ប៉ុន្មានឆ្នាំកន្លង ស្រុកកេសាច់ ខេត្តសុកត្រាំង បានចាប់អារម្មណ៍យ៉ាងខ្លាំងដល់ការងារអប់រំនៅតំបន់ជនជាតិខ្មែរ។ បន្ទប់រៀនមូលដ្ឋានសម្ភារៈ បរិក្ខារសិក្សាត្រូវបានបំពាក់គ្រប់សព្វ។ កងជួរគ្រូបង្រៀនមានសមត្ថភាពជំនាញឆ្លើយតបតម្រូវការបង្រៀននិងរៀន។ ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញានៅតំបន់ជនជាតិខ្មែរ។
ប្រព័ន្ធសាលារៀន ត្រូវបានវិនិយោគកសាងសមរម្យ កូនចៅជនរួមជាតិខ្មែរមានលក្ខណសម្បត្តិរៀនសូត្របានល្អ។
សព្វថ្ងៃ ទូទាំងស្រុកកេសាច់ មានទីតាំងសាលារៀនចំនួន១១បានបើកបង្រៀនឧភយភាសាវៀត-ខ្មែរមានសិស្សកំពុងសិក្សា២.២៩៩នាក់។ តាមប្រសាសន៍របស់លោកង្វៀនក្វាងងីម ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាល ស្រុកកេសាច់ ឲ្យដឹង៖ ជាច្រើនឆ្នាំមកនេះ ផ្នែកអប់រំបានសហការយ៉ាងស្អិតល្មួតជាមួយនឹងភូមិភាគ ដើម្បីចលនាអាណាព្យាបាលសិស្សជូនកូនទៅកាន់សាលារៀន សំខាន់គឺសិស្សជនជាតិខ្មែរ។ អាស្រ័យហេតុនោះ នៅតាមទីតាំងសាលាដែលមានជនរួមជាតិខ្មែរ អត្រាចលនាសិស្សចូលរៀននៅកម្រិតបឋមសិក្សាសម្រេចទាំង១០០%។ ទន្ទឹមនឹងនោះ ការងារបណ្តុះបណ្តាល បំពាក់បំប៉នកងជួរគ្រូបង្រៀនខ្មែរ តែងបានយកចិត្តទុកដាក់ជានិច្ច។ សព្វថ្ងៃ គ្រូបង្រៀនមានកម្រិតវិជ្ជាសម្រេចបទដ្ឋាននិងលើសបទដ្ឋានគឺ១០០% ឆ្លើយតបតម្រូវការបង្ហាត់ បង្រៀន ម្ល៉ោះហើយគុណភាពអប់រំតំបន់ជនជាតិភាគតិចត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងការយកចិត្តទុកដាក់របស់គ្រប់ថ្នាក់ គ្រប់ផ្នែក គោលនយោបាយអាទិភាពរបស់បក្ស រដ្ឋ ចំពោះកូនចៅជនរួមជាតិខ្មែរ ក៏បានស្រុកផ្សព្វផ្សាយអនុវត្តគ្រប់សព្វផងដែរ។ ពិសេសនៅពេលស្រុកបង្កើតបានអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ កូនចៅជនរួមជាតិខ្មែរមានលក្ខណសម្បត្តិរៀនសូត្រ។ រៀងរាល់ឆ្នាំ សាលាបើកបង្រៀនចំនួន៨ថ្នាក់ ដោយមានសិស្សជនជាតិខ្មែរចូលរៀន២៥៥នាក់។ ប្រព័ន្ធមូលដ្ឋានសម្ភារៈបន្ទប់រៀន បរិក្ខារអប់រំត្រូវបានបំពាក់គ្រប់សព្វ កងជួរគ្រូបង្រៀនសម្រេចបទដ្ឋាននិងលើសបទដ្ឋាន អន្តេវាសិកដ្ឋានត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ ធានាឲ្យសិស្សមានកន្លែងស្នាក់នៅ១០០%។ គ្រូគឹមហឿន នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ឲ្យដឹង៖ “រៀងរាល់ឆ្នាំ ភាគកម្រិតដែលស្រុកប្រគល់ឲ្យសាលាជម្រើសសិស្សថ្នាក់ទី៦ចំនួន៧០នាក់គឺសម្រេច១០០%។ សិស្សទាំងនេះ មានកន្លែងស្នាក់នៅក្នុងសាលានិងបានទទួលរបបគោលនយោបាយគ្រប់យ៉ាងតាមច្បាប់រដ្ឋ។ អាស្រ័យមានសាលាអន្តេវាសិក និងមានគោលនយោបាយអាទិភាពរបស់រដ្ឋ កូនចៅជនជាតិខ្មែរនៅតំបន់លំបាកបំផុតសំខាន់ គឺកូនអ្នកក្រមានលក្ខណសម្បត្តិបានទៅរៀន”។ ក្រៅពីនោះ ផ្នែកអប់រំស្រុកនៅទាំងសហការជាមួយនឹងភូមិភាគ ចុះទៅតាមវត្តអារាមចលនាព្រះសង្ឃបើកបង្រៀនអក្សរខ្មែរជូនកូនចៅពុទ្ធបរិស័ទនាឱកាសវិស្សមកាល។ ហេតុនោះ រៀងរាលឆ្នាំមានសិស្សរៀនអក្សរខ្មែរនៅតាមវត្តអារាមជិត១.០០០នាក់។ ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំ ស្រុកនៅទាំងជម្រើសសិស្សចូលរៀនមហាវិទ្យាល័យតាមរបបជម្រើសពី៩ដល់១០នាក់។
លោកង្វៀនក្វាងងីម ឲ្យដឹង៖ “អាស្រ័យមានការយកចិត្តទុកដាក់វិនិយោគ ម្ល៉ោះហើយការងារអប់រំតំបន់ជនជាតិខ្មែរស្រុកកេសាច់ កាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ចំនួនសិស្សដែលមានសមត្ថភាពសិក្សាចាប់ពីមធ្យមឡើងទៅនៅកម្រិតបឋមសិក្សាសម្រេចជាង៨៥% អនុវិទ្យាល័យសម្រេចជាង៨០%។ ជាពិសេស ស្រុកកេសាច់កំពុងកសាងសាលាបឋមសិក្សាអាងហោយ៣ ថើយអាងហោយ២ អាងមី១ និងកេថាញ់១ កន្លែងមានជនរួមជាតិខ្មែររស់នៅកុះករ សរុបថវិកាជិត៤០ពាន់លានដុង។ ខណៈពេលសាលាកសាងសម្រេចរួចរាល់ និងដាក់ឲ្យប្រើប្រាស់ ធានាការងារអប់រំតំបន់ជនរួមជាតិខ្មែរកាន់តែមានភាពល្អប្រសើរជាងទៀត”៕
យ្វីអាញ់ - ថាច់ធី