21/05/2019 - 09:20

ធានាសន្តិសុខសណ្តាប់ធ្នាប់

រយៈពេលកន្លង នគរបាលឃុំង្វៀតហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ កសាងនិងផ្សព្វផ្សាយផែនការធានាសន្តិសុខសណ្តាប់ធ្នាប់កៀកជិតនឹងលក្ខណៈស្ថានភាពរបស់ភូមិភាគ អនុវត្តនិងពង្រីកនូវទម្រង់ក្លឹបជាច្រើន ធានាសន្តិសុខសណ្តាប់ធ្នាប់។ ផ្តើមពីនោះ រួមចំណែករក្សាភាពសុខសាន្តដល់ជីវភាពប្រជាជននៅលើភូមិសាស្រ្ត។

  នគរបាលឃុំង្វៀតហ្វា កំពុងផ្សព្វផ្សាយ បាប់ដល់ប្រជាជននៅភូមិប្រាសាទកើត។

មុនឆ្នាំ២០១០ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅឃុំង្វៀតហ្វា មានភាពស្មុគស្មាញណាស់ អាស្រ័យឃុំ នៅជាយក្រុងជាប់ព្រំប្រទល់នឹងសង្កាត់៧ សង្កាត់៨ ឃុំឡុងឌឹក (ក្រុងត្រាវិញ) និងឃុំភឿងថាញ់ (ស្រុកកាងឡុង) មានប្រជាជនធ្វើដំណើរឆ្លងកាត់កុះករ។ ឆ្លៀតយកឱកាសនោះ មុខសញ្ញាចាត់តាំងសកម្មភាព បង្កឲ្យលំបាកក្នុងការបង្រ្កាប បោសសម្អាតឧក្រិដ្ឋជននៅភូមិភាគ។ ម្យ៉ាងទៀត កម្រិតប្រជាបញ្ញាមិនស្មើគ្នា ការយល់ដឹងអំពីក្រឹត្យច្បាប់របស់ប្រជាជនមានកម្រិត ស្មារតីប្រុងប្រយ័ត្នរបស់ប្រជាជនមួយចំនួនក្នុងការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មនៅទាប។ ផ្តើមពីនោះ បានជះឥទ្ធិពលយ៉ាង ច្រើនដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។

ចាប់ពីឆ្នាំ២០១៣មកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងគណៈ ផ្នែក អង្គការមហាជននានា បានសហការជាមួយនឹងកងកម្លាំងនគរបាល ចាត់តាំងឃោសនាផ្សព្វផ្សាយពីល្បិចកលសកម្មភាពរបស់ឧក្រិដ្ឋជនដើម្បីប្រជាជនម្ចាស់ការបង្ការទប់ស្កាត់។ ផ្តើមពីនោះ ប្រជាជនយល់ពីតួនាទី ភារកិច្ចរបស់ខ្លួន សកម្មចូលរួមបង្ការទប់ស្កាត់ ឧក្រិដ្ឋកម្ម រក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ រៀងរាល់ឆ្នាំ បង្អែកលើផែនការរបស់នគរបាលស្រុកចូវថាញ់ នគរបាលឃុំមានផែនការកៀកជិតនឹងលក្ខណៈស្ថានភាពរបស់ភូមិភាគ បន្តអនុវត្តនិងពង្រីកទម្រង់ក្លឹបជាច្រើន ធានាសន្តិសុខសណ្តាប់ធ្នាប់ដែលមានប្រសិទ្ធភាពខ្ពស់។ ឆ្លងតាមរយៈការ ដើរល្បាត ត្រួតពិនិត្យ នគរបាលឃុំបានប្រទះឃើញ និងលុបបំបាត់បនល្បែងស៊ីសងបាន១៣កន្លែង ទីតាំងជល់មាន់ស៊ីសង ដោយទ្រង់ទ្រាយតូច៥កន្លែង រំសាយករណីយុវជនផ្តុំគ្នាពេលយប់បាន១៦កន្លែង ដោយមានមុខសញ្ញា៨៦នាក់។ល។ លោកថាច់ង៉ុកយ៉ា នៅភូមិប្រាសាទកើត ឲ្យដឹង៖ "បច្ចុប្បន្ន នៅលើភូមិសាស្រ្ត យុវជនប្រើប្រាស់ស្ដុកទុកគ្រឿង ញៀនខុសច្បាប់និងយុវជនបំពានច្បាប់ បានថយចុះយ៉ាងច្បាស់។ អាស្រ័យហេតុនោះ ទើបជីវភាពប្រជាជនបានសុខសាន្តជាងមុន"។

លោកត្រឹងវ៉ាន់តឹម ប្រធាននគរបាលឃុំង្វៀតហ្វា ឲ្យដឹង ៖ ឆ្នាំ២០១៩ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិភាគបង្កក្ដីទំនុកចិត្តពីសំណាក់ប្រជាជន នគរបាលឃុំបានផ្តុំ កម្លាំងអនុវត្តគម្រោងបង្កើនការគ្រប់គ្រង អប់រំ បញ្ចុះបញ្ចូល បង្ការទប់ស្កាត់យុវជនបំពានច្បាប់នៅមូលដ្ឋាន និងគម្រោង បង្កើនការផ្សព្វផ្សាយបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម បង្ការ ប្រឆាំងគ្រឿង ញៀន ប្តេជ្ញាប្រឆាំងនឹងអំពើជួញដូរ ស្ដុកទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយការងារធានាសុវត្ថិភាពចរាចរ ពង្រឹងនិងពង្រីកនូវទម្រង់ក្លឹបដែលមានប្រសិទ្ធ ភាព។ អនុវត្តល្អនូវការទទួលជួបប្រជាជន ដោះស្រាយការប្តឹងតវ៉ា ខិតខំរក្សាកិត្តិនាម ឃុំសម្រេចបទដ្ឋានសុវត្ថិភាពខាងសន្តិសុខសណ្តាប់ធ្នាប់៕

      សើុងម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ