គណៈកម្មាធិការជនជាតិ បានប្រកាសជាធរមានផែនការរៀបចំពិធីស្ងើចសរសើរសិស្សនិស្សិត និងយុវជនជនជាតិភាគតិចគំរូឆ្នើមឆ្នាំ២០១៩ (ហៅកាត់ថា ពិធីស្ងើចសរសើរ)។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ ត្រឿងហ្វាប៊ិញ និងរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ដោវ៉ាន់ចៀន ជូនប័ណ្ណសរសើរដល់សិស្ស និស្សិតជនជាតិភាគតិចឆ្នើមនិងជាគំរូក្នុងពិធីស្ងើចសរសើរឆ្នាំ២០១៨។
តាមរយៈនោះដែរ សិស្សនិស្សិតជាជនជាតិភាគតិច ដែលជាប់ចំណាត់ថ្នាក់លេខ៣ឡើងទៅ (ឬក៏មេដាយសំរឹទ្ធិឡើងទៅ) ក្នុងការប្រឡងអូឡាំពិក ឬក៏វិទ្យាសាស្រ្តបច្ចេកទេស។ល។ ថ្នាក់តំបន់ (អាស៊ីអាគ្នេយ៍ ទ្វីបអាស៊ី) និងអន្តរជាតិ; ជាប់ចំណាត់ថ្នាក់លេខ១ លេខ២ (ឬក៏មេដាយមាស មេដាយប្រាក់) ក្នុងការប្រឡង (វិទ្យាសាស្រ្តបច្ចេកទេស ប្រឡងសិល្បៈ មានដូច (ចម្រៀង របាំ បទភ្លេង គំនូរ) ប្រឡងកីឡា។ល។) ថ្នាក់ជាតិ សិស្សដែលត្រូវបានជម្រើសចូលរៀនមហាវិទ្យាល័យ វិទ្យាស្ថាន ដោយមានពិន្ទុពី២៥ឡើងទៅ (មិនគិតពិន្ទុអាទិភាព ឬពិន្ទុត្រូវគុណពីរ) និងសម្រេចនិទ្ទេសគ្រាន់បើ ក្នុងរយៈពេល៣ឆ្នាំសិក្សាកំរិតវិទ្យាល័យ។ ក្រៅពីនេះ យុវជនជាជនជាតិភាគតិច (អាយុមិនលើសពី៣៥ឆ្នាំ) ត្រូវបានអង្គការសម្ព័ន្ធយុវជន សមាគមស្ងើចសរសើរ ជាមួយនឹងកិត្តិនាម មានដូចជា៖ យុវវ័យវៀតណាមគំរូ ភូគោលមាស សហគ្រិនវ័យក្មេងបង្កើតអាជីពគំរូ។ល។ ឆ្លើយតបទៅនឹងលក្ខឋានមួយក្នុងចំណោមលក្ខឋានទាំងនេះក៏បានសរសើរផងដែរ។ ជាក់ស្តែង៖ យុវជនដែលមានវណ្ណកម្មសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឬក៏ធ្វើតក្កកម្មមានគំនិតច្នៃប្រតិដ្ឋដែលមានតម្លៃជាលក្ខណៈវិទ្យាសាស្រ្ត បានយកទៅអនុវត្តក្នុងភាពជាក់ស្តែង ហើយបានស្ថាប័នសមត្ថកិច្ច (ចាប់ពីថ្នាក់ខេត្តឡើង) ទទួលស្គាល់ ជូនរង្វាន់។ ម្យ៉ាងទៀត យុវជនជាប់ចំណាត់ថ្នាក់លេខ៣ឡើងទៅ (ឬក៏មេដាយសំរឹទ្ធិឡើងទៅ) ក្នុងការប្រឡងអូឡាំពិក វិទ្យាសាស្រ្តបច្ចេកទេស ថ្នាក់តំបន់ (អាស៊ីអាគ្នេយ៍ ទ្វីបអាស៊ី) និងអន្តរជាតិ; ជាប់ចំណាត់ថ្នាក់លេខ១ លេខ២ (ឬក៏មេដាយមាស មេដាយប្រាក់) ក្នុងការប្រឡង (វិទ្យាសាស្រ្តបច្ចេកទេស ប្រឡងសិល្បៈ (ចម្រៀង របាំ បទភ្លេង គំនូរ) ប្រឡងកីឡា។ល។) ថ្នាក់ជាតិ មានស្នាដៃឆ្នើម លើគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខការពារប្រទេស ត្រូវបានថ្នាក់ក្រសួងឬក៏ស្ថាប័នប្រហាក់ប្រហែលឡើងទៅ ជូនប័ណ្ណសរសើរ។ល។ តាមការគ្រោងទុក នឹងមានសិស្ស និស្សិត និងយុវជនជនជាតិភាគតិចពី១០០-១២០នាក់ ត្រូវបានស្ងើចសរសើរ។ តាមការរំពឹងទុក ពិធីស្ងើចសរសើរ ឆ្នាំ២០១៩ នឹងបានរៀបចំនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ឆ្នាំ២០១៩ ជាឆ្នាំទី៧ គណៈកម្មាធិការជនជាតិដឹកនាំចង្អុលការ សហការជាមួយក្រសួង ផ្នែកពាក់ព័ន្ធ រៀបចំពិធីស្ងើចសរសើរដល់សិស្សនិស្សិតជនជាតិភាគតិចឆ្នើមនិងជាគំរូ ក្នុងការរៀនសូត្រនិងហាត់ពត់លត់ដំ។ ពិធីស្ងើចសរសើរលើកទឹកចិត្តគឺជាសកម្មភាពដែលមានអត្ថន័យយ៉ាងសំខាន់ កាន់តែរីករាលដាល រួមចំណែកជំរុញទឹកចិត្តសិស្ស និស្សិត យុវជន និយាយរួម ជាពិសេស សិស្ស និស្សិតបណ្តាជនជាតិភាគតិចនិយាយដោយឡែក ខិតខំឈានឡើងក្នុងការរៀនសូត្រនិងហាត់ពត់លត់ដំ៕
រូប៖ http://baodantoc.com.vn. ប្រែសម្រួល៖ លីសៀ