មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/09/2019 - 18:45

នារី​សង្កាត់​៩​ រួម​ដំ​ណើរ​ជា​មួយ​សិស្ស​ក្រី​ក្រ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​បាន​ល្អ​នូវ​ការចលនា​ប្រ​ឡង​ប្រ​ណាំង​ “នារី​ស​កម្ម​រៀន​សូត្រ​ ពល​កម្ម​ ច្នៃ​ប្រ​តិដ្ឋ​ ក​សាង​គ្រួ​សារ​សុភ​មង្គល​” ស​មា​គម​សហ​ព័ន្ធ​នារី​ សង្កាត់​៩​ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សា​យ​ ចល​នា​សមា​ជិក​នារី​អនុ​វត្ត​ចលនា​ “ជ្រូក​ដី​ជំ​រុញ​ការ​សិក្សា​”។​

លោក​ម៉ា​យ​វ៉ាន់​ប័ន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​៩​ វាយ​កូន​ជ្រូក​ដី។​

ស​មា​គម​សហ​ព័ន្ធ​នារី​សង្កាត់​៩​មាន​សមា​ជិក​ចំ​នួន​១​.៣​៣​២​​នាក់ (នា​រី​ខ្មែរ​៥​៣​%)ស​កម្ម​ភាព​នៅ​សា​ខា​សមា​គម​ចំ​នួន​១​០​។​  ដើម្បី​រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំណាច​ភូមិ​ភាគ​និង​អង្គ​ការ​មហា​ជន​សង្កាត់​ អនុ​វត្ត​ល្អ​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ កសាង​សង្គម​រៀន​សូត្រ​ សមា​គម​នារី​បាន​ចលនា​នា​រី​ចូល​រួម​ចល​នា​  “ជ្រូក​ដី​ជំ​រុញ​ការ​សិក្សា​” ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ស​កម្ម​។​ តាម​រយៈ​ការ​ចលនា​នេះ​ រៀង​រាល់​ឆ្នាំ​​ សមា​គម​នារី​ សង្កាត់​បាន​ជួយ​ដល់​សិស្ស​ក្រីក្រ​រាប់​រយ​នាក់ មាន​លក្ខណសម្បត្តិ​បាន​ទៅ​រៀន​សូត្រ​។​ ទន្ទឹម​នឹង​ការ​សន្សំ​លុយ​ “ជ្រូក​ដីជំ​រុញ​ការ​សិក្សា​” សមា​គម​នារី​បាន​ចលនា​សមា​ជិក​ដែល​មានជីវ​ភាព​ធូរ​ធារ​ និង​សប្បុ​រស​ជន ជំ​នួយ​ជា​សាច់​ប្រាក់​ កង់​ និង​សិក្ខូប​ករណ៍​ដល់​កូន​ចៅ​សមា​ជិក​នារី​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​ និង​សិស្ស​ក្រី​ក្រ​សង្វាត់​រៀន​សូត្រ​ក្នុង​ឱកាស​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​ពាក់ កណ្ដាល​ការ។​

ក្នុង​ឱ​កាស​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២​០​១​៩​-២​០​២​០​ សមា​គម​នារី​បាន​ចលនា​អង្គ​ការ​នានា​និង​សប្បុ​រស​ជន​ជូន​អំ​​ណោយ​១​៧៥​ចំ​ណែក​ (មួយ​ចំ​ណែក​ៗ​គិត​ជា​ទឹក​ប្រាក់​២​០​០​.០​០​០​ដុង សៀវ​ភៅ​១​០​ក្បាល​ ប៊ិ​ច២​ដើម) និង​កង់​៦​គ្រឿង​ (មួយ​គ្រឿង​តម្លៃ​១​លា​ន​ដុង​) ជំ​នួយ​ដល់​កូន​ចៅ​សមា​ជិក​នារី​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​ និង​សិស្ស​ក្រីក្រ​លើ​ភូមិ​សាស្រ្ត​ សង្កាត់​គិត​ជាទឹក​ប្រាក់​ប្រមាណ​៦​០​លានដុង​។​ ស្របក្នុង​ឱកាស​នេះ​ សមា​គម​បាន​ចលនា​សមា​ជិក​នារី​ វាយ​ជ្រូក​ដី​ជំ​រុញ​ការ​សិក្សា​ចំ​នួន​៣​៩​ ប្រ​មូល​បាន​ទឹក​ប្រាក់​ជិត៥​៣​លានដុង​។​ បង​ស្រី​ថាច់​ធីង៉ុក​ម៉ា​យ  ចូល​រួម​ចិញ្ចឹម​ជ្រូក​ដី​ជំ​រុញ​ការសិក្សា​ ចែក​រំលែក​៖ “ចំ​នួន​លុយ​ប្រិត​សំ​ចៃ​បាន​មកតាម​រយៈ​ “ជ្រូក​ដី​ជំ​រុញ​ការ​សិក្សា​” យើង​ខ្ញុំ​តែ​ងយក​ទៅ​គិត​គូរ​សម្រាប់​ការ​រៀន​សូត្រ​របស់​កូន​ៗ​ និង​ចំ​ណាយ​មួយ​ភាគ​សម្រាប់​អា​ហា​រូប​ករណ៍​ រង្វាន់​លើ​កទឹក​ចិត្ត​សិស្ស​ក្រី​ក្រ​សង្វាត់​រៀន​សូត្រ​ ក្នុង​ឱ​កាស​ឆ្នាំ​សិក្សា​ថ្មី​។​ យើង​ខ្ញុំ​គិត​ថា​ ចលនា​សន្សំ​លុយ​ “ជ្រូក​ដី​ជំ​រុញ​ការ​សិក្សា​” មិន​មែន​ជា​ការ​ងារ​ដោយ​ឡែក​របស់​ស​មា​ជិក​ជំ​រុញ​ការ​សិក្សា​សង្កាត់​៩​ទេ គឺ​ជា​ការ​ងារ​ដែល​សមា​ជិក​នៃ​អង្គ​ការ​ម​ហា​ជននានា​ គប្បី​ស​កម្ម​ចូល​រួម​ដើម្បី​គិត​គូរ​ឱ្យ​កូន​ចៅ​ក្នុង​គ្រួ​សាររៀន​សូត្រ​”។​

បងស្រី​គឹម​ធី​យ៉ុយ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​៩​ ឱ្យ​ដឹង​៖ “ក្នុង​ឱ​កាស​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ខែ​ សមា​គម​នារី​តែ​ង​ផ្សព្វ​ផ្សា​យ​ចលនា​ប្រ​ឡង​ប្រ​ណាំង​របស់​អង្គ​ការ​សមា​គម​ ផ្សា​រភ្ជាប់​ជា​មួយ​នឹង​ការ​ចលនា​ជំ​រុញ​ការ​សិក្សា​ជំ​រុញ​បញ្ញា​ និង​ចល​នា​ “ក​សាង​គ្រួ​សារ​គ្មាន​៥​ ស្អាត​៣​”។​ ពី​ព្រោះ​ក្នុង​ការ​ចលនា​ “ក​សាង​គ្រួ​សារ​គ្មាន​៥​ ស្អាត​៣​” នេះ​មាន​លក្ខ​ឋាន​គ្រួ​សារ​គ្មាន​កូន​ឈប់​​រៀន​ពាក់​កណ្ដាល​ការ។​ ក្នុង​ឱ​កាស​វិស្សម​កាល​កន្លង​  សមា​គម​នារី​បាន​សហ​កា​រជា​មួយ​នឹង​សមា​គម​ជំ​រុញ​ការ​សិក្សា​សង្កាត់​ ធ្វើ​ការ​ស្វែង​យល់​ពី​ស្ថាន​ភាព​គ្រួ​សារ​សមា​ជិក​ដែល​មានជីវ​ភាព​ក្រីក្រ​ គ្រួ​សារ​ក្រី​ក្រ​មាន​កូន​កំ​ពុង​រៀន​សូត្រ​ ដើម្បី​មានផែន​ការ​ជំ​នួយ​ទាន់​ពេល​ មិន​ទុក​ឱ្យ​កើត​មាន​ស្ថាន​ភាព​កុមារ​មិន​បាន​ទៅ​រៀន​ដោយ​ខ្វះ​សិក្ខូប​ករណ៍​ឡើយ​”៕

          សើុងម៉ា​ល័យ​ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ