21/10/2019 - 16:19

សកម្ម​បង្ការ​បង្ក្រាប​ជំងឺ​គ្រុន​ឈាម​

បច្ចុ​ប្បន្ន​ ជំងឺ​គ្រុន​ឈាម​នៅ​សុក​ត្រាំង​ កំ​ពុង​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ តាម​ការ​កត់​សម្គាល់​ករណី​កើត​ជំងឺ​គ្រុន​ឈាម​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​   អា​ស្រ័យ​ហេតុ​នោះ​ ផ្នែក​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​បាន​ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​ មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ គប្បី​ខ្នះ​ខ្នែង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្ការ​ជំងឺ​។​

បុគ្គ​លិក​មន្ទី​រ​ពេទ្យ​ឯ​កទេស​សម្ភព​កុមារ​សុក​ត្រាំង​ ពិនិត្យ​ជំងឺ​ដល់​កុមារ​កើត​គ្រុន​ឈាម​។​

កំ​ពុង​មើល​ថែ​កូន​អា​យុ​៧​ឆ្នាំ​ ព្យា​បាល​នៅ​មន្ទី​រ​ពេទ្យ​ឯ​កទេស​សម្ភព​កុមារ​សុក​ត្រាំង​ ដែល​កើត​ជំងឺ​គ្រុន​ឈាម​ បង​ស្រី​ង៉ោធីង៉ុក​ប៊ិ​ច នៅ​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ ឱ្យ​ដឹង​៖  “គ្រួ​សារ​នាងខ្ញុំ​ប្រ​កប​របរ​លក់​ដូរ​ ទើប​អី​វ៉ាន់​ ផ្ទុក​ពេញ​ផ្ទះ​ មិន​សូវ​មាន​ឱកាស​អនា​ម័យ​ផ្ទះ​សម្បែង​។​ ហេតុ​នោះ​ សត្វ​មូសមាន​កន្លែង​ជ្រកនិង​កើត​កើន​ មូសខាំចម្លង​ជំងឺ​ដល់​កូន​នាងខ្ញុំ​។​ ដំ​បូង​ឡើយ​ ឃើញ​កូន​ក្តៅ​ខ្លួន​ ស្មាន​ថា​ឈឺ​ធម្ម​តា​ ក៏​នាំ​កូន​ទៅ​ឱ្យ​គ្រូ​ពេទ្យ​ឯ​កជន​ពិ​និត្យ​។​ ក្រោយ​ពី​លេបថ្នាំ​អស់​មួយ​ថ្ងៃ​កូន​នៅ​តែ​ក្តៅ​ខ្លួន​មិន​បាត់​សោះ​ នាងខ្ញុំ​នាំ​កូន​ទៅ​ពិនិត្យ​ជំងឺ​ឡើង​វិ​ញ គ្រូ​ពេទ្យ​ប្រាប់​ថា​កូន​ខ្ញុំ​កើត​ជំងឺគ្រុន​ឈាម​ នាងខ្ញុំ​មាន​ការ​បារម្ភ​ណាស់​ រួច​ក៏​នាំ​កូន​ទៅ​មន្ទី​រ​ពេទ្យ​ព្យា​បាល​ជា​បន្ទាន់​។​ ក្រោយ​ព្យា​បាល​ជា​ង​មួយ​សប្តាហ៍​ ទើប​កូន​នាងខ្ញុំ​បាន​ជា​សះស្បើយ។​ លើ​កនេះ​នាងខ្ញុំ​ទៅ​ផ្ទះ​ធ្វើ​អនា​ម័យឱ្យ​បាន​ស្អាត​បាត​ ដើម្បី​កុំ​ឱ្យ​សត្វ​មូសមាន​កន្លែង​កើត​កើន​”។​

កុមារ​ជា​ច្រើន​កើត​ជំងឺ​គ្រុន​ឈាម​កំ​ពុង​សម្រាក​ព្យា​បាល​នៅ​មន្ទី​រ​ពេទ្យ​ឯ​កទេស​សម្ភព​កុមារ​សុក​ត្រាំង​។​

វេជ្ជ​បណ្ឌិត​អូវ​ហឺវឌឹក ប្រ​ធាន​ការិ​យាល័យ​ផែន​ការ​ចម្រុះ​ គ្រប់​គ្រង​គុណ​ភាព​ចង្អុល​ការ​ ខ្សែ​រយៈ​នៃ​មន្ទី​រ​ពេទ្យ​ឯ​កទេស​សម្ភព​កុមារ​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “បច្ចុ​ប្បន្ន​ ជំងឺ​គ្រុន​ឈាម​នៅ​ខេត្ត​សុក​ត្រាំង​ កំ​ពុង​រាល​ដាល​យ៉ាង​ខ្លាំង​ តាម​ការ​កត់​សម្គាល់​ករណី​កើត​ជំងឺ​កើន​ឡើង​ជា​លំ​ដាប់ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​ មន្ទី​រ​ពេទ្យ​ទទួល​អ្នក​ជំងឺ​គ្រុន​ឈាម​ចំ​នួន​៣​៦​៤​នាក់​ កើន​ជា​ង​៨​២​% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២​០​១​៨​។​ ពិសេស​គឺ​ករណី​គ្រុន​ធ្ងន់​កើន​ដល់​ទៅ​១​២​៥​% ក្នុង​រយៈ​ពេល​កំ​ណុចខ្ពស់​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​សីហា។​ ដល់​ខែ​កញ្ញា​ ឃើញ​ថា​ករណី​កើត​ជំងឺ​គ្រុន​ឈាម​មាន​ការ​កាត់​បន្ថយ​ ប៉ុន្តែ​តាម​ការ​គូស​បញ្ជា​ក់​ ជំងឺ​គ្រុន​ឈាម​នៅ​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៅ​ឡើយ​។​ បច្ចុ​ប្បន្ន​ យើង​ខ្ញុំ​ត្រៀម​ធនធាន​មនុស្ស​ មូល​ដ្ឋាន​សម្ភារៈ​ គ្រឿង​បរិក្ខារ​ព្រម​ទាំង​ថ្នាំ​សង្កូវ ដើម្បី​ទប់ទល់​នឹង​ជំងឺ​គ្រុន​ឈាម​។​ ទន្ទឹម​នឹង​នោះ​  បាន​ហ្វឹក​ហាត់​ដល់​ក្រុម​គ្រូ​ពេទ្យ​នៅ​តាម​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ស្គាល់​ពី​ជំងឺ​គ្រុន​ឈាម​បាន​ឆាប់​ដឹង​ អ្នក​ណាកើត​ជំងឺ​គ្រុន​ឈាម​ ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល​”។​

គិត​មក​ទល់​ចុង​ខែ​កញ្ញា​ ឆ្នាំ​២​០​១​៩​ ខេត្ត​សុក​ត្រាំង​ មាន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ជា​ង​១​.៣​៣​០​នាក់​ កើន​៣​៣​%បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២​០​១​៨​ ជំងឺ​កើត​មាន​នៅ​ស្រុក​នានា​ ដូច​៖ ស្រុក​កេសាច់ កូវឡាវ​យុង ឡុង​ភូ ទី​រួម​ខេត្ត​វិ​ញចូវ​ និង​ស្រុក​មីស្វៀង​ជា​ដើម​។​ ដូច្នេះ​ ផ្នែក​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ ក៏​បាន​ផ្តល់​អនុ​សាសន៍​ដល់​គ្រួ​សារ​ដែល​មាន​កុមារ​តូចៗ​ ខណៈ​ពេល​ឃើញ​មាន​អា​ការៈ​ក្តៅ​ខ្លួន​ជា​បន្ត​បន្ទាប់​ គប្បី​នាំ​កុមារ​ទៅ​មូល​ដ្ឋាន​សុខា​ភិបាល​ជិត​បំ​ផុត​ ដើម្បី​ពិនិត្យ​និង​ព្យា​បាល​ទាន់​ពេល​៕

យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ