28/10/2019 - 16:20

ខេត្ត​ត្រាវិ​ញ

ត្រៀម​ជា​ស្រេច​សម្រាប់​បុណ្យ​អក​អំ​បុក​ឆ្នាំ​២​០​១​៩​

បុណ្យ​អក​អំ​បុក​របស់​ជន​រួម​ជា​តិ​ខ្មែរ​ខេត្ត​ត្រាវិ​ញ បាន​ក្រ​សួង​វប្ប​ធម៌​ កីឡា​និ​ង​ទេស​ចរ​ណ៍​ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​កេរដំ​ណែលវប្ប​ធម៌​អរូបីថ្នាក់​ជា​តិ​នៅ​ឆ្នាំ​២​០​១​៤​។​ រៀង​រាល់​ឆ្នាំ​ ពិ​ធី​បុណ្យ​នេះ​បាន​ខេត្ត​ចាត់​តាំង​ឡើង​យ៉ាង​អធិ​កអធម​ ទាក់​ទាញ​ប្រ​ជា​ជន​ និ​ង​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និ​ង​ក្រៅ​ខេត្ត​មក​ទស្សនា​កម្សាន្ត​យ៉ាង​កុះ​ករ​។​ ខេត្ត​ត្រាវិ​ញ បាន​និ​ង​កំ​ពុង​ត្រៀម​ជា​ស្រេច​សម្រាប់​បុណ្យ​អក​អំ​បុក​ឆ្នាំ​២​០​១​៩​។​

ពិ​ធី​ប្រ​ណាំង​ទូក​-ង ស្ថិត​ក្នុង​ក្រ​ប​ខណ្ឌ​នៃ​សប្តាហ៍​បុណ្យ​កសិ​ផល​ ទេស​ចរ​ណ៍​ ម្ហូប​អា​ហារ​ ផ្សា​រភ្ជាប់​និ​ង​បុណ្យ​អក​អំ​បុក​។​

សប្តាហ៍កសិ​ផល​ ទេស​ចរ​ណ៍​ ម្ហូប​អា​ហារ​ ផ្សា​រភ្ជាប់​ នឹង​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រាវិ​ញឆ្នាំ​២​០​១​៩​ (ហៅ​កាត់​ថា​សប្តាហ៍​បុណ្យ​) ចាត់​តាំង​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​ ១​១​ ខែ​វិ​ច្ឆិកា​។​ លោក​ឡេវ៉ាន់​ហាំង ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិ​ញ ឱ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​ការ​ចាត់​តាំង​សប្តាហ៍​បុណ្យ​ នឹង​បង្ក​លក្ខណៈ​ដើម្បី​ឧទ្ទេស​នាម​ ផ្សព្វ​ផ្សា​យ​ដល់​ភ្ញៀវ​ទេស​ចរ​ពីរូប​ភាព​  និ​ង​មនុស្ស​នៅ​ខេត្ត​ត្រាវិ​ញ សក្តា​នុភាព​ទេស​ចរណ៍​របស់​ខេត្ត​ លក្ខណៈ​វប្ប​ធម៌​ដ៏​វិ​សេស​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្នុង​ខេត្ត​និ​យាយ​រួម​ និ​ង​វប្ប​ធម៌​នៃ​ពិ​ធី​បុណ្យ​របស់​ជន​រួម​ជា​តិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​។​

សប្តាហ៍​បុណ្យ​នឹង​មាន​សកម្ម​ភាព​ជា​ច្រើន​យ៉ាង​ពុះ​ពោរ​ ដិតដាមដោយ​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជា​តិ​ខ្មែរ​។​ ជា​ក់​ស្តែ​ង៖ នៅ​រាត្រី​បើ​ក​វគ្គ​ គឺ​មាន​កម្ម​វិ​ធី​សិល្បៈ​ សម្តែ​ង​បង្ហាញ​ឡើង​វិ​ញនិ​ង​លើ​កតម្កើង​តួនាទី​និ​ង​រូប​ភាព​កសិ​ករ​ ឧទ្ទេស​នាម​ និ​ង​ផ្សព្វ​ផ្សា​យ​ពីភូមិ​ស្រុក​ មនុស្ស​ និ​ង​សក្តា​នុភាព​ទេស​ចរ​ណ៍​នៅ​ខេត្ត​ត្រាវិ​ញ ព្រម​ទាំង​ដោះ​ដូរ​វប្ប​ធម៌​ជា​មួយ​នឹង​ជន​ជា​តិ​នានានៅ​គ្រប់​ភូមិ​ភាគ​។​ ផ្សា​រណាត់​តាំង​ពិ​ព័រណ៍​ក្រោម​ប្រ​ធាន​បទ​ “ជំរុញ​ដំ​ណើរ​ការ​ពាណិ​ជ្ជកម្ម​កំ​ណត់​ទិស​នីហរ័ណ​ផលិត​ផល​កសិ​កម្ម​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​” សិក្ខា​សាលា​ស្ដី​ពី​”ដំ​ណាំ​ កសិ​កម្ម​” ពិ​ធី​ប្រ​ឡង​បង្ហាញ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ជន​រួម​ជា​តិ​ខ្មែរ​ សមោសរ​ម្ហូប​អា​ហារ​ណាមបូ​ខេត្ត​ត្រាវិ​ញលើ​កទី​២​ ឆ្នាំ​ ២​០​១​៩​ សិក្ខា​សាលា​ទេស​ចរ​ណ៍​ត្រាវិ​ញ-តភ្ជាប់​ដំ​ណើរ​ត្រាច់ចរពីទន្លេ​ច​េញ​ទៅ​សមុទ្រ​ និ​ង​បង្ហាញ​ពីផ្នែក​សំ​ណង់​មួយ​ចំ​នួន​នៅ​ភូមិ​វប្ប​ធម៌​-ទេស​ចរ​ណ៍​ខ្មែរ​ខេត្ត​ត្រាវិ​ញ (ដំ​ណាក់​កាល់​II) ។​ល។​ សកម្ម​ភាព​កីឡា​ដូច​ជា​៖ ល្បែង​ប្រ​ជា​ប្រិយ​ ប្រ​ណាំង​ទូក​-ង បាល់​ទះ​យុវជន​ខ្មែរ​។​ល។​ ក៏​បាន​ចាត់​តាំង​ឡើង​នៅ​ក្នុង​សប្តាហ៍​បុណ្យ​នេះ​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ​។​ ចំ​ណុច​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​ចំ​ណុច​សំ​ខាន់​នៃ​ពិ​ធី​បុណ្យ​ គឺ​សកម្ម​ភាព​ ឧទ្ទេស​នាម​ ដាក់​បង្ហាញ​ពីភូមិ​របរប្រ​ពៃ​ណី​របស់​ជន​រួម​ជា​តិ​ខ្មែរ​ និ​ង​បង្ហាញ​ពីសកម្ម​ភាព​ដាល់​អំ​បុក​នៅ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ និ​ង​ស្វែង​តាំង​ពិ​ព័រណ៍​របស់​ស្រុក​ ទី​រួម​ខេត្ត​ ក្រុង​ចំ​នួន​៩​ ដាក់​បង្ហាញ​ផលិត​ផល​ពិ​សេស​របស់​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ក្នុង​មណ្ឌល​វប្ប​ធម៌​-ទេស​ចរ​ណ៍​គូស​្រះស្រី​។​

អ្នក​មីង​សុើងធីណាវី នៅ​ស្រុក​កើ-ដ ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ទន្ទឹង​រង់ចាំ​ ឱ្យ​តែ​ដល់​ថ្ងៃ​បុណ្យ​អក​អំ​បុក​ដើម្បី​បាន​ទៅ​លេង​ខេត្ត​ត្រាវិ​ញ។​ ពីព្រោះ​ ក្រៅ​ពីមើល​ប្រ​ណាំង​ទូក​-ងប្រ​វេណី​ ខ្ញុំ​នៅ​ទាំង​ចង់​ទស្សនា​ភូមិ​វប្ប​ធម៌​-ទេស​ចរ​ណ៍​ខ្មែរ​ខេត្ត​ត្រាវិ​ញទៀ​ត​ផង​។​ ខ្ញុំ​ចង់​ដឹង​និ​ង​ចង់​ស្វែង​យល់​បន្ថែ​ម​អំ​ពី​វប្ប​ធម៌​របស់​ជន​ជា​តិ​យើង​”។​

តាម​ប្រ​សាសន៍​លោក​ឡេវ៉ាន់​ហាំង ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិ​ញ៖ មន្ទី​រ​ ផ្នែក​ និ​ង​ភូមិ​ភាគ​នានា​ក្នុង​ខេត្ត​បាន​និ​ង​កំ​ពុង​ខំធ្វើ​ឱ្យ​រួច​រាល់​ការ​ងារ​ត្រៀម​បម្រុង​ និ​ង​ត្រៀម​ជា​ស្រេច​សម្រាប់​សកម្ម​ភាព​អំ​ណរ​បុណ្យ​អក​អំ​បុក​ ជា​មួយ​នឹង​ទិស​ស្លោ​ក  “សុវត្ថិ​ភាព​ ប្រិត​សំ​ចៃ​ និ​ង​ប្រ​សិ​ទ្ធ​ភាព​”៕

                                                      ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ