28/10/2019 - 16:20

ក្រុង​កឹង​ធើ

សាង​សង់​និង​ជួស​ជុល​ផ្ទះ​ថ្មីរាប់​រយ​ខ្នង​ ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​

យោង​តាម​គណៈ​ជន​ជា​តិ​ក្រុង​កឹង​ធើ​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ការិ​យាល័យ​ជន​ជា​តិ​ ការិ​យាល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​-គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ (ស្ថាប័ន​មិន​គ្រប់​លក្ខណៈ​ដើម្បី​បង្កើត​ការិ​យាល័យ​ជន​ជា​តិ​)  បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខ័ណ្ឌ​ ស្រុក​ សាង​សង់​និង​ជួស​ជុល​ផ្ទះ​ថ្មី​ជិត​២​០​០​ខ្នង​ ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ គិត​ជា​ថវិ​កា​សាង​សង់​សរុប​ជិត​៥​,៤​ពាន់​លាន​ដុង​ បាន​មក​ពី​ប្រ​ភព​ចលនា​សង្គម​និង​ថវិ​កា​រដ្ឋ​ ព្រម​ទាំង​គ្រួ​សារ​ជន​រួម​ជា​តិ​រួម​វិ​ភាគ​ទាន​។​

​ ផ្ទះ​"មហា​សាម​គ្គី​"របស់​គ្រួ​សារ​អ្នក​មីង​ថា​ច់​ធីសាវ៉ាន់​ នៅ​ភូមិ​ធើយត្រឿង​១​ ឃុំ​ធើយស្វឹង​ ស្រុក​កើ-ដ អា​ស្រ័យ​ដោយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ប្រ​គល់​ជូន​កាល​ពី​ចុង​ឆ្នាំ​២​០​១​៨​។​

ក្រៅ​ពីនេះ​ អំ​ណរ​មហា​សន្និ​បាត​តំ​ណាង​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមក្រុង​កឹង​ធើ​ អា​ណត្តិ​កាល​២​០​១​៩​-២​០​២​៤​ គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាមក្រុង​កឹង​ធើ​ ក៏​បាន​ប្រ​គល់ផ្ទះ​ “មហា​សាម​គ្គី​”២​៩​ខ្នង​ ជូន​គ្រួ​សារ​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រចំ​នួន​២​៩​ ដែល​មាន​ជីវភាព​ក្រលំ​បាក​លើ​ភូមិ​សាស្រ្ត​ ឃុំ​ធើយស្វឹង​ ស្រុក​កើ-ដ ផ្ទះ​មួយ​ខ្នង​តម្លៃ​៤​០​លាន​ដុង​ បាន​មក​ពី​“មូល​និធិ​ដើម្បី​អ្នក​ក្រី​ក្រ”របស់​ក្រុង​។​ ជា​ពិសេស​ គណៈ​សាសនា​–មន្ទី​រ​មហា​ផ្ទៃ​ ក៏​បាន​ចលនា​គណៈ​អភិ​បាល​សមាគម​ពុទ្ធសាសនាវៀត​ណាមក្រុង​កឹង​ធើ​ សាង​សង់​ផ្ទះ​៥​ខ្នង​ ជូន​គ្រួ​សារ​ជន​រួម​ជា​តិ​ខ្មែរ​រក្រី​ក្រនៅ​ឃុំ​ធើយស្វឹង​ ស្រុក​កើ-ដ គិត​ជា​តម្លៃ​ទឹក​ប្រាក់​២​៥​០​លាន​ដុង​ផង​ដែរ​៕ 

          ថា​ញ់ឡុង​-លីសៀ

ចែករំលែកអត្ថបទ