មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/06/2019 - 16:27

នា​រី​ខ្មែរ​គំ​រូ​

ហ៊ាន​គិត​ហ៊ាន​ធ្វើ​  ត្រៀម​លក្ខណៈ​ចែក​រំ​លែក​និង​ឧបត្ថម្ភ​ស​មា​ជិក​ក្រី​ក្រ រួម​គ្នា​ឈាន​ឡើង​-នោះ​គឺ​ជា​ទង្វើ​រ​បស់​បង​ស្រី​​លីវ​ធី​ថាញ់​ត្វៀន​ ប្រ​ធាន​សា​ខា​ស​មា​គម​នា​រី​ភូមិ​ធើយ​ធ្វឹង​B ទី​ប្រ​ជុំ​ជន​ធើយ​ឡាយ​ ស្រុក​ធើយ​ឡាយ​។

​បង​ស្រី​ថាញ់​ត្វៀន (ខាង​ឆ្វេង) ក្នុង​ពិ​ធី​ជូន​រង្វាន់​ “ធុរ​ជន​ខ្នាត​តូច​​គំ​រូ​ Citi

–វៀត​ណាម​ឆ្នាំ​២០១៨​”។

បង​ស្រី​ថាញ់​ត្វៀន​ ជា​ជន​ជាតិ​ខ្មែរ​ កើត​ក្នុង​គ្រួ​សារ​ក្រី​ក្រ​ មាន​កូន​ច្រើន គ្មាន​ដី​បង្ក​បង្កើន​ផល​ ប្រ​កប​មុខ​របរ​ធ្វើ​​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជី​វិត​។ កាល​ពី​ឆ្នាំ​២០១៣  គាត់​ក៏​បាន​ចូល​រួម​ស​មា​គម​សហ​ព័ន្ធ​នា​រី​ទី​ប្រ​ជុំ​ជន​ធើយ​ឡាយ​ រួ​ច​ក៏​បាន​ឧទ្ទេស​​នាម​រៀន​របរ​អ៊ុត​សក់​។ លុះ​រៀន​ចប់​ ផ្តើម​ពី​ដើម​ទុន​សន្សែ​សន្សំ​   រួម​ជា​មួយ​ទឹក​ប្រាក់​បុល​បាន​៣០​លាន​ដុង​ គាត់​ក៏​បើក​ហាង​អ៊ុត​​សក់​និង​សម្អាង​ការ​នៅ​​​នឹង​ផ្ទះ​ រក​បាន​ប្រាក់​ចំ​ណូល​ជាមធ្យម​ភាគ​​ជាង​៦​លាន​ដុង​/ខែ​។ អា​ស្រ័យ​ឧស្សាហ៍​ព្យា​យាម​ ចេះ​ប្រិត​សំ​ចៃ​ និង​ប្រើ​ប្រាស់​ដើម​ទុន​ត្រូវ​តាម​គោល​ដៅ​ សព្វ​ថ្ងៃ​បង​ស្រី​ សង់​ បាន​ផ្ទះ​មួយ​ខ្នង​យ៉ាង​សម​រម្យ​ ហើយ​មិន​បាច់​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​ឆ្ងាយ​ដូច​ពី​មុន​ទេ។​

ឆ្នាំ​២០១៥​ បង​ស្រី​ថាញ់​ត្វៀន​ មាន​ទំ​នុក​ចិត្ត​ត្រូវ​បាន​បោះ​​ឆ្នោត​ជាប្រ​ធាន​សា​ខា​ស​មា​គម​នា​រី​ភូមិ​ធើយ​ធ្វឹង​ B​ ។ល។  ជា​មួយ​តួ​នា​ទី​នេះ​ មិ​នត្រឹម​តែ​​ធ្វើ​មាន​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ​បង​ស្រី​ថែម​ទាំង​ឧទ្ទេស​នាម​បងប្អូន​ស​មា​ជិក​រាប់​សិប​នាក់​ ចូល​រួម​វគ្គ​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅ​ភូមិ​ស្រុក​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ការ​​ងារ​ធ្វើ​  ជួយ​ស​មា​ជិក​បុល​ដើម​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ទៀត​ផង​។ល។ អា​ស្រ័យ​ហេតុ​នោះ បាន​ជាម​កទល់​ពេល​នេះ​ គាត់​បាន​ជួយ​បង​​ប្អូន​ស​មា​ជិក​ប្រ​មាណ​១០៤​នាក់​  បាន​បុល​ដើម​ទុន​ដោយ​មាន​ទឹក​​ប្រាក់​ជាង​២,៥៩១​ពាន់​លាន​ដុង​ កសាង​បាន​ទម្រង់​នា​រី​រក​ស៊ី​មាន​​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ ដូច​៖ ត្បាញបន្ទោះ ​កំ​ប្រោង​ជ័រ​ ដាំ​បន្លែ​សុ​វត្ថិ​​ភា​ព​ លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ​ ចិញ្ចឹម​ជ្រូក​សាច់​ និង​ចិញ្ចឹម​ជ្រូក​​មេ​។ល។ ក្នុង​មួយ​ៗ​ឆ្នាំ​ អាច​នឹង​ជួយ​ស​មា​ជិក​ចាក​ផុត​ពី​ភាព​ក្រី​​ក្រ​ពី​២​-៣​នាក់​។ បង​ស្រី​លីវ​ធី​ហ្វា ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ភូមិ​ធើយ​ធ្វឹង​B ​ឲ្យ​ដឹង​៖ “បង​ស្រី​ថាញ់​ត្វៀន​ រស់​នៅ​ចុះ​សម្រុង​ តែង​ចែក​រំ​លែក​បទ​ពិ​សោធន៍​របស់​ខ្លួន​ ដើម្បី​ជួយ​ស​មា​ជិក​នា​រី​ក្នុង​ភូមិ​រួម​អភិ​វឌ្ឍ​។ ពិ​សេស​គឺ​គាត់​ជំ​ហរ​ធា​នា​ដើម្បី​បង​ប្អូន​នា​រី​បាន​បុល​ដើម​ទុន​ចិញ្ចឹម​សត្វ​-បង្ក​​បង្កើន​ផល​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​​កិច្ច​។ល។​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​ស្រ​ឡាញ់​រាប់​អាន​គាត់​ទាំង​អស់​”។​

បង​ស្រី​ង្វៀន​ធី​ត្វៀក​អាញ់​ ប្រ​ធាន​ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ទី​ប្រ​ជុំ​ជន​ធើ​យ​ឡាយ​ ឲ្យ​ដឹង​៖ “បង​ស្រី​ថាញ់​ត្វៀន​ គឺ​ជា​ប្រ​ធា​ន​សា​ខា​​ស​មា​គម​ម្នាក់​ មាន​ភាព​រវៀស​រ​វៃ​ ជា​ពិ​សេស​ក្នុង​ការ​ងារ​ចលនា​​ស​មា​ជិក​នា​រី​ជន​ជាតិ​ខ្មែរ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​ន​យោ​​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ជា​ដើម​។ អំ​ពី​សេដ្ឋ​កិច្ច​វិញ​​គាត់​    ក៏​បាន​ដាក់​ចេញ​គំនិ​ត​ច្នៃ​ប្រ​តិដ្ឋ​ធ្វើអា​ជីវ​កម្ម​និង​ធ្វើ​ការ​រក​ស៊ី​ប្រ​កប​​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ជួយ​បង​ប្អូន​នា​រី​លំ​នឹង​ជីវ​ភាព​” ។​

នៅ​ក្នុង​សន្និ​បាត​ស្ងើច​សរ​សើរ​នា​រី​ជន​ជាតិ​ភាគ​តិច​ នា​រី​អ្នក​កាន់​ សា​ស​នា​ និង​ស​មូ​ហ​ភាព​ ព្រម​ទាំង​បុគ្គល​គំ​រូ​ក្នុង​ការ​អនុ​វត្ត​ប្រ​ឡង​​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ អា​ស្រ័យ​ស​មា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ ស​ហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ធុរ​ជន​ខ្នាត​តូច​ Citiវៀត​ណាម​  រៀប​ចំ​ថ្មី​ៗ​ នេះ​នៅ​ហា​ណូយ​។ ពិ​សេស​ បង​ស្រី​ថាញ់​ត្វៀន​ ជា​នា​រី​មួយ​រូប​ក្នុង​ចំ​ណោម​បុគ្គល​ទាំង​៣០​រូប​ក្នុង​ទូ​ទាំង​ប្រ​ទេស​ មាន​កិត្តិ​យស​ បាន​ទទួល​រង្វាន់​ “ធុរ​ជន​ខ្នាត​តូច​គំ​រូ​ Citi – វៀត​ណាម​ឆ្នាំ​២០១៨” រង្វាន់​សម្រាប់​ស​មូ​ហ​ភាព​ បុគ្គល​ដែ​ល​ប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ែណក​អនុ​វត្ត​ល្អគ​ម្រោង​ក​សាង​ និង​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​ហិ​រញ្ញ​វត្ថុ​ខ្នាត​តូច​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​វៀត​ណាម​៕

​                                                             កុ​សល​-លី​សៀ

ចែករំលែកអត្ថបទ