20/08/2019 - 08:48

អនុ​វត្ត​ល្អ​ការ​ងារ​បង្កា​របង្ក្រាប​រោគ​ឆ្លង​រាល​ដាល

ក្រុម​គ្រូ​ពេទ្យ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ទ្រុង​ប៊ិ​ញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែ​ងស​កម្ម​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​បង្កា​រ បង្ក្រាប​រោគ​ឆ្លង​រាល​ដាល​ផ្សេង​ៗ​។​ ដោយ​​សារ​ប្រ​ជា​ជន​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ ម្ចាស់​ការ​បង្កា​រជំ​ងឺ​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​ទប់​ស្កាត់​ជា​និច្ច​។​   

កម្មា​ភិ​បាល​ពេទ្យ​ឃុំ​ទ្រុង​ប៊ិ​ញ ផ្សព្វ​ផ្សា​យ​ពីរ​បៀប​បង្កា​របង្ក្រាប​ជំងឺ​គ្រុន​ឈាម ជូន​មា​មីង​ខ្មែរ​នៅ​ភូមិ​បឹង​ព្រ​លឹត។

តាម​ប្រ​សាសន៍​ឱ​សថ​ការី ង្វៀន​ហ្វាង​ខើយ អនុ​ប្រ​ធាន​​ដំ​ណាក់​សុខាភិ​បាល​ឃុំ​ទ្រុង​ប៊ិ​ញ ឱ្យ​ដឹង​៖ រដូវ​ភ្លៀង​កន្លង​ហើយ​ ដំណាក់​សុខា​ភិបាល​ទទួល​ព្យា​បាល​អ្នក​ជំងឺ​គ្រុន​ឈាម និង​រលាក​ផ្លូវ​ដង្ហើម​ជា​ច្រើន​នាក់ ចំ​ណែក​រដូវ​ក្តៅ​វិញគឺ​កើត​មាន​ជំងឺ​ចុះ​រាក។​ មូល​ហេតុ​មក​ពី​ប្រ​ជា​ជន​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រក្សា​អ​នា​ម័យ​បរិ​ស្ថាន​។​ ចំពោះ​ស្ថាន​ភាព​ នេះ​ដំ​ណាក់​សុខា​ភិ​បាល​ បាន​ផ្តុំ​កម្លាំង​បង្កើត​កង​ជួរ​សហ​កា​រី ដើម្បី​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ពីចំ​ណេះ​ដឹង​សុខា​ភិបាល​ជូន​ប្រ​ជា​ជន​។​  រៀង​រាល់​ខែ​ សហ​កា​រីទាំង​១​៧រូប ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន ដើម្បី​ផ្សព្វ​ផ្សា​យ​នូវ​វិធាន​ការ​អនា​ម័យ​និង​បង្កា​របង្ក្រាប​រោគ​ឆ្លង​រាល​ដាល។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ចាក់​ផ្សា​យ​ពី​ស្ថា​ន​ភាព​រោគ​ឆ្លង​រាល​ដាលតាម​ស្ថា​នីយ​ផ្សា​យ​សំ​ឡេង​ជាប្រ​ចាំ​ និង​មាន​ភាព​ទូ​លំ​ទូ​លាយ​។​  ក្រៅ​ពីនេះ​ ដំ​ណាក់​សុខា​ភិ​បាល​ ថែ​ម​ទាំង​សហ​កា​រជា​មួយ​អង្គ​ការ​ម​ហា​ជន​នានា​ រៀប​ចំ​កម្ចាត់​ដង្កូវ ទឹក​និង​មូស​ខ្លាបាន​៤​លើ​ក/ឆ្នាំ​។​   អា​ស្រ័យ​ការ​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សា​យ​ ហើយ​ប្រ​ជា​ជន​ក៏​ម្ចាស់​ការ​បង្កា​រជំ​ងឺ​ ឃើញ​ថាស្ថាន​ភាព​រោគ​ឆ្លង​រាលដាល​ត្រូវ​បាន​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​  ពូ​ថាច់​ម៉ា​សូ ជាសហ​កា​រីម្នាក់​ នៅ​ភូមិ​បឹង​ព្រ​លឹត ឃុំ​ទ្រុង​ប៊ិ​ញ ឱ្យ​ដឹង​៖  “ភូមិ​បឹង​ព្រ​​លឹត​ជាតំ​បន់​ដាច់​ស្រ​យាល​របស់​ឃុំ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​១​០​០​% ហេតុ​នោះ​ មា​មីង​មិន​សូវ​ចាប់ អា​រម្ម​ណ៍​ក្នុង​ការ​បង្កា​រជំងឺ​ទេ។​ កាល​ពី​មុន​នេះ​ ខណៈ​ពេល​ខ្ញុំ​ទៅ​ដល់ផ្ទះ​ចលនា​មា​មីង​កម្ចាត់​ដង្កូវ​ទឹក​ ព្រ​លែង​ត្រី​៧ពណ៌​ក្នុង​ពាងទឹក​ រៀប​ចំ​សម្អាត​អនា​ម័យ​ នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្កា​រ។​ល។​ គឺ​មាមីង​គាត់​មិន​ស្វា​គម​ន៍​យើង​ទេ។​ ឥ​ឡូវ​នេះ​ខុស​ប្លែក​ពី​មុន មាមីង​គាត់​រៀប​ចំ​ផ្ទះ​ សម្បែង​ស្អាត​បាត លុះ​ដល់​រដូវ​ភ្លៀង​ មានគ្រួ​សារខ្លះ​មកផ្ទះ​ខ្ញុំ​សុំត្រី​៧ពណ៌​យក​ទៅ​ព្រ​លែង​ក្នុង​ពាងទឹក​ អនុ​វត្ត​ការ​ហូប​ឆ្អិន​ផឹក​ឆ្អិន​ ឱ្យ​កូន​ដេក​មុង។​ល។​ ជា​ពិ​សេស​ មាមីង​ម្ចាស់​ការ​នាំ​កូន​ទៅ​ដំ​ណាក់​សុខា​ភិ​បាល​ចាក់​ថ្នាំ​បង្កា​រ ត្រូវ​តាម​កាល​កំ​ណត់​”។​

   ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សា​យ​ មួយ​អន្លើ​ដោយ​ការ​វិវឌ្ឍ​ន៍​នៃ​បច្ចេក​ វិទ្យា​ព័ត៌​មាន​  មា​មីង​ខ្មែរ​នៅ​ឃុំ​ទ្រុង​ប៊ិ​ញ ក៏​បាន​តាម​ដាន​ព័ត៌​មាន​ តាម​រយៈ​កា​សែត​ វិទ្យុ​ទូរ​ទស្សន៍​​ តែ​ងម្ចាស់​ការក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ក្រុម​គ្រួ​សារ។​ បងស្រី​លឺវ​ធី​ភឿង នៅ​ភូមិ​បឹង​ព្រ​លឹត ឲ្យ​ដឹង​៖ “ឃើញ​ព័ត៌​មាន​ផ្សា​យ​តាម​កា​សែត​ ទូរ​ទស្សន៍​​ ពីជំ ងឺគ្រុន​ឈាម ជំងឺ​ពងដៃ​ ជើង​ មាត់ និង​ជំងឺ​កញ្រ្ជឹល ។​ល។​ នាងខ្ញុំ​បារម្ភ​ខ្លាច​កូន​ចៅ​ក្នុង​គ្រួ​សារកើត​ជំងឺ​ ម្ល៉ោះ​ហើយ​ម្ហូប​អា​ហា​រទឹក​ផឹក​រៀប​ចំ​ទុក​ដាក់​ដោយ​ប្រុង​ប្រ​យ័ត្ន​ ជ្រើស​រើស​ម្ហូប​អា​ហា​រ ធានា​គុណ​ភាព​ ដើម្បី​ក្រុម​គ្រួ​សារ​មានសុខ​ភាព​ល្អ​អាច​ធន់​បាន​នឹង​ជំងឹ។​ នាង​ខ្ញុំ​ក៏​បាន​រៀប​ចំ​សម្អាត​ផ្ទះ​សម្បែង ឱ្យ​កូន​ដេក​មុង   ពាង​តម្កល់​ទឹក​ព្រ​លែង​ត្រី​៧ពណ៌​ មាន​គម្រប​ត្រឹម​ត្រូវ​”។​

តាំង​ពី​ដើម​ឆ្នាំ​​មក  ឃុំ​ទ្រុង​ប៊ិ​ញមាន​ជំងឺ​គ្រុន​ឈាម​៣​ករណី​កាត់​បន្ថយ​១​៦​ករណី​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២​០​១​៦​។​ ឱសថ​ការី ង្វៀន​ហ្វាង​ខើយ ឱ្យ​ដឹង​បន្ថែ​ម​៖  “បច្ចុ​ប្បន្ន​ មា​មីង​ខ្មែរ​មានស្មារ​តី​ភ្ញាក់​រលឹក​ខ្ពស់​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ក្រុម​គ្រួ​សារ​និង​សហគមន៍​  ម្ល៉ោះ​ហើយ​ស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល តែ​ងឋិត​ក្នុង​ការ​គ្រប់​គ្រង​ជានិច្ច​។​  ក្នុង​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ​ លើ​ភូមិ​សាស្រ្ត​ គ្មាន​សំ​បុក​រោគ​កើត​ឡើង​ទេ”៕         

                                                         យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ