13/08/2019 - 08:47

សិស្ស​ជន​ជាតិ​ខ្មែរ​រីក​រាយ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​

សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​វិញឡុង​ រីក​រាយ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​២​០​១​៩​-២​០​២​០​ ពីព្រោះមូល​ដ្ឋាន​សម្ភារ​ៈ​សា​លា​រៀន​មាន​ភាព​សម​រម្យ​ កងជួរ​គ្រូ​បង្រៀន​ត្រូវ​បាន​បំ​ពាក់​បំ​ប៉ន​ បង្កើន​ចំណេះ​ ដឹង​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​យ៉ាង​ស​កម្ម​។​

ម៉ោង​រៀន​នៅ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ខេត្ត​វិញឡុង​។​

លោក​គ្រូ​ថាច់​សុង នា​យក​រងសា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​វិញ​ឡុង​ ចែក​រំ​លែក​៖ “ដើម​ឆ្នាំ​២​០​១​៩​ សា​លា​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម៉្លោះ​ហើយ​លក្ខណៈ​មូល​ដ្ឋាន​សម្ភារ​ៈ​និង​គ្រឿង​បរិ​ក្ខារ​ធានា​គ្រប់​គ្រាន់​។​ ទន្ទឹម​​នឹង​នោះ​ ជា​មួយ​នឹង​ដំ​ណើរ​ការ​កសាង​សម្រេច​បទ​ដ្ឋាន​ជាតិ​អំពី​មូល​ដ្ឋាន​សម្ភារ​ៈ​ គណៈ​នាយក​សា​លា​តែ​ងយក​ចិត្ត​ទុក​ដាក់​ក្នុង​ការបណ្តុះ​បណ្តា​ល លើ​ក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​​បង្រៀន​។​ មក​ដល់​ពេល​នេះ​សា​លា​រៀន​បាន​សម្រេច​បទដ្ឋាន​ខាង​មូល​ដ្ឋាន​សម្ភារ​ៈ​ កង​ជួរ​គ្រូ​បង្រៀន​សុទ្ធ​សឹង​តែ​មាន​កម្រិត​វិជ្ជា​សម្រេច​ និង​សម្រេច​លើ​ស​បទដ្ឋាន​។​ ជា​មួយ​នឹង​លក្ខណៈ​មូល​ដ្ឋាន​សម្ភារ​ៈ​ល្អ កង​ជួរ​គ្រូ​បង្រៀន​សម្បទា​ ទាំង​វិជ្ជា​សម្បត្តិ​និង​ចរិយា​សម្បត្តិ​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់រំ​របស់​សាលា​កាន់តែ​​បាន​លើ​ក​កម្ពស់​បន្ថែ​ម​។​

ទី​ធ្លា​សា​លាអនុ​​វិ​ទ្យា​​ល័យ​តឹង​មី​ស្អាត​​បាតស្រ​ឡះ​​ស្រ​ឡំ។​

ដើម្បី​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស​ មាន​គុណ​ភាព​ល្អ​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ ពេល​ កន្លង​ហើយ​ ខេត្ត​វិញឡុង​បាន​វិនិយោ​គ​កសាង​សាលា​រៀន​ បន្ទប់​រៀន​ឱ្យ​បាន​ព្រម​ៗ​គ្នា​ ចាប់​ពី​កម្រិត​មតេ្តយ្យ​រហូត​ដល់​វិទ្យា​ល័យ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ លោក​គ្រូ​ង្វៀន​វ៉ាន់អីម នា​យក​សាលា​បឋម​សិក្សា​ត្រុង​ថាញ់A ស្រុក​វ៉ុងឡីម ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ពីមុន លក្ខណៈ​មូល​ដ្ឋាន​សម្ភារ​ៈ​នៅ​ខ្វះ​ខាត​ ម៉្លោះ​ហើយ​សា​លា​គ្មាន​លក្ខណៈ​រៀប​ចំ​បង្រៀន​២​ពេល​/ថ្ងៃ​។​ ឆ្នាំ​នេះ​ មូល​ដ្ឋាន​សម្ភារ​ៈ​មាន​គ្រប់​គ្រាន់​ដូច្នេះ​ សាលា​នឹង​រៀប​ចំ​បង្រៀន​២​ពេល​/ថ្ងៃ​ ដើម្បី​ឲ្យ​គ្រូ​បង្រៀន​មាន​ពេល​បំ​ប៉ន​ដល់​សិស្សរៀន​បង្គួរ​ និង​បង្រៀន​បន្ថែ​ម​ដល់​សិស្ស​រៀន​ខ្សោ​យ”។​

តាម​ប្រ​សាសន៍​លោក​ឡេ​ហឺវ​ហ៊ុង អនុ​ប្រធាន​​ការិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តា​លស្រុក​ត្រា​អូង ឱ្យ​ដឹង​៖ ផ្នែក​អប់​រំ​ស្រុក​ មិន​ត្រឹម​តែ​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​លើ​ពី​ផែន​ការ​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​ចង្អុល​ការ​ដល់​សា​លា​នានា​ខ្នះ​ខ្នែង​សហ​កា​រជា​មួយ​នឹង​ភូមិ​ភាគ​ក្នុង​ការ​ចលនា​សិស្ស​ជន​ជាតិ​ខ្មែរ​ចូល​រៀន​ ជំនួយ​ដល់​ការ​រៀន​សូត្រ​របស់​ប្អូន​ៗ​។​ ព្រម​ទាំង​អនុ​វត្ត​ល្អ​គោ​លនយោ​បាយ​អនុ​គ្រោះ ​ពិ​សេស​របស់​រដ្ឋ​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​។​     បន្ទាប់​ពីមាន​លក្ខណៈ​រៀន​សូត្រ​ល្អ គ្រូ​បង្រៀន​និង​សហ​គម​ន៍      ​តែ​ងយក​ចិត្ត​ទុក​ដាក់​ ម៉្លោះ​ហើយ​សិស្សា​នុ​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​កាន់​តែ​​ខិតខំ​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ផ្តើ​មពីនោះ​ អត្រា​សិស្ស​ជន​ជាតិ​ខ្មែរ​បោះ​បង់​ការ​សិក្សា​ត្រូវ​បាន​កាត់​បន្ថយ​ជា​លំ​ដាប់​ ឆ្នាំ​សិក្សា​កន្លង​ ​អត្រា​សិស្ស​ជន​ជាតិ​ខ្មែរ​ទូ​ទាំង​ស្រុក​បោះ​ បង់​ការ​សិក្សា​ត្រឹម​តែ​០​,២​%។​ ប្អូន​ថាច់​ធីង៉ុកត្រាំ សិស្ស​សាលា​អនុ​វិទ្យា​ល័យ​តឹងមី ឱ្យ​ដឹង​៖ “ប្អូន​ចូល​ចិត្ត​រៀន​ ពីព្រោះ​សា​លា​មាន​ភាព​សម​រម្យ ទី​ធ្លា​ស្អាត​បាត ស្រ​ឡះ​ស្រ​ឡំ មាន​ទាំង​ដើម​ឈើ​ធំៗ​ចោល​ម្លប់​ត្រ​ជាក់​ ម៉្លោះ​ហើយ​ប្អូន​និង​មិត្ត​ភក្តិ​លេង​កម្សាន្ត​សប្បាយ​រីក​រាយ​”។​ លោក​គ្រូ​គឹម​ខេម​រ​ា​ គ្រូ​បង្រៀន​សា​លា​អនុ​វិទ្យា​ល័យ​តឹង​មី ចែក​រំ​លែក​បន្ថែ​ម​៖ សា​លា​អនុ​វិទ្យា​ល័យ​តឹងមី នៅ​ទាំង​បាន​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់ថ្នាក់​ បង្ក​លក្ខណៈ​ដើម្បី​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​អនុ​វិទ្យា​ល័យ​ ម៉្លោះ​ហើយ​ អា​ណា​ព្យា​បាល​សិស្ស​និង​គ្រូ​បង្រៀន​រីក​រាយ​ ណាស់​”៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ