ខណ្ឌនិញកេវ ក្រុងកឹងធើ ទើបរៀបចំមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិច លើកទីIII ឆ្នាំ២០១៩។ នេះជាមហាសន្និបាតគំរូរបស់ក្រុង។
អ្នកតំណាងខណ្ឌនិញកេវ ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមក្រុងកឹងធើ លើកទីIII ឆ្នាំ២០១៩ បង្ហាញមុខនៅនាមហាសន្និបាត។ រូប៖ ង៉ុកក្វៀង
រយៈពេល៥ឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្ស គ្រប់លំដាប់ថ្នាក់ ព្រមជាមួយនឹងអង្គការមហាជនខណ្ឌនិញកេវ បានជំរុញការផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិ បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច រៀនសូត្រ សកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយ អភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។ ផ្តើមពីប្រភពចលនាសង្គមូបនីយកម្មនិងមូលនិធិ "ដើម្បីអ្នកក្រ" របស់ខណ្ឌ សង្កាត់ កសាងនិងជួសជុលផ្ទះមហាសាមគ្គី បាន២៣ខ្នងជូនជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាក គិតជាទឹកប្រាក់ជាង១ពាន់លានដុង យកចិត្តទុកដាក់ដោះស្រាយការងារធ្វើ ឧបត្ថម្ភទុនសម្រាប់ជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច។ ស្របក្នុងឱកាសថ្ងៃបុណ្យទានរបស់ជនរួមជាតិភាគតិចម្ដងៗ ថ្នាក់ដឹកនាំលើភូមិសាស្រ្តខណ្ឌ តែងចាត់គណៈប្រតិភូទៅសួរសុខទុក្ខ អបអរសាទរ និងជូនអំណោយរាប់ពាន់ចំណែកដល់គ្រួសារជនជាតិភាគតិច គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយ និងគ្រួសារមានស្ថានភាពលំបាកជាដើម។
មហាសន្និបាតបានឯកភាពកំណត់ច្បាស់នូវការអនុវត្តទិសដៅ ភាគកម្រិត ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងជនរួមជាតិភាគតិចរហូតដល់ឆ្នាំ២០២៤ គឺ៖ ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពជនរួមជាតិភាគតិច លើកកម្ពស់ប្រជាបញ្ញា ថែទាំសុខភាព លើកកម្ពស់កម្រិតនៃការទទួលយកវប្បធម៌សម្រាប់ជនរួមជាតិ រក្សានិងជំរុញការបង្រៀននិងរៀនអក្សរខ្មែរ ចិន បណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច មានកម្រិតវិជ្ជា សមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ទទួលភារកិច្ចក្នុងស្ថានភាពថ្មី។
សន្និបាតបានឯកភាពជ្រើសអ្នកតំណាង៣៧រូប ទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមក្រុងកឹងធើ លើកទីIII ឆ្នាំ២០១៩។ ស្របក្នុងឱកាសនេះដែរ មហាសន្និបាតក៏បានជូនរង្វាន់ដល់សមូហភាពនិងបុគ្គលជាច្រើន ដែលសម្រេចបានស្នាដៃឆ្នើមក្នុងការ អនុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិ ចលនាប្រឡងប្រណាំងស្នេហាជាតិ ដំណាក់កាល២០១៤-២០១៩។ គណៈកម្មាធិការបក្សខណ្ឌ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខណ្ឌនិញកេវ ក៏បានជូនសមញ្ញប័ដបំពាក់ដោយតួអក្ខរា "ជនជាតិទាំងឡាយសាមគ្គី ពង្រីកលទ្ធភាព សមាហរណកម្មនិងអភិវឌ្ឍន៍"៕
ថាញ់ធី-វិមាន