មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/10/2019 - 16:19

មនោ​សញ្ចេត​នា​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ​

ជា​អ្នក​ធ្លាប់​បួស​រៀន​ ម៉្លោះ​ហើយ​លោក​ថា​ច់​រ៉ូន មាន​ការ​យល់​ដឹង​ច្រើន​ពីធម៌​អា​ថ៌ និង​លក្ខណ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជា​តិ​ខ្មែរ​។​ ជា​ង​៣​០​ឆ្នាំ​ស្នង​បន្ត​ពីជំនាន់​មុន​ៗ​  លោក​ថា​ច់​រ៉ូន បាន​បញ្ចេញ​កម្លាំង​ជួយ​មាមីង​នៅ​ភូមិ​ស្រុក​របស់​គាត់​ពង្រីក​ស្មារ​តី​ជួយ​គ្នា​ទៅ​វិ​ញទៅ​មក​ អំ​ពាវ​នាវ​មនុស្ស​គ្រប់​រូប​រួម​ចំ​ណែក​ជា​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ ទឹក​ប្រាក់​ដើម្បី​អភិ​រក្ស​អត្ត​សញ្ញា​ណវប្ប​ធម៌​ប្រ​ពៃណី​ រឹតប​ន្តឹង​ចំ​ណង​មនោ​សញ្ចេត​នា​រវាង​ភូមិ​ផង​របង​ជា​មួយ​ និង​កសាង​សំ​ណង់​បម្រើ​ សហគម​ន៍។​

លោក​ថា​ច់​រ៉ូន សួរ​សុខ​ទុក្ខ​និង​ជូន​ទេយ្យ​វត្ថុ​ដល់​ចាស់​ទុំ​គ្មាន​ទី​ពឹង​។​

លោកថា​ច់​រ៉ូន ធ្លាប់​បាន​បួស​រៀន​នៅ​វត្ត​កោះ​ស្លា ក្រោយ​ពីលាចាក​សិក្ខា​បទ​ គាត់​តែ​ងបម្រើ​ភូមិ​ស្រុក​និង​វត្ត​អា​រាម​អស់​ពី​កម្លាំង​កាយ​ចិត្ត​។​ ក្នុង​នាម​ជា​មេវេន​នៅ​ភូមិ​ចារុ៍ លោក​ថា​ច់​រ៉ូន តែ​ងអស់​ពី​ចិត្ត​ដឹក​នាំ​មាមីង​ធ្វើ​បុណ្យ​សុន្ទ​រ៍ទាន​។​ មិន​ត្រឹម​តែ​ដូច្នោះ​ គាត់​នៅ​ទាំង​រក្សា​បាន​ល្អ​ការ​ជួយ​បង្ហាត់​បង្រៀន​វប្ប​ធម៌​ និង​អក្សរ​សាស្រ្ត​ជា​តិ​ដល់​សម​ណសិស្ស​ កូន​ចៅ​ ពុទ្ធបរិស័ទ​ចាប់​ពី​ឆ្នាំ​១​៩​៨​៤​រហូត​ដល់​សព្វ​ថ្ងៃ​។​ ​ លោក​ថា​ច់​ប្រែង​​  ​ គណៈ​កម្ម​ការ​វត្ត​ក្រពុំ​ឈូក​ច្រាលចារុ៍   ​ ​​​​  ឃុំ    ថា​ញ់សើុង ស្រុក​ថ្កូវ​  ខេត្ត​ត្រាវិ​ញ បញ្ជា​ក់​ ឱ្យ​ដឹង​៖ “លោក​ថា​ច់​រ៉ូន ជា​អ្នក​មាន​សម​ត្ថ​ភាព​បំ​ពេញ​ការ​ងារ​វត្ត​អា​រាម​បាន​ល្អ​ និង​ធ្វើ​ការ​ហ្មត់​ចត់​។​ ក្រៅ​ពីការ​ងារ​គ្រួ​សារ​ គាត់​នៅ​ទាំង​ឆ្លៀត​ពេល​មក​វត្ត​ដើម្បី​បង្ហាត់​បង្រៀន​ដល់​សម​ណសិស្ស​ និង​កូន​ចៅ​ខ្មែរ​ទៀ​ត​ផង​”។​

ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​បម្រើ​ភូមិ​ស្រុក​បាន​ល្អ​ ច្រើន​ឆ្នាំ​កន្លង​លោក​ថា​ច់​រ៉ូន តែ​ង ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​បង្ក​បង្កើន​ផល។​ លោក​ថា​ច់​រ៉ូន ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​ជិត​២​ហិកតា​។​ ប៉ុន្តែ​នៅ​ទសវត្ស​រ៍៨​០​ កាល​នោះ​ភូមិ​ ស្រុក​ធ្វើ​ស្រែ​បាន​តែ​១​រដូវ​ក្នុង​មួយ​ឆ្នាំ​ ប្រ​មូល​ផល ស្រូវ​បាន​ប្រ​មាណ​ពី៧​ដល់​១​០​ថាំងក្នុង​មួយ​កុង​ប៉ុណ្ណោះ​។​ ព្រោះ​ហេតុ​នោះ​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល ខ្ញុំ​បាន​ជីកអណ្តូង​យក​ទឹក​ស្រោច​ស្រព​ដំណាំ​រួម​ផ្សំ​ក្នុង​រដូវ​ប្រាំ​ង​។​ នេះ​ជា​របរបាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ទិញ​ម៉ា​ស៊ី​ន​កសិកម្ម​បម្រើ​ការ​ផលិត​”។​ ប្ដី​ប្រ​ពន្ធ​គាត់​ខិត​ខំ​បង្ក​បង្កើន​ផល ដើម្បី​មាន​ប្រ​ាក់​ចំ​ណូល​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូត្រ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។  ​ ឆ្នាំ​    ២​០​១​៥​ លោក​ថា​ច់​រ៉ូន បាន​មាមីង​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ភូមិ​ចារុ៍។​ គាត់​តែ​ងផ្សព្វ​ផ្សា​យ​អំ​ពី​ គោ​ល​ការ​ណ៍​របស់​បក្ស​ គោ​ល​នយោ​បាយ​ ក្រឹត្យ​ ច្បាប់​របស់​រដ្ឋ​ ដល់​មាមីង​ក្នុង​ភូមិ​ស្រុក​ដើម្បី​មាមីង​យល់​និង​គោ​រព​តាម​។​

មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ការ​កសាង​ ជួស​ជុល​កុដិ​ សាលា​បាន​ល្អ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​បាន​ពុទ្ធបរិស័ទ​ប្រ​គល់​ភារកិច្ច​ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​ លើ​កទឹក​ចិត្ត​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ទៀ​ត​ផង​។​ លោក​ឡឹម​ក្វីធី ប្រ​ធាន​ភូមិ​ចារុ៍ ឃុំ​ថា​ញ់សើុង ស្រុក​ថ្កូវ​ ខេត្ត​ ត្រាវិ​ញ ឱ្យ​ដឹង​៖ “គ្រួ​សារ​ពូថា​ច់​រ៉ូន បាន​បរិច្ចាគ​ដី​និង​កម្លាំង​ពលកម្ម​ សម្រាប់​កសាង​បន្ទប់​រៀន​ ទី​ស្នា​ក់​ការ​ភូមិ​។​ល។​ ជួយ​ឱ្យ​សកម្ម​ភាព​របស់​ភូមិ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​”៕

                              សើុងម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ