03/06/2019 - 16:27

យីម​កេវ​ និស្សិត​ឆ្នើម​ត្រូវ​បាន​លើក​សរ​សើរ​នៅ​ហា​ណូយ​

ឆ្នាំ​២០១៨ យីម​កេវ ជា​និស្សិត​ខ្មែរ​ឆ្នើម​ម្នាក់​ក្នុង​ចំ​ណោម​និស្សិត​ខ្មែរ​គំ​រូ ត្រូវ​បាន​ស្ងើត​សរ​សើរ​ នៅ​ពិ​ធី​លើក​សរ​សើរ​សិស្ស​  និស្សិត​ជន​ជាតិ​ភាគ​តិច​ឆ្នើម​នៅ​ហា​ណូយ​ ហើយ​ក៏​ជា​ឆ្នាំ​​ដែល​យីម​​កេវ ទទួល​សញ្ញាបត្រ​គ​រុ​កោ​សល្យ​ផ្នែក​និរុត្តិ​សាស្រ្ត សម្រេច​និទ្ទេស​ឆ្នើម​នៅ​​សា​កលវិ​ទ្យា​ល័យ​​កឹង​ធើ​ផង​ដែរ​។ ចំ​ពោះ​ស្នា​ដៃ​​​ឆ្នើម​ទាំង​នោះ គឺ​ជា​លទ្ធ​ផលលេច​ធ្លោ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ ការ​ខិត​ខំ​ ប្រឹង​ប្រែង​ឆ្លង​កាត់​លំបា​ក​ក្នុងជីវ​ភាព​ និង​ការ​រៀន​សូត្រ​របស់​យីម​កេវ​ ក្នុង​រយៈ​ពេល​កន្លង​។

យីម​កេវ​​ កំ​ពុង​បង្រៀន​​ប្អូន​ៗ​នៅ​ភូមិ​ភាគ​។​

ថាច់​ធី​យីម​កេវ​ កើត​ឆ្នាំ១​៩៩៦ ឪ​ពុក​ ម្តាយ​ជា​ក​សិ​ករ​នៅ​ភូមិ​បារ​ស្រែ​A ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់​។ ស្ថាន​ភាព​គ្រួសារ​ ប្អូន​ក្រ​លំ​បាក​ ឪ​ពុក​មិន​ចេះ​អក្សរ​ ចំ​ណែក​ម្តាយ​ក៏​មិន​បាន​រៀន​សូត្រ​ប៉ុន្មាន​ដែរ ប៉ុន្តែ​ ពេល​ណា​ក៏​ដោយ​ ឪ​ពុក​ម្តាយ​ប្អូន​តែង​តែ​ដាស់​​តឿន លើក​ទឹក​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​គិត​​គូរ​ឲ្យ​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។ យីម​កេវ​ ជា​កុ​មា​រីឆ្លាត​មួយ​រូប​  ប្អូន​យល់ដឹង​ពីភាព​លំ​បាក​ ការ​ហត់​នឿយ​របស់​ឪ​ពុក​ម្តាយ​តាំង​ពី​តូច​ ទើប​ប្អូន​តាំង​ចិត្ត​ថា​នឹង​ខិត​ខំ​រៀន​ឲ្យបា​ន​ពូ​កែ​ដើម្បី​​កុំ​ឲ្យឪ​ពុក​ម្តាយ​អស់​សង្ឃឹម​។ ផ្ដើម​ពី​ឆន្ទៈ​នោះ​​ឯង ទើប​យីម​កេវ​ សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ​។ ជា​ពិ​សេស​ គឺ​សម្រេច​បាន​​ពិន្ទុ​ខ្ពស់​បំ​ផុត​នា​ឆ្នាំ​ប្រ​ឡង​ចូល​រៀន​ថ្នាក់​ទី​១០​ សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​ និង​សម្រេច​កិត្តិ​នាម​ជា​សិស្ស​ឆ្នើម​ក្នុង​រយៈពេល​រៀន​១២​ឆ្នាំ​បន្ត​បន្ទាប់​។ លុះ​ពេលប្រ​ឡង​ចូល​ម​ហា​វិ​ទ្យា​ល័យ​គ​រុ​កោ​សល្យ​ផ្នែក​និរុត្តិ​សាស្រ្ត​នៃ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ​ ពិន្ទុ​កំ​ណត់​របស់​​សា​លា​គឺ​២០ពិន្ទុ​ យីម​កេវ​ ប្រ​ឡង​ជាប់​បាន​​ដល់​២៥,៥​ពិន្ទុ​។ ប្រ​ឡង​ជាប់​ម​ហា​វិ​ទ្យា​ល័យ​ក្នុង​ចិត្ត​ប្អូន​ត្រេក​អរ​ផង​ បា​រម្ភ​ផង​ មិន​ដឹង​តើគ្រួ​សារ​មាន​ស​មត្ថ​ភាព​គិត​គូរ​ឲ្យ​ប្អូន​រៀន​សូត្រ​ បាន​ឬ​អត់​។ ថ្វី​បើ​ដូច្នោះ​ក្តី​ ជា​មួយ​នឹង​ឆន្ទៈ​ប្តេជ្ញា​ បន្ត​ការ​រៀន​សូត្រ​ចាប់​តាំង​ពី​ថ្ងៃ​ដំ​បូង​ឈាន​ចូល​​រៀន​ស​កល​វិ​ទ្យា​ល័យ​ យីម​កេវ​ បាន​រៀប​ចំ​ពេល​វេ​លា​រៀន​បណ្តើរ​ ធ្វើ​ការ​រក​ប្រាក់​បណ្តើរ​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​។ ផ្តើម​ពី​ស្ថាន​ភាព​លំ​បាក​ដូច្នោះ​ ក៏​បង្ក​ជា​កម្លាំង​ចល​ករ​ជំ​រុញ​ឲ្យ​យីម​កេវ​ សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​រយៈ​ពេល​រៀន​នៅសា​កល​វិ​ទ្យា​ល័យ​៤​ឆ្នាំ​បន្ត​បន្ទាប់​។ ជា​មួយ​នឹង​​ស្នា​ដៃ​សម្រេច​បាន​ខាង​លើ យីម​កេវ​ ត្រូវ​បាន​សា​លា​និង​សប្បុ​រស​ជន​នា​នា​ជូន​អា​ហា​រូប​ករណ៍​ជា​ច្រើន​ចំ​ណែក​សម្រាប់​លើក​ទឹក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​។

 ក្នុង​ពេលរង់​ចាំ​លទ្ធផ​ល​ដែល​ដាក់​ពាក្យ​សុំ​ការ​ងារ​នៅ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​នៅ​ក្នុងនិង​ក្រៅ​ខេត្ត​  ប្អូន​មិន​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្រុម​ហ៊ុន ឬ​ការ​ងារ​អ្វី​ខាង​ក្រៅ​ដើម្បី​រក​បាន​​ប្រាក់​ចំ​ណូល​បង្គួរ​នោះ​ទេ ​យី​មកេវ​ បែរ​ជា​​ជ្រើស​យក​ការ​ងារ​បង្រៀន​បន្ថែម​ដល់​សិស្ស​ ក្រី​ក្រ​នៅ​ភូមិ​ភាគ​ទៅ​វិញ​។  នោះ​ក៏​ដោយ​សារ​តែ​ យីម​កេវ​ ស្រ​ឡាញ់​ចូល​ចិត្ត​ចំ​ពោះមុខ​របរ​គ្រូ​បង្រៀន​ និង​មាន​បំ​ណង​ចង់​ធ្វើ​ការ​ងារ​អ្វី​មួយ​ទោះ​បី​តូច​តាច​ដើម្បី​ជា​ប្រ​យោជន៍​ដល់​សហ​គមន៍​។ រៀង​រាល់​ថ្ងៃ​ ក្រៅ​ម៉ោង​ទៅបង្រៀន​នៅ​សា​លា​រៀន​ មាន​សិស្សា​នុ​សិស្ស​ក្រី​ក្រ​តាំង​​ពី​ថ្នាក់​ទី​១​ដល់ថ្នាក់​ទី​៥ នៅ​ទាំង​មានសិស្ស​ប្រ​ហែល​៨​ដល់​១០​នាក់​មក​រៀន​បន្ថែម​នៅនឹ​ង​ ផ្ទះ​យីម​កេវ​ទៀត​ផង​។

  យីម​កេវ​ ឲ្យ​ដឹង​៖ “នៅ​ខែ​វិច្ឆិ​កា​ ឆ្នាំ​២០១៨ ប្អូន​មាន​កិត្តិ​យស​និង​មោទ​ន​ភាព​ខ្លាំង​ណាស់​ នៅ​ពេលតំ​ណាង​សិស្ស​ និស្សិត​ខ្មែរ​ទៅ​ចូល​រួម​​ពិ​ធីលើក​សរ​សើរ​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​​តិច​នៅ​ហា​ណូយ​ អា​ស្រ័យ​ដោយ​គណៈ​កម្មា​​ធិ​ការ​ជន​ជាតិ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ និ​ងមជ្ឈិម​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ដ​ហូ​ជី​មិញ​សហ​ការ​ចាត់​តាំង​។ ទៅ​ចូល​រួម​ពិ​ធី​លើក​សរ​​សើរ​ ប្អូន​ថែម​ទាំង​បាន​ចូល​រួម​ស​កម្ម​ភាព​ជា​​ច្រើន​ មាន​ដូច​៖ ទៅ​គោ​រព​វិ​មាន​តម្កល់​សព​អ៊ំ​​ហូ ទស្សន​កិច្ច​មណ្ឌល​កេរ​ដំ​ណែល​លោក​ប្រ​ធាន​ហូ​ជី​មិញ​និង​ផ្ទះ​រត​អ៊ំ​ហូ​ ចូល​រួម​ពិធី​​អុជ​ធូប​ និង​កត់​ត្រាក្នុង​ក្រាំ​ង​មាស​នៅ​សា​កល​វិ​ទ្យា​ល័យ​ ជំ​នាន់​ដើម​ក្វឹក​តឺ​យ៉ាម​។ល។​ នោះ​មិនត្រឹម​តែ​ជា​កិត្តិ​យស​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង​ញុា​ំង​ឲ្យ​ប្អូន​បន្ត​ការ​ខិត​ខំ​ក្នុង​ការ​រៀន​សូត្រ​ និង​លត់​ដំ​ខ្លួន​ឲ្យ​កាន់​តែរឹង​ប៉ឹង​ថែម​ទៀត​ ដើម្បី​រួម​ចំ​ណែក​ធ្វើ​ការ​ងារ​មាន​ប្រ​យោជន៍ជូន​​សហ​គមន៍​និង​សង្គម​”។

លោក​ត្រឹង​មិញ​ថាំង​ ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ឃុំ​លឿង​ហ្វា ​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​​វិញ​ ឲ្យ​ដឹង​៖ “ក្មួយ​យីម​កេវ​ ជា​និស្សិត​គំ​រូ​ម្នាក់​ មិន​ត្រឹម​តែ​រៀន​ពូ​កែ​បាន​ទទួល​អា​ហា​រូប​ករណ៍​ នៅ​សា​លា​ប៉ុណ្ណោះ​ទេ​ រី​ឯនៅ​ភូមិ​ភាគ​វិ​ញ​ តាម​នរ​ណា​ក៏​អា​ណិត​ស្រ​ឡាញ់​ក្មួយ​ដែរ​ ក្នុង​រយៈ ​ពេល​ឈប់​សម្រាក​វិស្ស​​ម​កាល​ ក្មួយ​យីម​កេវ​ទ​ទួល​បង្រៀន​ឥត​គិត​ថ្លៃជូ​ន​ក្មួយតូ​ច​ៗក្នុង​ភូមិ​។ ជា​ពិ​សេស​ ក្មួយ​យីម​កេវ​ ស​កម្ម​ចូលរួម​រាល់​ការ​ចលនា​របស់​សា​លា​ ក៏​ដូច​ជា​របស់​ភូមិ​និង​អស់​​ពី​ចិត្ត​ជួយ​បង្ហាត់​បង្រៀន​ក្មួយ​ៗក្នុង​ភូមិ​ ក្មួយ​​យីម​កេវ​ គឺ​ជា​គំ​រូ​និស្សិត​ក្រី​ក្រ​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ការ​រៀន​សូត្រ​ និង​ធ្វើ​នូវ​ទង្វើ​មាន​ប្រ​យោជន៍​ជូន​សង្គម​”៕

សឺន​ម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​ធី​យីម​កេវ​