08/10/2019 - 09:54

ស្រុក​ថ្កូវ​អនុ​វត្ត​ល្អ​គោ​ល​នយោ​បាយ​ជន​ជា​តិ​

ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិ​ញ មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​២​៥​.១​៥​៦​គ្រួ​សារ​។​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ (២​០​១​៤​-២​០​១​៩​) ការ​អនុ​វត្ត​នូវ​គោ​ល​នយោ​បាយ​ក្នុង​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​នៅ​ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិ​ញ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​ បាន​រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើ​កកម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារ​តី​របស់​ប្រ​ជា​ជន​។​

ផ្ទះ​មីង​ឡឺធីយ៉ែ សង់​លើ​ដី​ដែល​រដ្ឋ​ឧប​ត្ថម្ភ​ទិញ​។​

លោកគឹមង៉ុក​សឿង ប្រ​ធាន​ការិ​យា​ល័យ​ជន​ជា​តិ​ស្រុក​ថ្កូវ​ ឱ្យ​ដឹង​៖ “ការ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​នូវ​គោ​ល​នយោ​បាយ​ កម្ម​វិ​ធី​ គម្រោង​ សម្រាប់​ជន​រួម​ជា​តិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក​  តែ​ងបាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​។​ ក្នុង​នោះ​  ស្រុក​បាន​យក​ចិត្ត​ទុក​ដាក់​ជា​សំ​ខាន់​ដល់​ការ​អនុ​វត្ត​នូវ​គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ។​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ លើ​ភូមិ​សាស្រ្ត​ស្រុក​ថ្កូវ​មាន​គម្រោង​ចំ​នួន​៩​៥​ ឧប​ត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ ក្រី​ក្រជា​ជន​រួម​ជា​តិ​ភាគ​តិ​ច​ពីប្រ​ភព​ទុន​នៃ​កម្ម​វិ​ធី​១​៣​៥​ និង​ឃុំ​ជា​ប់មាត់​សមុទ្រ​។​ ស្រុក​បាន​រំសាយ​ទុន​ដល់​១​.១​៨​៧​គ្រួ​សារ​ដែល​ត្រូវ​ការ​ទិញ​ដី​ធារផ្ទះ​ដល់ ​៨​៩​៩​ គ្រួ​សារ​ទិញ​ដី​ផលិត​កម្ម​ និង​ឧប​ត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​១​.៥​៧​០​គ្រួ​សារ​ តាម​សេច​ក្តី​សម្រេច​លេខ​២​៩​/២​០​១​៣​/QĐ-TTg របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ គិត​ជា​ទឹក​ប្រាក់​សរុប​៥​៩​,៩​៤​១​ពាន់​លាន​ដុង​(ក្នុង​នោះ​ទុន​មជ្ឈិម​៤​០​,០​៥​ពាន់​លាន​ដុង​  និង​ទុន​ភូមិ​ភាគ​៣​,១​២​ពាន់​លាន​ដុង​)។​

គ្រួ​សារ​មីង​ឡឺធីយ៉ែ នៅ​ភូមិ​ផ្នោ​សង្កែ​ចាស់​ ឃុំ​ដាយអា​ង​ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រទា​ំង១​១​បាន​រដ្ឋ​ឧប​ត្ថម្ភ​ដី​ធារផ្ទះ​។​ មីង​យ៉ែ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “តាំង​ពី​ដើម​មក​ គ្រួ​សារ​ខ្ញុំ​គ្មាន​ដី​ទេ រស់​នៅ​ពឹង​លើ​ដី​របស់​អ្នក​ជិត​ខាង​។​ ឆ្នាំ​២​០​១​៨​បាន​រដ្ឋ​ឧប​ត្ថម្ភ​ទិញ​ដី​ជា​ង​៣​០​០​ ម២​សម្រាប់​សង់​ផ្ទះ​ ខ្ញុំ​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​។​ មាន​ដី​ធារផ្ទះ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខំសន្សំ​សំ​ចៃ​សង់​ផ្ទះ​ឱ្យ​រឹង​មាំ​។​ ឥឡូ​វ​ខ្ញុំ​នឹង​នរចិត្ត​ពលកម្ម​ផលិត​។​ រៀង​រាល់​ថ្ងៃ​ ខ្ញុំ​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​នៅ​ផ្សា​រដាយអា​ង​ ចំ​ណែក​ប្តី​ខ្ញុំ​ក្រៅ​ពីដើរ​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល​ ពេល​ទំ​នេរ​ឆ្លៀត​ត្បាញ​ចង្អេរ​ កញ្ច្រែង​រកប្រាក់​ចំ​ណូល​បន្ថែ​ម​។​ គ្រួ​សារខ្ញុំ​ខិត​ខំ​ធ្វើ​ការ​រកស៊ី​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ក្រី​ក្រ”។​

ឆ្លង​តាម​រយៈ​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​ កសាង​ជន​បទ​ថ្មី​ គោ​ល​នយោ​បាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់ជន​រួម​ជា​តិ​ភាគ​តិ​ច​ តំ​បន់​លំ​បាក​ខ្លាំង​  ត្រូវ​បាន​ស្រុក​ថ្កូវ​ផ្សព្វ​ផ្សា​យ​ព្រម​ៗ​គ្នា​ មក​ទល់​ពេល​នេះ​ ជា​សារ​វន្ត​ផ្លូវ​រថយ​ន្ត​អា​ចធ្វើ​ដំណើរ​ទៅ​មក​ ប្រ​ជុំ​ជីវ​ភាព​ រៀន​សូត្រ​ ផលិត​កម្ម​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​របល់ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​។​ បច្ចុប្បន្ន​    ទូទាំង​ស្រុក​មាន​ផ្លូវ​កៅ​ស៊ូ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ​      និង​ផ្លូវ​បេតុង​តភ្ជាប់​ភូមិ​សម្រេច​  ១​០​០​% ប្រ​ព័ន្ធ​ធារា​សាស្រ្ត​សម្រាប់​ការ​ផលិត​កសិកម្ម​បាន​៨​៥​% ហើយ​នៅ​តាម​ភូមិ​ អនុ​សង្កាត់​សុទ្ធ​តែ​មាន​បណ្តា​ញ​អគ្គិ​សនី​ជា​តិ​។​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ មន្ទី​រ​ពេទ្យ​ ពហុព្យា​បាល​​  ដំណាក់​សុខា​ភិបាល​ឃុំ​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជា​តិ​ទាំង​អស់​ អត្រា​គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​បាន​៩​៨​,៩​៨​% មាន​ឃុំ​ចំ​នួន​១​១​ ដែល​មាន​ប្រ​ជា​ជន​៧​០​%បាន​សាង​សង់​ផ្ទះ​រឹង​មាំ​និង​ពាក់​កណ្តាល​រឹង​មាំ​។​ល។​ លទ្ធ​ផល​នេះ​ បាន​រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើ​កកម្ពស់​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​ប្រ​ជា​ជន​ បំ​ផុត​គឺ​ជន​រួម​ជា​តិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​ស្រុក​៕

សើុងម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ