03/09/2019 - 18:45

សិស្ស​ជន​ជាតិ​ភាគ​តិច​រាប់​ពាន់​នាក់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ រួម​ជា​មួយ​សិស្ស​ទូ​ទាំង​ប្រ​ទេស​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២​០​១​៩​-២​០​២​០​

តាម​ប្រ​សាសន៍​លោក​ស្រី​ង្វៀន​ធី​មិញ​យ៉ាង​ នា​យិ​កា​មន្ទី​រ​អប់​រំ​និង​បណ្តុះ​បណ្តា​ល​ខេត្ត​គៀងយ៉ាង​ កាល​ពី​ថ្ងៃ​០​៥​ ខែ​សី​ហា ឆ្នាំ​២​០​១​៩​ សិស្ស​កម្រិត​មធ្យម​សិក្សា​ក្នុង​ទូ​ទាំង​ខេត្ត​បាន​ចូល​សា​លា​ និង​ចាប់​ផ្តើ​ម​រៀន​នៅ​ថ្ងៃ​១​២​ ខែ​សីហា ឆ្នាំ​២​០​១​៩​ ហើយ​នៅ​ថ្ងៃ​១​២​ ខែ​សីហា ឆ្នាំ​២​០​១​៩​នេះ​ដែរ​ សិស្សកម្រិត​មត្តេយ្យ​និង​បឋម​សិក្សា​ក៏​ចូល​សាលា​ និង​ចាប់​ផ្តើ​មរៀន​នៅ​ថ្ងៃ​ ១​៩​ ខែ​សីហា ឆ្នាំ​២​០​១​៩​។​ មន្ទី​រ​បាន​ចង្អុល​ការ​ដល់សា​លា​នានា​ ចាំ​បាច់​ត្រូវ​ធា​នា​លក្ខណ​សម្បត្តិ​រៀន​សូត្រ​ដល់សិស្សា​នុសិស្ស​មុន​ពេល​ ប្អូន​ៗ​ចូល​រៀន​និង​បើក​ប​វេស​ន​កាលឆ្នាំ​សិក្សាថ្មី​ព្រម​ៗ​គ្នា​នៅ​ថ្ងៃ​០​៥​ ខែ​កញ្ញា​ ឆ្នាំ​២​០​១​៩​។​

សិស្ស​ជន​ជាតិ​ភាគ​តិច (ខាងស្តាំ​) នៅ​ឃុំ​ឌិញ​ម៉ូង ​ស្រុក​ថើយឡាយ​ ក្រុង​កឹងធើ​ បាន​ទទួល​អា​ហា​រូប​ករណ៍​នៅ​ដើមឆ្នាំ​​សិក្សា​ថ្មី​។ ​រូប៖ ហា​ថាញ

នៅ​ខេត្ត​វិញឡុង​ លោក​ផាម​វ៉ាន់​ហុង នា​យក​រងមន្ទី​រ​អប់​រំ​និង​បណ្តុះ​បណ្តា​ល ឱ្យ​ដឹង​៖ ប្រ​ព័ន្ធ​សា​លា​រៀន​របស់​ខេត្ត​បាន​បន្តបង្កើន​កម្រិត​ ឆ្លើ​យ​តប​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​ទូទាំង​ខេត្ត​មាន​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ប្រ​មាណ៥​៤​,៩​៨​% ស​កម្ម​ភាព​បង្រៀន​មុខ​វិជ្ជា​ជាប់​ពាក់​ព័ន្ធ​គ្នា​ បង្រៀន​ឆ្លង​កាត់​បទពិសោ​ធ​ន៍​ គំ​និ​ត​ច្នៃ​ប្រតិដ្ឋ​ សិក្សា​ស្រាវ​ជ្រាវ​ បង្ហាត់​បង្រៀន​តាម​ទិស​ដៅ​ពង្រីក​ស​មត្ថ​ភាព​សិស្សត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បន្តក្នុង​ឆ្នាំ​សិក្សា​ថ្មី២​០​១​៩​-២​០​២​០​។​

នៅ​ក្រុង​កឹង​ធើ​ គិត​មក​ដល់​ខែ​កក្កដា​ ឆ្នាំ​២​០​១​៩​ ទូ​ទាំង​ក្រុង​មាន​សា​លា​រៀន​ប្រ​មាណ​៤​៦​០​នៅ​គ្រប់​កម្រិត​សិក្សា​ ដោយ​មាន​បន្ទប់​រៀន​ជាង​៦​.២​៧០​ សម្រាប់​បម្រើ​ការ​ថ្នាក់​រៀន​ជាង​៧.៦​៤​០​ថ្នាក់​ (សម្រេច​អត្រា​ជាង​៨​២​%)។​ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​របស់​ក្រុង​នា​បច្ចុ​ប្បន្ន​ មាន​៣​០​៦​សាលា​(សម្រេច​អត្រា​ជាង​៦​៦​%)។​

 តាម​ស្ថិតិ​របស់​មន្ទី​រ​អប់រំ​និង​បណ្តុះ​បណ្តា​លខេត្ត​ត្រា​វិញ។​ ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​ ទូទាំងខេត្ត​មាន​សិស្ស​ចូល​រៀន​ប្រ​មាណ​២​១​២​.៥​០​០នាក់ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​សិក្សា​កន្លង​ ឃើញ​ថា​សិស្ស​កើន​ឡើង​ជាង​៨​.៤​២​៨​នាក់។​    ក្នុង​នោះ​    សិស្សជន​ជាតិ​ខ្មែរ​ចូល​រៀន​នៅ​ឆ្នាំ​សិក្សា         ​២​០​១​៩-២​០​២​០​ ចំ​នួន​៧១​.៥​១​២​នាក់។​ ទូទាំង​ខេត្ត​ មាន​សា​លា​រៀន​ចំ​នួន​៤​៦​៤​ ក្នុង​នោះ​ មាន​សា​លា​ ជន​ជាតិ​អន្តេវា​សិក​ចំ​នួន​៨​។​ ពិ​សេស​ ឆ្នាំ​សិក្សា​ ២​០​១​៩​-២​០​២​០​ ខេត្ត​បាន​វិនិ​យោ​គ​កសាង​សា​លាមធ្យម​សិក្សា​បាលី​-ខ្មែរ​ សរុប​ថវិកា​វិនិ​យោ​គជាង​៤​៤​ពាន់​លាន​ដុង​ បាន​បើក​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។​

តាម​ប្រ​សាសន៍​ថ្នាក់​ដឹក​នាំ​ផ្នែក​អប់រំ​នៅ​តាម​បណ្ដា​ខេត្ត​ ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះករ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ភូមិ​ភាគ​​ចង្អុល​ការ​បាន​ល្អ​កា​រ​ងារ​ចលនា​សិស្ស​ចូល​រៀន​ ត្រៀម​បំ​រុង​មូលដ្ឋាន​សម្ភារ​ៈ​ ឧ​បត្ថម្ភ​សិក្ខូប​ករណ៍​ មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​និង​អា​ហា​រូប​ករណ៍​ដល់​សិស្ស ប្តេជ្ញា​ចិត្ត​មិន​ទុកឱ្យ​សិស្ស​ជន​ជាតិ​ភាគ​តិច​ ព្រោះ​តែ​ជីវ​ភាព​លំ​បាក​ បោះ​បង់ចោល​ការ​រៀន​សូត្រ​។​

ថ្ងៃ​០​៥​ ខែ​កញ្ញា​ ឆ្នាំ​២​០​១​៩​  សិស្ស​ជន​រួម​ជាតិ​ភាគ​តិច​រាប់ពាន់​នាក់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ រួម​ជា​មួយ​នឹង​សិស្សទូទាំង​ប្រ​ទេស ចាប់​ផ្តើ​មឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២​០​១​៩​-២​០​២​០​៕

                                 ល័យ​-ថាញ់-វិមាន​

ចែករំលែកអត្ថបទ