23/09/2019 - 16:31

ប្រ​ព័ន្ធ​សុខា​ភិ​បាល​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​រីក​ចម្រើន​ឥត​ឈប់​ឈរ​

 តាម​ប្រ​សាសន៍​លោក​ស្រី​ហ្វិញ​ធីសុម៉ា​លី នាយិកា​នៃ​នាយ​ក​ដ្ឋាន​ភូមិ​ភាគ​III គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​រយៈ​ពេល​កន្លង​ ប្រ​ព័ន្ធ​សុខា​ភិ​បាល​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​នៅ​វាលរាប​ទន្លេ​គឺ​វឡុង​ ត្រូវ​ បាន​បន្ត​ការ​ពង្រឹង​ និង​បង្កើន​ការ​វិ​និ​យោ​គ​ខាង​មូល​ដ្ឋាន​សម្ភារៈ​ បំ​ពាក់​គ្រឿង​បរិក្ខារ​ ជួយ​ឱ្យ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ពិ​និត្យ​ព្យា​បាល​ជំងឺ​ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​កាន់​តែ​មាន​ប្រ​សិ​ទ្ធ​ភាព​។​

ប្រ​ជា​ជន​ទៅ​ពិ​និត្យ​ជំងឺ​កាន់​តែ​ច្រើន​ ចាប់​តាំង​ពី​ដំណាក់​សុខា​ភិ​បាល​ហ្វាអា​ង​ស្រុក​ភុងហ៊ីបខេត្ត​ហូវយ៉ាង​សម្រេច​បទ​ដ្ឋាន​ជា​តិ​។​

មកទល់​ពេល​នេះ​ ឃំុទាំង​អស់​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​មាន​ដំណាក់​សុខា​ភិ​បាល​ទាំង​១​០​០​% ក្នុង​នោះ​មាន​ដំណាក់​សុខា​ភិ​បាល​ជិត​៩​០​%សម្រេច​បទ​ដ្ឋាន​ជា​តិ​ កង​ជួរ​កម្មា​ភិ​បាល​ បុគ្គ​លិក​សុខា​ភិ​បាល​ជា​ជន​ជា​តិ​ភាគ​តិ​ច​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តា​ល លើ​កកម្ពស់​ទាំង​បរិមាណ​ភាព​និង​គុណ​ភាព​បម្រើ​ការ​ងារ​ ជា​សារ​វន្ត​ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ ។​ រាល់​កម្ម​វិ​ធី​សុខា​ភិ​បាល​ជា​តិ​ គោ​ល​នយោ​បាយ​ផ្តល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​ដល់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ ត្រូវ​បាន​បន្ត​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​មាន​ប្រ​សិ​ទ្ធ​ភាព​ គ្រួ​សារ​ក្រី​ក្រចំ​ណុះ​ឃំុលំ​បាក​ពិ​សេស​ បាន​ផ្តល់​ប័ណ្ណ​ធានារ៉ាប់​រង​សុខា​ភិ​បាល​ទាំង​១​០​០​%។​ យោង​តាម​តួលេខ​បណ្តោះ​អា​សន្ន​ ខេត្ត​កៀង​យ៉ាង​បាន​ផ្តល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​ចំ​នួន​៧​១​.២​៦​៩​ ប័ណ្ណ​។​ ខេត្ត​បាក​លីវ​ បន្ត​រយៈ​ពេល​ប្រើ​ ១​១​.៦​៥​៧​ប័ណ្ណ​ និង​ជូន​ថ្មី​១​៦​៧​.៤​៩​៤​ប័ណ្ណ​។​ ខេត្ត​ហូវយ៉ាង​ ផ្តល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​៩​.៦​៣​៧​ប័ណ្ណ​។​ល។​ ដល់​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ ក្រៅ​ពីនេះ​ ការ​ងារ​ផ្សព្វ​ផ្សា​យ​ពីធានា​រ៉ាប់​រង​សុខា​ភិ​បាល​ និង​ព័ត៌​មាន​សុខ​ភាព​ ចំ​នួន​ប្រ​ជា​ជន​និង​ផែន​ការ​គ្រួ​សារ​ កាត់​បន្ថយ​ស្ថាន​ភាព​រៀប​ការ​មិន​ទាន់​ពេញ​វ័យ​ និង​រៀប​ការ​ជា​ប់សែលោហិត​ អនា​ម័យ​បរិស្ថាន​ សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​; ការ​ងារ​បង្ការ​បង្រ្កាប​ជំងឺ​ពង​ ដៃ​ ជើង​ មាត់​ ជំងឺ​គ្រុនឈាម​និង​ជំងឺ​ឆ្លង​ផ្សេង​ៗ​ទៀ​ត​។​ល។​ ត្រូវ​បាន​បង្កើន​ការ​ត្រួត​ពិ​និត្យ​ហ្មត់​ចត់​ ធ្វើ​យ៉ាង​ណាមិន​ឱ្យ​កើត​ឡើង​រោគ​ឆ្លង​រាល​ដាល​។​ បង​ស្រី​ថា​ច់​ធីហុង​ ប្រ​ធាន​ភូមិ​វាល ឃំុតឹង​មី ស្រុក​ត្រាអូង​ ខេត្ត​វិ​ញឡុង​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​ជា​និច្ច​កាល​តែ​ងរួម​ជា​មួយ​សហកា​រីសុខា​ភិ​បាល​ កម្មា​ភិ​បាល​ដំណាក់​សុខាភិ​បាល​ រៀប​ចំ​ផ្សព្វ​ផ្សា​យ​ពីការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​ និង​ប្រ​សិ​ទ្ធ​ភាព​របស់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​  ម្ល៉ោះ​ហើយ​ស្មារ​តី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​ និង​គ្រួ​សារ​ត្រូវ​បាន​លើ​កកម្ពស់​”។​

លោក​ង្វៀន​ហ្វាង​ត្រេវ ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​ហូវយ៉ាង​ ឱ្យ​ដឹង​៖ នៅ​តាម​ឃំុដែល​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ តែ​ងមាន​ដំណាក់​សុខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជា​តិ​ ម្ល៉ោះ​ហើយ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​ត្រូវ​បាន​ធានា​ប្រ​ជា​ជន​ស្ងប់ចិត្ត​មក​កាន់​ដំណាក់​សុខា​ភិ​បាល​ ដើម្បី​ពិ​និត្យ​ព្យា​បាល​ជំងឺ​បឋម​កាន់​តែ​ច្រើន​ឡើង​។​

ថ្វី​ត្បិត​ដូច្នោះ​ក្តី​ តាម​ការ​វាយ​តម្លៃ​របស់​នាយ​ក​ដ្ឋាន​ភូមិ​ភាគ​III ឃើញ​ថា​នៅ​មាន​ភាព​ឱន​ថយ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ដូច​៖ កង​ជួរ​កម្មា​ភិ​បាល​បុគ្គ​លិក​សុខា​ភិ​បាល​នៅ​មាន​កម្រិត​  មាន​មន្ទី​រ​ពេទ្យ​ខ្លះ​ហួស​ចំ​ណុះ​ អត្រា​កុមារ​ក្រោម​អា​យុ​៥​ឆ្នាំ​ ខ្វះ​អា​ហារ​ូបត្ថម្ភនៅ​តំ​បន់​ជន​ជា​តិ​នៅ​មាន​ចំ​នួន​ច្រើន​។​ល។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​ខាង​លើ​ ភូមិ​ភាគ​នីមូយៗ​ក៏​បាន​កសាង​វិ​ធាន​ការ​ទប់ស្កាត់​ ដើម្បី​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ​ជា​ង​នៅ​រយៈ​ពេល​ខាង​មុខ​៕

                                                              ហាថា​ញ់-លីសៀ

 

 

 

 

 

ចែករំលែកអត្ថបទ