08/07/2019 - 15:54

សិស្ស​ពី​រ​រូប​ទ​ទួល​បាន​រង្វា​ន់​លេខ​មួយ​ក្នុ​ង​ការ​ប្រ​ឡង​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ថ្នាក់​ខេត្ត

ប្អូន​យឿង​ធី​ធូ​ង៉ឹង​ និង​ថាច់​ធី​ញ៉ាង​ ជា​សិស្ស​ថ្នាក់​ទី​១២​/៤ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​។ ប្អូន​ទាំង​ពីរ​នាក់​ បាន​ស្រាវ​ជ្រាវ​និង​ច្នៃ​បង្កើត ​“ម៉ាស់​មុខ​” (ធ្វើ​ពី​ទឹក​ដូង​ទុំ​) ទ​ទួល​បាន​រង្វាន់​លេខមួ​យ​ក្នុង​ការ​ប្រ​​ឡង​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ថ្នាក់​ខេត្ត​​ ឆ្នាំ​២០១៩​។

ប្អូន​យឿង​ធី​ធូ​ង៉ឹង​។

យឿង​ធី​ធូ​ង៉ឹង​ និង​ថាច់​ធី​ញ៉ាង​ មាន​ចំណុច​រួម​តែ​មួយ​ គឺ​ជា​សិស្សរៀ​ន​​ពូ​កែ​វិញ្ញា​សា​គី​មី​វិ​ទ្យា ​និង​ទ​ទួល​បាន​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​១២​ឆ្នាំ​បន្ត​បន្ទាប់​ និង​មាន​ចំ​ណូល​ចិត្ត​ផ្នែក​វេជ្ជ​សាស្រ្ត​ដូច​គ្នា​។ ចូល​រួម​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ ជម្រើស​​ចូល​រៀន​     ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​​ឆ្នាំ​នេះ ប្អូន​ទាំង​ពីរ​បាន​ជម្រើស​ផ្នែ​កវេជ្ជ​សាស្រ្ត​។​ ពិ​សេស​ ប្អូន​ទាំង​ពីរ​ជា​សិស្ស​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ហូ​ តែង​មាន​ច​រិត​ឧស្សាហ៍​​ព្យា​យាម​ សុ​ភាព​រាប​សា​ រៀន​ពូ​កែ ​សាម​គ្គី និង​ជួយ​មិត្ត​ភ័ក្តិ​ បាន​លោក​គ្រូ​ អ្នក​​គ្រូ​និង​មិត្ត​ភ័ក្តិ​​ស្រ​ឡាញ់​រាប់​អាន​។

ប្អូន​យឿង​ធី​ធូ​ង៉ឹង​ ឲ្យ​ដឹង​៖ “តាម​ប្អូន​ ពាក្យ​ទូន្មានរបស់​អ៊ំ​ហូ​ តែង​ជិត​ដិត​នឹង​ការ​រស់​នៅ​ការ​រៀន​សូត្រ​ប្រ​ចាំ​ថ្ងៃ​របស់​ពួក​ប្អូន​ តួ​យ៉ាង​ដូច​ការ​សាម​គ្គី​ ព្រួត​ដៃ​គ្នា​រៀន​សូត្រ​ លត់​ដំ​ដោះ​ដូរ​និង​ចែក​រំ​លែក​បទ​ពិ​សោធន៍​ទៅ​វិញ​ទៅ​មក​។ ព្រោះ​ហេតុ​នោះ​ ប្អូន​បាន​ជ្រើស​យក​ទង្វើ​ជាក់​ស្តែង​បំ​ផុត​ ដូច​ជា​៖ រៀង​រាល់​ថ្ងៃ​ ប្អូន​ប្រិត​សំ​ចៃ​ប្រាក់​ហូប​ព្រឹក​ ដើម្បី​ចិញ្ចឹម​ជ្រូក​ដី​ ជួយ​មិត្ត​ភ័ក្តិ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។ នៅ​ក្នុង​ថ្នាក់​រៀន​ បើ​មិត្ត​ណា​មិន​ទាន់​យល់​មេ​រៀន​ ប្អូន​តែង​ជួយ​មិត្ត​ធ្វើ​លំ​ហាត់​ទៅ​តាម​ស​មត្ថ​ភាព​​របស់​ខ្លួន​ បើ​មិន​ទាន់​យល់​គឺ​សាក​សួរ​លោក​គ្រូ​ អ្នក​គ្រូ​បន្ថែម​ ដើម្បី​រួម​គ្នា​ស្រាវ​ជ្រាវ​រៀន​សូត្រ​”។

 

ប្អូន​ថាច់​ធី​ញ៉ាង​។

ចំ​ណែក​ប្អូន​ថាច់​ធី​ញ៉ាង​ ជា​និច្ច​កាល​​តែង​ចង​ចាំ​និង​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​ទាំង​៥​ប្រការ​របស់​អ៊ំ​ហូ​។ ព្រោះ​ហេតុនោះ​ ប្អូ​ន​តែង​​បាន​គណៈ​នា​យក​សា​លា​ស្ងើច​សរ​សើរ​ក្នុង​ឱ​កាស​គោ​រព​ទង់​ដើម​សប្តាហ៍​ ដើម្បី​មិត្ត​ភ័ក្តិ​រៀន​​សូត្រ​និង​យក​តម្រាប់​តាម​។ ក្នុង​ការ​សិក្សា​​រៀន​សូត្រ​ ប្អូន​ញ៉ាង​តែង​បែង​ចែក​ពេល​វេ​លា​ច្បាស់​លាស់​ និង​បម្រុង​មេ​រៀន​យ៉ាង​ហ្មត់​ចត់​មុន​ពេល​ចូល​ថ្នាក់​រៀន​។ នៅក្នុង​ថ្នាក់​ ប្អូន​តែង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​មេ​រៀន​ និង​ស​កម្ម​ចូល​រួម​ម​តិ​ក​សាង​មេ​រៀន​ ឬ​​ក៏​ពិ​ភាក្សា​ជា​ក្រុម​។ វិ​ធី​រៀន​របស់​ប្អូន​ គឺ​ខិត​ខំ​​ដើម្បី​ “ដឹង​ច្រើន​ យល់​ជ្រៅ​ជ្រះ​” “​ការ​រៀន​ និង​ការ​អនុ​វ​ត្ត​ដើរ​ទន្ទឹម​គ្នា​”។ ដោយ​សារ​មាន​ស្មារ​តី​រៀន​សូត្រ​ខ្ពស់​ ព្រម​ជាមួ​យនឹ​ង​ការ​ជក់​ចិត្ត​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ ម្ល៉ោះ​ហើយ​១២​ឆ្នាំ ​បន្ត​បន្ទាប់​ ប្អូន​សម្រេច​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​និង​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ផ្សេង​ៗ​ទៀត​។ ពិ​សេស​ ប្អូន​ញ៉ាង ​និង​ធូ​ង៉ឹង​ ស្រាវ​ជ្រាវ​ច្នៃ​បង្កើត​ម៉ាស់​មុខ​សុ​វត្ថិ​ភាព​ ទ​ទួល​បាន​រង្វាន់​លេខ​មួយ​ ដូច​ពេា​ល​ខាង​លើ​។ ប្អូន​ថាច់​ធី​ញ៉ាង​ ​ឲ្យ​ដឹង​៖ “ដើម្បី​សម្រេច​បាន​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ ​ប្អូន​តែ​ង​ទៅ​រៀន​ទៀង​ទាត់​។ ក្នុង​ថ្នាក់​រៀន​ ប្អូន​តែង​​យក​ចិត្ត​ទុក​ដាក់​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​។ ក្រោយ​ពី​ម៉ោង​រៀន​ ប្អូន​ស្រាវ​ជ្រាវ​មេ​រៀន​ក្នុង​សៀវ​ភៅ​ពុម្ព​និង​លើ​បណ្តាញ​ ដើម្បី​រៀ​ន​ឲ្យ​​បាន​ល្អ​រាល់​វិញ្ញា​សា​ ក្នុ​ង​នោះ ​វិញ្ញា​សា​គី​មី​ វិ​ទ្យា​និ​​ង​ជីវ​វិ​ទ្យា​ គឺ​ជា​វិញ្ញា​សា​ដែល​ប្អូន​ចូល​ចិត្ត​ និង​ប្រ​ឡង​សម្រេច​បាន​ពិន្ទុ​ខ្ពស់​បំ​ផុត​”។

លោក​គ្រូ​ឡេ​ហ្វាង​ណាម​ លេ​ខា​សម្ព័ន្ធ​យុវ​ជន​សា​លា​មធ្យម​សិក្សាចំ​ណេះ​ទូ​ទៅ​ឡុង​ហ៊ីប​ ឲ្យ​ដឹង​៖ “ប្អូន​ញ៉ាង​និង​ធូ​ង៉ឹង​ ជា​សិស្ស​ឧស្សាហ៍​​ព្យា​យាម​ ស្លូត​បូត​ រៀន​ពូ​កែ ​សាម​គ្គី ​និង​ជួយ​មិត្ត​ភ័ក្តិ​ក្នុង​ការ​រៀន​សូត្រ​។ ប្អូន​ទាំង​ពីរ​បាន​​ទ​ទួល​រង្វាន់​ខ្ព​ស់​ក្នុង​ការ​ប្រ​ឡង​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ បាន​នាំម​ក​នូវ​កិត្តិ​យស​​សម្រាប់​សា​លា​។ ប្អូន​ទាំង​ពីរ​មាន​ចំ​ណូល​ចិត្ត​​ក្នុង​ការ​ស្រាវ​ជ្រាវ​វិ​ទ្យា​សាស្រ្ត​ តែង​ស្វះ​ស្វែ​ង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​រៀន​សូត្រ​ បាន​មិត្ត​ភ័ក្តិ​ និង​លោក​គ្រូអ្នក​គ្រូ​ស្រ​ឡាញ់​រាប់​អាន​។ សង្ឃឹម​​ថា ​ស្នា​ដៃដែ​ល​សម្រេច​បាន​ថ្ងៃ​នេះ​ នឹ​ង​ជា​កម្លាំង​ចល​ករ​ជួយ​ជំ​រុញ​ប្អូន​ទាំង​ពីរ​រៀន​សូត្រ​កាន់​តែ​ល្អ​ប្រ​សើរ​ និង​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ជាង​ទៀត​ក្នុង​ស​ម័យ​ប្រ​ឡង​ថ្នាក់​ជាតិ​”៕​

                              សើុងម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ