ដោយបញ្ជ្រាបពីសតិអារម្មណ៍របស់អ៊ំ ស្តីពីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច កម្មាភិបាល បក្ខជន អ្នករដ្ឋការ សាខាបក្សនៃគណៈជនជាតិក្រុងកឹងធើ តែងខ្នះខ្នែងលើកកម្ពស់ប្រសិទ្ធភាពការងារ។ គ្រប់គ្នាតែងហាត់ពត់លត់ដំចរិយាសម្បត្តិ ផ្នត់រស់នៅដោយឥតឈប់ឈរ រួមចំណែកអនុវត្តជ័យជម្នះភារកិច្ចនយោបាយដែលបានប្រគល់ឲ្យ។
ថ្នាក់ដឹកនាំគណៈជនជាតិក្រុង ជូនលិខិតបញ្ជាក់បណ្តុះបណ្តាលវិជ្ជាជីវៈដល់សិក្ខាកាមរៀនត្បាញកំប្លោក ។
តាមប្រសាសន៍សមមិត្តលឿងវ៉ាន់ត្រឺ លេខាសាខាបក្ស ប្រធានគណៈជនជាតិ ក្រុងកឹងធើ ឲ្យដឹង៖ សាខាបក្ស តែងចាប់អារម្មណ៍យ៉ាងពិសេស ដាក់បញ្ចូលខ្លឹមសាររៀនសូត្រនិងធ្វើតាម សតិអារម្មណ៍សីលធម៌ ឥរិយាបថ ហូជីមិញ នៅក្នុងពេលប្រជុំសាខាបក្ស សហជីព និងដំណើរការក្នុងអង្គភាព។ ផ្តើមពីនោះ ម្នាក់ៗខិតខំកែប្រែទម្លាប់ធ្វើការ ឥរិយាបថការងារ ព្រមទាំងលើកកម្ពស់ស្មារតីទទួលខុសត្រូវ។ បក្ខជនត្រឹងជីកឿង អនុប្រធានការិយាល័យនៃគណៈជនជាតិក្រុង ឲ្យដឹង៖ “ខ្ញុំរៀនសូត្រតាមអ៊ំ ពីការបង្កើនស្មារតីទទួលខុសត្រូវ ឥរិយាបថធ្វើការប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត។ ខ្ញុំតែងខ្នះខ្នែងប្រឹងប្រែង អនុវត្តបានល្អភារកិច្ចប្រគល់ឲ្យ ដូច៖ សហការធ្វើសេនាធិការជូនថ្នាក់ដឹកនាំគណៈជនជាតិ អនុវត្តល្អគោលនយោបាយក្នុងជនរួមជាតិភាគតិចជាដើម”។
តាមប្រសាសន៍សមមិត្តដាវហឿង អនុប្រធានគណៈជនជាតិក្រុង ការងារមួយក្នុងចំណោមការងារទាំងឡាយដែលគណៈជនជាតិផ្តុំកម្លាំងអនុវត្តប្រកបដោយប្រសិទ្ធភាព គឺសហការជាមួយស្ថាប័នពាក់ព័ន្ធធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនក្រុង ផ្សព្វផ្សាយនិងរៀបចំអនុវត្តល្អនូវគោលការណ៍របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិ។ តួយ៉ាងដូច ឆ្នាំ២០១៨ គណៈជនជាតិក្រុង រៀបចំផ្សព្វផ្សាយអំពីថ្ងៃបុណ្យខួបអនុស្សាវរីយ៍ ព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិ ឯកសារពីមជ្ឈិមនិងក្រុង ស្តីពីវិស័យការងារជនជាតិ និងគោលនយោបាយជនជាតិតាមបណ្តាញព័ត៌មានអេឡិកត្រូនិកជាភាសាវៀត ចិន និងភាសាខ្មែររបស់គណៈជនជាតិ ដោយមានចំនួន៣០០អត្ថបទ។ ចាក់ផ្សាយព័ត៌មានបានចំនួន៥.២០០ដំណឹង ឯកសារចំនួន៧ច្បាប់ជាឧភយភាសា គឺ វៀត-ចិន និងវៀត-ខ្មែរ (សៀវភៅចំនួន៥.៤០០ក្បាល និងសៀវភៅពុម្ភ២.៤០០ក្បាល ដែលផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋស្តីពីការងារជនជាតិ។ល។
គណៈជនជាតិក៏បានសហការអនុវត្តល្អគោលនយោបាយគិតគូរដល់ជនរួមជាតិភាគតិចក្នុងឱកាសពិធីបុណ្យផ្សេងៗ ដូច៖ ជូនអំណោយ រៀបចំរាល់សកម្មភាព ឧបត្ថម្ភកសាងនិងជួសជុលផ្ទះគិតជាតម្លៃទឹកប្រាក់ជាង២,៣ពាន់លានដុង។ ម្យ៉ាងទៀត បន្តការរៀបចំអនុវត្តបណ្តាគោលនយោបាយជនជាតិ ផ្តុំកម្លាំងអនុវត្តដោយគួបផ្សំ នឹងបទបញ្ជា សេចក្តីសម្រេចចិត្ត កម្មវិធី គម្រោង និងផែនការរបស់រដ្ឋាភិបាលនិងក្រុង ផ្សារភ្ជាប់នឹងការកៀរគរប្រភពធនធានមនុស្សជាច្រើន ដើម្បីជំរុញមាំអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ។ល។
ដើម្បីការរៀនសូត្រនិងធ្វើតាមគំរូអ៊ំឲ្យកាន់តែជាក់ស្តែងជាងទៀត សមមិត្តលឿងវ៉ាន់ត្រឺ លេខាសាខាបក្ស ប្រធានគណៈជនជាតិក្រុង ឲ្យដឹង៖ សាខាបក្សនឹងបន្តការជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ តាមបទបញ្ជាលេខ០៥របស់ការិយាល័យនយោបាយ (នីតិកាលXII)។ កម្មាភិបាល បក្ខជន ម្នាក់ៗផ្តោតអារម្មណ៍ពង្រីកភាពម្ចាស់ការ គំនិតច្នៃប្រតិដ្ឋ លើកកម្ពស់ស្មារតីទទួលបន្ទុកក្នុងការអនុវត្តភារកិច្ច រួមចំណែកកសាងសាខាបក្សរឹងមាំ អនុវត្តនូវគោលនយោបាយចំពោះជនរួមជាតិភាគតិច៕
ង្វៀនហ្វី-លីសៀ