27/05/2019 - 15:53

ការ​បំ​ពាន​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទីច​ ងាយ​នឹង​កើត​ជំ​ងឺ​បេះ​ដូង​

ការ​ស្រាវ​ជ្រាវ​ថ្មី​មួយដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​ទស្សន​​ាវដ្តី​ European Journal of Cardiology បាន​និ​យាយថា​ ស្ត្រី​ដែល​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទី​ច​អស់​រយៈ​ពេល​ពី​២​ខែ​ឡើង​ទៅ​មាន​ហា​និ​ភ័យ​ខ្ពស់​កើត​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ ជាង​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​នេះ។​

ការ​បំ​ពាន​ប្រើថ្នាំ​​អង់​ទី​ប៊ីយូ​៉ទីច​គឺ​មិន​ល្អ​សម្រាប់​សុខ​ភាព​សរ​សៃឈា​ម​បេះ​ដូង​។ រូបថត​: ​WeCare

ដើម្បី​ឈាន​ទៅ​ដល់​ការ​សន្និ​ដ្ឋាន​អ្នក​ជំ​នាញ​ការ​នៅ​សា​កល​វិ​ទ្យា​ល័យ​ Tulane​ (អា​មេ​រិក​) បាន​ពិ​និត្យ​អង្កេត​​លើ​ស្ត្រី​ចំ​នួន​៣៦.៤២៩​នាក់​ ដែល​ចូល​រួម​ក្នុង​ការ​សិក្សា​សុខ​ភាព​របស់​អ្នក​ជំនាញ​ការ​ផ្នែក​គិ​លា​នុប​ដ្ឋា​យិ​កាដោយ​សិក្សា​ទិន្ន​​ន័យ​ដែល​បាន​កត់​ត្រា​ពី​ឆ្នាំ​២០០៤ ​ដល់​ខែ​មិ​ថុ​នា​ ​ឆ្នាំ២០​១២​។ នៅ​ឆ្នាំ​២០០​៤ ​នៅ​ពេល​ដែល​ស្ត្រី​ទាំង​នេះ​មាន​អា​យុ​៦០​ឆ្នាំ​ឬ ​ចាស់​ជាង​នេះ​ ពួក​គាត់​ត្រូវបាន​សួរ​អំ​ពី​វិ​ធី​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទី​ច​កាល​ពីវ័យ​នៅ​ក្មេង​ (អា​យុ​២០​-៣៩​ឆ្នាំ) អា​យុ​កណ្តាល​ (អា​យុ​៤០​-៥៩​ឆ្នាំ)​ និង​ដល់​វ័យ​ចាស់​ (ពី​៦០​ឆ្នាំ​ឡើង​ទៅ​) ។ ចាប់​តាំង​​ពី​ពេល​នោះ​មក​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ចែក​ពួក​គាត់​ជា​បួន​ក្រុម​ដោយ​ឡែក​ពី​គ្នា នោះ​គឺ​ក្រុម​ដែល​មិន​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទីច​ ក្រុម​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទី​ចក្នុង​រយៈ​ពេល​តិច​ជាង១៥​ថ្ងៃ ក្រុម​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទី​ចរយៈ​ពេល​ពី​១៥​ថ្ងៃ​ទៅ២​ខែ​និង​ក្រុម​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទី​ចពី​២​ខែ​ឡើង​ទៅ​។

ក្នុង​អំ​ឡុង​ពេល​តាម​ដាន​ជិត​៨​ឆ្នាំ ​ស្ត្រី​ទាំងនេះ​​នឹង​ឆ្លើយ​ប្រាប់​​ពី​រ​បៀប​ដែល​ពួក​គាត់​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទី​ច​តាម​កាល​កំ​ណត់​២​ឆ្នាំ​ម្តង​និងមាន​ស្រ្តី​១.០៥៦​នាក់​បាន​ប្រ​ទះ​ឃើញ​កើតជំ​​ងឺ​សរ​សៃ​ ឈាម​បេះ​ដូង​។​ដូច្នេះ​​មូលហេតុទូ​ទៅ​បំ​ផុត​ដែល​ពួក​គាត់ប្រើ​​ប្រាស់​ថ្នាំអង់​ទី​ប៊ី​យូ៉​ទីច​គឺ​ការ​ឆ្លង​មេ​រោគ​ផ្លូវ​ដង្ហើម​ ការ​ឆ្លង​មេ​រោគ​ លើ​ផ្លូវ​ទឹក​នោម​និង​បញ្ហា​មាត់​ធ្មេញ​។​

បន្ទាប់​ពី​លុប​បំបាត់​កត្តា​ដែល​អាច​ប៉ះ​ពាល់​ដល់​លទ្ធ​ផល​វិ​ភាគ​ (ដូច​ជាអា​យុ​​ពូជ​សាសន៍​ ភេទ​​របប​អា​ហារ​ រ​បៀប​រស់​នៅប្រ​​ចាំ​ថ្ងៃ​ មូល​ហេតុ​នៃ​ការ​ប្រើ​ថ្នាំអង់​ទី​ប៊ី​យូ៉​ទីច​ លើស​ទម្ងន់​ឬ​កន្ធុច​     ។ល។ ) អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​អង់​ទីប៊ី​យូ៉​ទីច​ ស្ត្រី​វ័យ​ចំ​ណាស់​ដែល​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទីច​អស់​រយៈ​ពេល​ពី២ខែ​ឡើង​ទៅ​មាន​ហានិ​ភ័យ​ខ្ពស់​​នៃ​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូងខ្ពស់ជា​ង​៣២​%។ ដូច​គ្នា​នេះ ដែរ​ស្ត្រីវ័យកណ្តាលដែលប្រើ​ថ្នាំ​អង់​ទី​ប៊ីយូ៉​ទី​ច​អស់​រយៈ​ពេលជាង​២​ខែ​មាន​ហានិភ័យខ្ពស់​នៃ​ជំ​ងឺ​សរ​សៃ​ឈាម​បេះ​ដូង​ខ្ពស់​ជាង​២៨​%។ ទន្ទឹម​នឹងនេះ​ដែរ​ក្រុម​យុវ​នា​រី​មិន​បង្កើន​ហានិ​ភ័យ​នៃជំ​​ងឺដោយ​ការ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទីច​។

ប្រធាន​ក្រុម​ស្រាវជ្រា​វ​គឺលោក​សាស្ត្រា​ចារ្យ​ Lu Qi បាន​និ​យាយ​ថា​ មូល​ហេតុ​នៃកា​រ​ប្រើ​ថ្នាំ​អង់​ទី​ប៊ីយូ៉​ទីចបង្កើន​ហា​និ​ភ័យ​ នៃ​ជំ​ងឺ​សរ​សៃឈាម​បេះ​ដូង​ដោយ​សារតែ​ថ្នាំនេះ​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ តុល្យ​ភាព​នៃបាក់​តេ​រីនៅ​ក្នុង​ពោះ​វៀន បំ​ផ្លាញ​បាក់​តេរី​ “ល្អ​” និង​បង្កើន​អត្រា​ឆ្លង​វី​រុស​ឬ​បាក់​តេរី​ និង​អ​តិ​សុ​ខុម​ប្រាណ​បង្ក​រោគ​​ផ្សេង​ៗ​ទៀត​។ ក្រៅ​ពីនេះ ​ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា អតុ​​ល្យ​ភាព​នៃ​បាក់​តេ​រី​ក្នុង​ពោះ​វៀន​ក៏​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹងកា​រ​កើន​ឡើង​នៃកា​រ​រ​លាក​ ការ​រួម​តូច​នៃ​សរ​សៃ​ឈាម​ដែល​បណ្តាល​​ឲ្យ​មាន​ជំ​ងឺដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​និង​ជំងឺ​បេះ​ដូង​។

“ ការ​ស្រាវ​ជ្រាវ​របស់​យើង​ខ្ញុំបាន​បង្ហាញ​ថា គួរ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទីច​នៅ​ពេល​ដែល​ចាំ​បាច់​បំ​ផុត​ ព្រោះ​ពេល​ដែល​យើង​​គិត​ពី​ផល​ប៉ះ​​ពាល់ដែល​អាច​ស្ដុក​នៅ​ គឺ​រយៈ​ពេល​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ៉​ទីច​កាន់​តែ​ខ្លី​កាន់​តែ​ល្អ​”។ សាស្រ្តា​ចារ្យ ​Lu Qi បានឲ្យ​ដឹ​ង​បន្ថែមដូច្នេះ​។

អាង​ញៀង ​(យោង​តាម​ Daily Mail)-ប្រែ៖ សុ​ផន

 

ចែករំលែកអត្ថបទ