ប៉ុន្មានឆ្នាំកន្លង ក្នុងនាមជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចរបស់ស្រុកទ្រីតូង ជាអ្នកឈានមុខក្នុងការផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ផ្តើមពីនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តរាល់ចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”និងចលនាកសាងជនបទថ្មី ។ល។
អ្នកមានប្រជាប្រិយ បានរួមចំណែកមិនតិចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ នៅឃុំកូតូ ស្រុកទ្រីតូង លោកតាចៅអម អាចារ្យវត្តពោធិវង្ស (ជីមុង) យល់ច្បាស់ពីការលំបាករបស់មាមីងក្នុងភូមិស្រុក។ អាស្រ័យហេតុនោះ គាត់ក៏ម្ចាស់ការសហការជាមួយគណៈកម្មការវត្ត និងសមូហភាពនៃក្រុមការងាររណសិរ្ស ភូមិ ព្រមទាំងអង្គការមហាជនឃុំ រៀបចំចលនាមាមីងក្នុងនិងក្រៅឃំុ កសាងសំណង់សុខុមាលភាពសង្គមសម្រាប់ប្រជាជន។ ក្រៅពីនេះ គាត់ថែមទាំងចលនាមាមីងពុទ្ធបរិស័ទក្នុងភូមិ ចេញកម្លាំងពលកម្ម រួមវិភាគទានប្រាក់កសាងបន្ទប់រៀនអក្សរខ្មែរចំនួន១ ចលនាប្រជាជនរួមវិភាគទានជាអំណោយជាង១.០០០ចំណែក ជូនគ្រួសារក្រីក្រ; ចលនាឧបត្ថម្ភសិក្ខូបករណ៍និងជូនកង់ដល់សិស្សានុសិស្ស ចលនាមាមីងក្នុងភូមិធ្វើបង្គោលទង់ ធ្វើរបងព័ទ្ធជុំវិញផ្ទះ កែប្រែចម្ការចាស់។ល។ ផ្តើមពីនោះ ដាស់ភ្ញោកស្មារតីរក្សាអនាម័យបរិស្ថាន រួមបង្កទេសភាពស្រស់ស្អាត រួមចំណែកអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនៅភូមិស្រុក។
លោកចៅសុខសា ជាអ្នកឈានមុខក្នុងការបង្កបង្កើនផល ក្រៅពីប្រធានសមាគមជំរុញការសិក្សា ឃុំអូរឡឹម គាត់ថែមទាំងពង្រីកសេដ្ឋកិច្ចគ្រួសារទៀតផង។ ទន្ទឹមនឹងនោះ គាត់តែង ផ្សព្វផ្សាយចលនាប្រជាជនចូលរួមវិភាគទានកសាងសំណង់ផ្សេងៗ លើភូមិសាស្រ្តឃុំ តាម គោលលំនាំ “រដ្ឋ និងប្រជាជនរួមគ្នាកសាង” ដូច៖ កសាងស្ពានជនបទ ចលនាប្រជាជនចូលរួមកសាងសំណង់កែលម្អមុខមាត់ជនបទ។ល។ “ខ្ញុំមានការត្រេកអរណាស់ ពេលបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ” លោកចៅសុខសា ឱ្យដឹងដូច្នេះ។
ឃុំណូយតូ មានជនរួមជាតិភាគតិចចំនួន៧៦% ហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានសុក្រឹត្យឡើយ ជីវភាពប្រជាជនជួបលំបាកច្រើន អត្រាគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រនៅមានចំនួនច្រើន។ ដោយក្តាប់បានពីស្ថានការណ៍ខាងលើ លោកចៅស៊ឹង អាចារ្យវត្តភ្នំតាប៉ា ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច តែងខ្នះខ្នែងអនុវត្តល្អការ ផ្សព្វផ្សាយចលនាមាមីងរួមគ្នាកសាងជនបទថ្មី។ រយៈពេល៥ឆ្នាំកន្លង គាត់សហការជាមួយគណៈកម្មការវត្ត ព្រមទាំងគណៈ ផ្នែក អង្គការមហាជន ផ្សព្វផ្សាយ ចលនាប្រជាជនភូមិស្រុក រួមវិភាគទានទឹកប្រាក់ កម្លាំងពលកម្មធ្វើផ្លូវជនបទ។ ទន្ទឹមនឹងនោះ គាត់ក៏សហការជាមួយផ្នែកមុខងារ ចលនាមាមីងដាំដើមឈើធ្វើរបង ព្យួរឆាយាលក្ខណ៍អ៊ំហូ ប្ដូរទង់ជាតិចាស់ដោយផ្ដល់ជូនទង់ជាតិថ្មី មាមីងភ្ញាក់រលឹកបន្តិចម្តងៗក្នុងការកសាងជនបទថ្មី។
ផ្តើមពីគំរូខាងលើ អាចនិយាយបានថា អ្នកមានប្រជាប្រិយមានតួនាទីយ៉ាងធំធេង ពួកគាត់គឺជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាច និងប្រជាជនភូមិភាគ ជាកម្លាំងស្នូលក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ ចលនាប្រជាជន អនុវត្តល្អគោល មាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងគោលការណ៍ និងផែនការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ-សណ្តាប់ធ្នាប់នៅភូមិស្រុក៕
ឌឹកត្វង (http://baoangiang.com.vn) ប្រែសម្រួល៖ លីសៀ