ្នាំនេះ ថ្វីបើអាយុ៧២ឆ្នាំក៏ដោយ ប៉ុន្តែពូអឹង នៅតែឃ្មាតខ្មីឈានមុខក្នុងការងារចលនាប្រជាជនរួមជាមួយនឹងរដ្ឋអំណាចរួមកម្លាំងកសាងជនបទថ្មី។ ពីមុននេះ ដងផ្លូវចុះទៅតាមភូមិនៅតូចចង្អៀត ផ្លូវមានទទឹងត្រឹមតែ២ម៉ែត្រ រដូវវស្សាភក់ល្បាប់ទៅមកយ៉ាងលំបាក។ ឃើញដូច្នោះ ពូអឹង បានខ្នះខ្នែងចលនាប្រជាជនបរិច្ចាគដី រួមកម្លាំងពលកម្មកសាងផ្លូវថ្នល់។ មកទល់ឥឡូវ ដងផ្លូវចុះតាមភូមិពង្រីក៣ម៉ែត្រ និងចាក់បេតុងជួយមាមីងធ្វើដំណើរទៅមកងាយស្រួល។
តាមពូសើុងអឹង ឱ្យដឹង៖ “អនុវត្តការចលនាកសាងជនបទថ្មី ខ្ញុំរួមផ្សំជាមួយនឹងរដ្ឋអំណាចភូមិភាគចលនាប្រជាជននិងពុទ្ធបរិស័ទបរិច្ចាគដី កសាងផ្លូវបេតុង៤ខ្សែប្រវែងជាង៤.០០០ម៉ែត្រ ទទឹង៣ម៉ែត្រ។ ជាមួយនឹងតួនាទីជាសមាជិក គណៈកម្មការវត្តអូរឈូក ពិនិត្យឃើញផ្លូវបេតុង នៅក្បែរវត្តត្រូវខូចខាតធ្ងន់ បានជាខ្ញុំរួមជាមួយនឹងគណៈកម្មការវត្តចលនាពុទ្ធបរិស័ទបរិច្ចាគដី រួមកម្លាំងពលកម្មដើម្បីកសាងផ្លូវ។ មកទល់សព្វថ្ងៃ ផ្លូវថ្នល់បានកសាងសម្រេចតាមសងខាងផ្លូវ មានដាំផ្កាលម្អ បង្កសោភណភាពស្រស់ស្អាតធ្វើដំណើរទៅមកបានងាយស្រួល”។ ពូថាច់សាបាន នៅភូមិអូរឈូក ឱ្យដឹង៖ “បានគណៈកម្មការវត្តនិងបងអឹង មកដល់ផ្ទះចលនាគ្រួសារខ្ញុំបានបរិច្ចាគដីជិត៣០០ម២ ដើម្បីបើកទូលាយផ្លូវបេតុងក្បែរវត្ត”។
សមមិត្តត្រឿងវ៉ាន់ដូ អនុលេខាគណៈកម្មាធិការបក្សឃុំតឹបង៉ាយ ឲ្យដឹង៖ “ ភូមិអូរឈូក មានប្រជាជន៤១១គ្រួសារ ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរសរុបអត្រាជាង៦១%។ មិនត្រឹមតែខ្នះខ្នែងចលនាកសាងផ្លូវជនបទប៉ុណ្ណោះទេ ពូសើុងអឹង នៅទាំងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈ បុណ្យទានប្រពៃណី មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុកជាដើម។ មិនតែប៉ុណ្ណោះ ពូអឹង នៅថែមទាំងខ្នះខ្នែងចលនាប្រជាជនក្នុងភូមិចុះឈ្មោះគ្រួសារវប្បធម៌ទៀតផង”៕
សឺនម៉ាល័យ - ថាច់ធី