16/09/2019 - 15:48

សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ត្រា​វិញ៖

រួម​ចំ​ណែក​បណ្តុះ​បណ្តា​ល​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​

សា​លា​មធ្យម​សិក្សា​បា​លី​ - ខ្មែរ​ត្រា​វិញ ទើប​សាង​សង់​ថ្មី​និង​បើក​ដំ​ណើរ​ការ​សំ​ដៅ​ធា​នា​ដល់​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​ត្រា​វិញ រួម​ចំ​​ណែក​បណ្តុះ​     បណ្តា​លប្រ​ភព​ធន​ធាន​ម​នុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

លោក​គ្រូ​ឡឹម​សារ៉ន កំ​ពុង​ពិនិត្យ​របប​ចង្ហាន់​របស់​សមណ​សិស្ស​និង​សិស្ស។​

មុន​នេះ​ សា​លា​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ មាន​ទី​តាំង​នៅ​ក្នុង​បរិ​វេណ​វត្ត​ពោ​ធិសាល​រាជ​កំ​ពង់។​ ឯ​សា​លា​ដែល​ទើប​សាងសង់​ថ្មី​មាន​ទី​តាំង​នៅ​អនុ​សង្កាត់​៤​សង្កាត់​៨​ ក្រុង​ត្រា​វិញ បាន​បំ​ពាក់​មូល​ដ្ឋាន​សម្ភារ​ៈ​ បរិក្ខារ​គ្រប់សព្វ​តាម​ការ​កំ​ណត់​ និង​កង​ជួរ​គ្រូ​បង្រៀន​ប្រ​កប​ដោយ​គុណ​ភាព​។​ សា​លា​មធ្យម​សិក្សា​បា​លី-ខ្មែរ​ នៅ​ទាំង​វិនិ​យោ​គក​សាង​មណ្ឌល​អន្តេ​វា​សិកដ្ឋាន​ រោង​ភត្ត​សម្រាប់​សមណ​សិស្ស​ និង​សិស្ស​ទៀត​ផង​។​ គណៈ​នា​យក​សា​លា​តែ​ង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ បញ្ហា​អនា​ម័យ​សុ​វត្ថិ​ភាព​ម្ហូប​អា​ហា​រនៅ​ចង្រ្កាន​បាយ​សមូហ​ភាព​របស់​សា​លា​។​ សមណ​សិស្ស​និង​សិស្ស​គ្រប់​អង្គ​និង​រូប សប្បាយ​រីក​រាយ​ ពី​ព្រោះ​បាន​រៀន​សូត្រ​ក្នុង​សា​លា​ដែល​មាន​សម្ភារ​ៈ​គ្រប់​សព្វ​ ធា​នា​មាន​កន្លែង​ស្នាក់​នៅ​ប្រ​ជុំ​ជីវ​ភាព​។​ សព្វ​ថ្ងៃ​ សមណសិស្ស​និង​សិស្សបាន​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២​០​១​៩​-២​០​២​០​។​ អាស្រ័យ​លក្ខណៈ​ពិសេស​របស់​សាលា​ គឺ​មាន​ព្រះ​សង្ឃ​សិក្សា​ ម្ល៉ោះ​ហើយ​ត្រូវ​គោ​រព​តាម​ធម៌​វិន័យ​ពុទ្ធ​សាស​នា​ ក្នុង​នោះ​ កិច្ច​ចូល​ចាំ​ព្រះ​វស្សា​ចាប់ពី​ថ្ងៃ​ពេញ​បូណ៌​មីខែ​អា​សាឍ​រហូត​ដល់​ថ្ងៃ​១​រោច​ខែ​អស្សុជ។​ ហេតុ​នោះ​ ទើប​សមណ​សិស្ស​ និង​សិស្ស​ត្រូវ​ឆាប់​ចូល​រៀន​ជាង​សា​លា​ចំ​ណេះ​ទូទៅ​ឯ​ទៀត​។​  ព្រះ​តេជ​ព្រះ​គុណ​ ថាច់​កុ​មារ​ សមណ​សិស្ស​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ពិត​ឲ្យ​ដឹង​៖ “សា​លា​ថ្មី​ទំ​នើប​មាន​ភាព​សម​រម្យ បំ​ពាក់​សម្ភារ​ៈ​រៀន​សូត្រ​គ្រប់​សព្វ​ ព្រម​ទាំង​លក្ខណ​សម្បត្តិ​សំ​ណាក់​នៅ​ឆាន់​ចុក​ក៏​ល្អ​ប្រ​សើរ​។​  គណៈ​នា​យក​សា​លា​នៅ​ទាំង​ត្រួត​ពិ​និត្យ​ ប្រ​ភព​ម្ហូប​អា​ហា​រ ផ្គត់​ផ្គង់​ត្រូវ​តាម​ដំ​ណាក់​ការអនា​ម័យ​សុ​វត្ថិ​ភាព​ម្ហូប​អា​ហា​រ ចង្អុល​ការ​អ្នក​ដណ្ដាំ​ស្ល​ត្រូវ​អនា​ម័យ​រោង​ភត្ត​ឲ្យ​បាន​ស្អាត​បាត មាន​សណ្តាប់​ធ្នាប់​ សំ​ដៅ​ជួយ​ដល់​សមណ​សិស្ស​និង​សិស្ស​រៀន​សូត្រ​បាន​ងាយ​ស្រួល​”។​ ក្នុង​វគ្គ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​កន្លង​ហើយ​ សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ មានអត្រា​សិស្សប្រ​ឡង​ជាប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ គឺ​៨​៩​,១​៩​%។​ ឆ្លង​តាម​រយៈ​វគ្គ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ មានសមណ​សិស្ស​និង​សិស្ស៩​អង្គ​និង​រូប ជាប់​ជម្រើស​ចូល​រៀន​អនុ​ម​ហា​វិ​ទ្យា​ល័យ​ ម​ហា​វិទ្យា​ល័យ​ឆ្នាំ​២​០​១​៩​ សិស្ស​មួយ​ចំ​នួន​ក៏​រៀន​មុខ​របរ​នៅ​នឹង​ភូមិ​ភាគ​។​

  ឆ្នាំ​សិក្សា​ថ្មី​២​០​១​៩​-២​០​២​០​ សរុប​ចំ​នួន​សមណ​សិស្ស​និង​សិស្ស​កំ​ពុង​រៀន​គឺ​២​១​៩​អង្គនិង​រូប សិស្ស​ទើប​ចូល​រៀន​ថ្មី​៥​៥​អង្គ​និង​រូប។​ លោក​គ្រូ​ឡឹម​សារ៉ន នា​យក​រង​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ត្រា​វិញ ឲ្យ​ដឹង​៖ “ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ត្រា​វិញ បាន​កសាង​ថ្មី​ និង​បើក​ដំ​ណើរ​ការ​ត្រូវ​តាម​ផែន​ការ​ ឆ្លើ​យ​តបតម្រូវ​ការ​អប់រំ​ទាំង​២​ប្រ​ព័ន្ធ​៖ ប្រ​ព័ន្ធ​អប់​រំ​ប្រ​ចាំ​និង​ប្រ​ព័ន្ធ​អប់​រំ​បាលី​-ខ្មែរ​។​ រៀង​រាល់​ឆ្នាំ​​ ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ លើ​កកម្ពស់​គុណ​ភាព​បណ្តុះ​បណ្តា​ល​សា​លា​នៅ​ទាំង​កំ​ណត់​ទិស​ដៅ​បណ្តុះ​បណ្តា​ល​ជាក់​ស្តែ​ង​ជូន​សមណ​សិស្ស​ និង​សិស្ស​  ខណៈ​ពេល​ចេញ​សា​លា​អាចចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​ចូល​រៀន​អនុ​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​ក្នុង​និង​ក្រៅ​ប្រទេស​ ទៅ​តាម​បំ​ណង​ប្រាថ្នា​និង​តាម​សេច​ក្តី​កំ​ណត់​របស់​ផ្នែក​អប់​រំ​។​ តាម​រយៈ​ការបណ្តុះ​បណ្តា​លនៅ​សាលា​ សមណសិស្ស​និង​សិស្ស​នឹង​មាន​ចំ​ណេះ​ដឹង​កម្រិត​មធ្យម​សិក្សា​បាលី​ ភា​សា​ខ្មែរ​និង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ រួម​ចំ​ណែក​បណ្តុះ​បណ្តា​ល​បញ្ញ​វន្ត​ក្នុង​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​”៕      

                                 សឺនម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ