09/04/2019 - 17:30

ស្រា១​ដប​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដូច​ជក់​បា​រី​១០​ដើម​

ការ​ទ​ទួល​ទាន​ស្រា១​ដប​ដែល​មាន​ចំ​ណុះ​៧៥០​មិល្លី​លីត្រ​ជា​រៀង​រាល់​សប្តាហ៍​  អាច​នឹងបង្ក​ហា​និភ័យ​នៃជំ​​ងឺ​ម​ហា​រីក​ប្រ​ហាក់​​ប្រ​ហែល​នឹង​ការ​ជក់​បា​រី​១០​ដើម​ចំ​ពោះ​ស្រ្តី​ និង​បា​រី​៥​ដើម​ចំ​ពោះ​ប​រុស​ ក្រុម​អ្នក​វិ​ទ្យាសាស្រ្ត​ប្រ​ទេស​អង់​គ្លេស​បាន​ឲ្យ​ដឹង​ដូច្នេះ​។

ការ​ទទួ​ល​ទាន​ស្រា​ ក៏​បណ្តាល​ឲ្យ​កើត​ជំ​ងឺ​ម​ហា​រីក​ដូច​ជក់​បា​រី​ផង​ដែរ​។

ដើម្បី​បញ្ជាក់​ច្បាស់​នូវ​ភាព​អំ​ណះ​អំ​ណាង​ខាង​លើ​ ក្រុម​អ្នក​ឯក​ទេស ​បា​ន​យក​ទិន្ន​ន័យ​អំពី​ហា​និ​ភ័យ​នៃ​ជំ​ងឺ​​ម​ហា​រីក​ពី​អង្គ​ការ​ Cancer Research​ UK​ និងទិ​ន្ន​ន័យ​អំ​ពី​ប្រ​ភេទ​ជំ​ងឺ​ម​ហា​រីក​មួយ​ចំ​នួន​ ក្នុង​ចំ​ណោម​ប្រ​ជា​ជន​ដែល​ពាក់​ព័ន្ធ​​ដល់​ការ​ជក់​បា​រី​និង​ទ​ទួល​ទាន​ស្រា​។ ដូច្នេះ​ គោល​បំ​ណង​គឺ​ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​នៃ​គ្រោះ​ថ្នាក់​ដែល​កើត​មាន​ឡើង​ចំ​ពោះ​ផល​ប៉ះ​ពាល់​ទាំង​ពីរ​យ៉ាង​នេះ​។ ក្រុម​អ្នក​ឯក​ទេស​បាន​ឲ្យ​ដឹង​៖  ទោះ​បី​ទ​ទួលទាន​ស្រា​មាន​ការ​ទាក់​ទង​ផ្ទាល់​ដល់​ប្រ​ភេទ​ជំ​ងឺ​ ម​ហា​រីក​មួយ​ចំ​នួន​ក៏​ពិត​មែន​ ប៉ុន្តែ​ម​ហា​ជន​បែរ​ជា​ចាត់​ទុក​ថា​វា​មាន​ផល​ប៉ះ​ពាល់​តិច​ជាង​ការ​ជក់​បា​រី​ទៅ​វិញ​។

 យោង​តាមអ​នុ​សាសន៍​នៃ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​សា​ធារ​ណៈ​​របស់ប្រ​ទេស​អង់​គ្លេស​ (NHS) ឲ្យ​ដឹង​៖ ប​រុស​ភេទ​និង​ស្រ្តី​ភេទ​មិន​គប្បី​ទ​ទួល​ទាន​គ្រឿង​ស្រ​វឹង​ដែល​មាន​ផ្ទុកជាតិ​អាល់​កុល​ឲ្យ​លើស​ពី​១៤ឯ​ក​តា​ (ស្មើ​នឹង​១,៥​ដប​ស្រា)ក្នុង​មួយ​សប្ដាហ៍​​ឡើយ​។ ការ​ទម្លាប់​ទ​ទួល​ទាន​គ្រឿង​ស្រ​វឹង​ច្រើន​ជាងក​ម្រិត​​នេះ បើ​តាម​ការ​អះ​អាង​ពី​ក្រុម​អ្នក​ឯក​ទេស​ អា​ចនឹង​បង្ក​ហា​និ​​ភ័យ​កើត​ជំ​ងឺម​ហា​រីក​ ជំ​ងឺ​ថ្លើម​ និង​ជំ​ងឺ​បេះ​ដូង​។​ ទន្ទឹម​នឹង​នោះ ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ការ​ទទួល​ទាន​ស្រា​នៅ​កម្រិត​តិច​ល្មម​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​មាន​ហា​និ​ភ័យ​កើត​ជំ​ងឺម​ហា​រីក​ផង​ដែរ​។ ជាក់​ស្តែង​ ក្រុម​អ្នក​ឯក​ទេស​បាន​​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ ក្នុង​ចំ​ណោម​បុ​រស​ភេទ​១.០០០​នាក់​ នោះ​នឹង​មាន​១០​នាក់​កើត​ជំ​ងឺ​ម​ហា​រីក​នៅ​ពេល​ណា​មួយ​ក្នុង​ឆាក​ជី​វិត​ បណ្ដាល​មក​ពី​មាន​ទម្លាប់​ទទួល​ទាន​ស្រា​១​ដប​ក្នុង​មួយ​​សប្តាហ៍​។  ហា​និ​ភ័យ​នេះ​ចំ​ពោះ​ស្រ្តី​ភេទ​វិញ​គឺមាន​១៤/១.០០០​នាក់​។ ក្នុង​នោះ​ ប​រុស​ភេទ​ងាយ​នឹង​កើត​ជំ​ងឺ​ម​ហា​រីក​ពោះ​វៀន​និង​ក្រ​ពះ​ជាង​ ខណៈ​ពេល​ស្រ្តី​មា​​​ន​ហា​និ​ភ័យ​កើត​ជំ​ងឺ​មហា​រីក​សុ​ដន់​ខ្ពស់​បំ​ផុត​។ ​

ប្រ​ការ​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​ ហា​និ​ភ័យ​កើត​ជំ​ងឺ​ម​ហា​រីក​កាន់​​តែ​ខ្ពស់​ទាំង​បុរស​ទាំង​ស្រ្តី​ ខណៈ​ពេល​ដែល​ពួក​គាត់​ទ​ទួល​​ទាន​ស្រា​៣​ដប​ក្នុង​មួយ​សប្ដាហ៍​-​បាន​ន័យ​ថា​ ខ្ពស់​ជាង​ទ្វេ​ដង​ ពី​អ​នុ​សាសន៍​នៃ​អង្គ​ការ​NHS។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​សិន​បើ​​ទ​ទួល​ទាន​សុ​រា​នៅ​កម្រិត​ទាំ​ងនេះ​ ហា​និភ័យ​កើត​ជំ​ងឺ​ម​ហា​រីក​ ចំ​ពោះ​ប​រុស​ភេទ​គឺ​១៩/​១.០០០​នាក់​ និង​ស្រ្តី​ភេទ​៣៦/១.០០០​នាក់់​។  យោង​តាម​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​បញ្ជាក់​៖  ហា​និភ័យ​ កើត​ជំ​ងឺ​ម​ហា​រីក​ មក​ពី​ទ​ទួល​ទាន​សុ​រា​៣​ដប​ក្នុង​មួយ​សប្តាហ៍​ ប្រ​ហាក់​ប្រ​ហែល​នឹង​ជក់​បា​រី​៨​ដើម​ក្នុង​មួយ​សប្តាហ៍​ចំ​ពោះ​បុ​រស​ និង​២៣ដើម​ក្នុង​មួយ​សប្តាហ៍​ចំ​ពោះ​ស្រ្តី​។

ស​មា​ជិក​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ បណ្ឌិត ​Theresa​ Hydes​ ឲ្យ​ដឹង​៖ ​ការទ​ទួល​ទាន​គ្រឿង​ស្រ​វឹង​ច្រើន​ពេក​ ប៉ះ​ពាល់​ដល់​ជំ​ងឺ​ ម​ហា​រីក​មាត់​ បំពង់​ក បំ​ពង់​សំ​ឡេង​ បំ​ពង់​អា​ហារ​ ពោះ​វៀន​ ថ្លើម​និងសុ​ដន់​ ក្នុង​ពេល​នោះហា​និ​ភ័យទាំង​នេះ​ដែល​បណ្តាល​មក​ពី​ការ​ជក់​បារី​ មិន​បាន​ម​ហា​ជន​យល់​ដឹង​ទូ​លំ​ទូ​លាយ​នៅ​ឡើយ​។ ហេតុ​ដូច្នោះ ​ក្រុម​អ្នក​សិក្សាស្រាវ​ជ្រាវ​សង្ឃឹម​ថា​ ការ​ជក់​បា​រី​គឺ​ជា​ឧប​ករណ៍​មួយ​សម្រាប់​ធ្វើ​ការ​ប្រៀប​ធៀប​ អាច​នឹង​​ជួយ​បញ្រ្ជាប​ដំ​ណឹង​នេះ​ឲ្យ​​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​ជួយ​ឲ្យ​សា​មី​ខ្លួន​ជ្រើស​យក​ការ​រស់​នៅ​ដ៏ល្អ​ប្រ​សើរ​៕ ​

                                            ង្វៀក​កាក-​លី​សៀ ​ (យោង​៖  Dai​ly​ Mai​l, BBC)

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
Cancer Research​ UK​