08/04/2019 - 19:11

នា​យិ​កា​នៃ​នា​យក​ដ្ឋាន​ភូមិ​III គណៈ​កម្មា​ធិការ​ជន​ជាតិ៖

លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​សម្ភារៈនិង​ស្មារ​តី​ជន​រួម​ជាតិ​ភាគ​តិច​

រយៈ​ពេល​កន្លង ភូមិ​ភាគ​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ផ្តុំកម្លាំង​អ​ភិ​វឌ្ឍន៍​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​​​តិច​រស់​នៅ​កុះ​ករ​។ ក្នុង​នោះ ក៏​បាន​ពន្លឿន​ការ​អនុ​វត្ត​​បទ​បញ្ជា​លេខ​១៩​-CT/TW​ ចុះ​ថ្ងៃ​ទី​១០​ ខែ​មក​រា ​ឆ្នាំ​​២០១៨​ របស់​គណៈលេ​ខា​ ស្តី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។ នា​ឱ​កាស​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួមជាតិ​ខ្មែរ​ឆ្នាំ​២០១៩​ លោក​ស្រី ហ្វិញ​ធី​សុ​មា​លី​ នា​យិ​កា​នៃ​នា​យក​ដ្ឋាន​ភូមិ​ភាគ​III គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ បាន​ឆ្លើយ​បទ​សម្ភាសន៍​ជា​មួយ​អ្នក​ យក​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ ស្តី​ពី​ការ​វិ​វឌ្ឍន៍​គួរ​ជា​ទី​មោទ​នៈ​ក្នុង​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​។

* ​ជម្រាប​លោក​ស្រី​ !​ សូម​លោក​ស្រី​ឲ្យ​ដឹង​អំ​ពី​គោល​​ន​យោ​បាយ​អនុ​គ្រោះ​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​យ៉ាង​ ណា​ខ្លះ​បាទ​?

 

 

- តាម​ការ​សង្កេត​ ទន្ទឹម​នឹង​គោល​ន​យោ​បាយ​រួម​ ឃើញ​ថា​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​ការណ៍​របស់​បក្ស​និង​រដ្ឋ​ ស្តី​ពី​ការ​ងារ​ជន​ជាតិ​ គោល​ន​យោ​បាយ​ជន​ជាតិ​ គោល​ន​យោ​បាយ​ដោយ​ឡែក​សម្រាប់​ជន​ជាតិ​ខ្មែរ​ ចិន​ ចាម​ រយៈ​ពេល​កន្លង​ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​។ ក្នុង​នោះ អនុ​វត្ត​បទ​បញ្ជា​លេខ​១៩-CT/TW​ ចុះ​ថ្ងៃ​ទី​១០ ​ខែ​មក​រា ឆ្នាំ​២០១៨​របស់​គណៈ​លេ​ខា​ ស្តី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​តំ​បន់​ បាន​ក​សាង​ផែន​ការ​កម្ម​​វិ​ធី​ ធ្វើ​ឲ្យ​ជាក់​ស្តែង​តាម​ទិស​ដៅ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​​សម្រេច​ចិត្ត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​ ធា​នាការ​ពារ​ប្រ​ទេស-​សន្តិ​សុខ​ក្នុង​តំ​បន់​ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ស​កម្ម​ របស់​អង្គ​ការ​ន​យោ​បាយ​ អង្គ​ការ​ន​យោ​បាយ​-សង្គម​ មួយ​អន្លើ​ដោយ​ម​ហា​ជន​និង​ប្រ​ជា​ជន​ច្រើន​កុះ​ករ​។ ផ្តើម​ពី​នោះ​ ឃើញ​ថា​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​មាន​ការ​កែ​លម្អ​​យ៉ាង​ច្បាស់​។ ពិ​សេស​គឺ​ហេ​ដ្ឋា​រ​ចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ មាន​ការ​អភិ​វឌ្ឍ​ឆាប់​រ​ហ័ស​ រច​នា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​បាន​បង្វែរ​​ចំ​ទិ​ស​ផង​ដែរ​។ ពិ​សេស​មាន​កន្លែង​ជា​ច្រើន​ បង្កើត​បាន​ទម្រង់​រក​ស៊ី​ស​មូ​ហ​ភាព​ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ធ្វើ​​សេដ្ឋ​កិច្ច​ពូ​កែ​ បង្ក​បង្កើន​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ មាន​ជន​រួម​ជាតិ​មួយ​ចំ​នួន​ប្រ​កប​របរ​ក​សិ​កម្ម​នៅ​ភូមិ​ភាគ​ ឯ​ពល​ករ​ជន​ជាតិ​ភាគ​តិច​មួយ​ចំ​នួន​ទៀត​បាន​រស់​នៅ​និង​ធ្វើ​ការ​នៅ​តាម​មណ្ឌល​ក្រុង​ មណ្ឌល​ឧស្សា​ហ​កម្ម​ ឬ​ទៅ​ពល​កម្ម​នៅ​ប្រ​ទេស​ក្រៅ ​ក៏​បាន​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូលដល់​គ្រួ​សារ​ផង​ដែរ​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​តំ​បន់​ជន​ជាតិ​ នៅ​តាម​ខេត្ត​ ក្រុង​កាត់​បន្ថយ​ពី​៣-៥​%/ឆ្នាំ​ ក្នុង​នោះ​ តំ​បន់​​ជន​ជាតិ​ខ្មែរ​កាត់​បន្ថយ​ជាង​៣០​%នៅ​ឆ្នាំ២០១០​ ថយ​ចុះ​នៅ​ ១៦,៥​%នៅ​ឆ្នាំ​២​០១៨​ អត្រា​គ្រួ​សារ​មាន​មធ្យោ​បាយ​សោត​ទស្សន៍​សម្រេច​ពី​៩៨​-១០០​% អត្រា​គ្រួ​សារ​មាន​អគ្គិស​នី​ប្រើ​ ប្រាស់​សម្រេច​ពី​៩៧%​ឡើង​ទៅ​ និង​អត្រា​គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​ជាង​៨០%​ (មាន​កន្លែង​ខ្លះ​ជាង​៩០​%)។​

* តើ​លោក​ស្រី​វាយ​តម្លៃ​យ៉ាង​ណា​ខ្លះ​ ចំ​ពោះ​ការ​ងារ​អប់​រំ​និង​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នា​ពេល​បច្ចុប្បន្ន​នេះ​ បាទ​?

- ការ​ងារ​អប់​រំ​និង​បណ្តុះបណ្តាល​ បង្រៀន​វិ​ជ្ជា​ជីវៈ​តំ​បន់​​ជន​ជាតិ​ ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ រី​ឯ​ប្រ​ព័ន្ធ​អប់​រំ​ ក៏​បាន​អភិ​វឌ្ឍ​ចុះ​ដល់​ឃុំ​ ភូមិ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជន​រួម​ជាតិ​។ ទន្ទឹម​នឹង​នោះ ​មាន​​​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​ហូរ​ហែ។​ ពិ​សេស​គឺ​អត្រា​កៀរ​គរ​សិស្ស​គម្រប់​អា​យុ​ចូល​រៀន​នៅ​គ្រប់​កម្រិត​ក៏​កើន​ឡើង​បន្តិច​ម្តង​ៗ​ បច្ចុប្បន្ន​ មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ រៀន​​នៅ​គ្រប់​កម្រិត​សិក្សា​ជាង​២៤២.០០០​នាក់។​ មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​​អន្តេ​វា​សិក​ប្រ​មាណ​៣៤​សា​លា​ មាន​​សិស្ស​ចំ​នួន​៩.៦៣៤​នាក់ ស្រូប​អត្រា​១០,៦៥​% បើ​ប្រៀប​​ធៀប​នឹង​ចំ​នួន​សិស្ស​ជន​ជាតិ​ភាគ​តិច​ទាំង​អស់​កម្រិត​មធ្យម​​សិក្សា​។ រៀង​រាល់​ឆ្នាំ ទូ​ទាំង​តំប​ន់​មាន​សិស្ស​ចូល​រៀន​ប្រ​មាណ​៥.០០០​នាក់​។ គុណ​ភាព​រៀន​សូត្រ​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច​បាន​ល្អ​បង្គួរ​និង​មាន​ភាព​លំ​នឹង​ អត្រា​សិស្ស​រៀន​បញ្ចប់​កម្ម​សិក្សា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ច្រើន​ឆ្នាំ​ កន្លង​សម្រេច​លទ្ធ​ផល​ខ្ពស់​។ បច្ចុប្បន្ន​ មាន​សិស្ស​ និស្សិត​ជាង​៤.០០០​នាក់​រៀន​នៅ​ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​ និង​នៅ​តាម​កម្រិត​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ ហើយ​អត្រា​នេះ​កើន​​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ពិ​សេស​គឺ​របប​ជម្រើស​តាំង​​សិស្ស ក៏​ត្រូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​មក​ទល់​ពេល​​នេះ មាន​សិស្ស​ដែល​បាន​ជម្រើស​តាំង​ជាង​១.០០៤​នាក់​។​

ការ​បង្រៀន​និង​រៀន​ភា​សា​ជន​ជាតិ​ ពិ​និត្យ​រួម​ត្រូវ​បាន​​អនុ​វត្ត​ល្អ​ គុណភាព​បង្រៀន​និង​រៀន​ជា​សន្សឹម​ៗ​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់​។ លើ​ភូមិ​សាស្រ្ត​មាន​ខេត្ត​ ក្រុង​៩/៩​ បាន​រៀប​ចំ​បង្រៀន​ភា​សា​ជន​ជាតិ​ជាង​៣៥៨​សា​លា​ ដោយ​មាន​២.៩៦៣​បន្ទប់​ មាន​សិស្ស​ប្រ​មាណ​៦៩.៦៩៥នាក់​។ ម្យ៉ាង​ទៀត​ ខេត្ត​ ក្រុង​ស្ទើរ​តែ​ទាំង​អស់​ដែល​មាន​ជន​រួម​​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ តែង​រៀប​ចំ​បង្រៀន​បំ​ពេញ​វប្ប​ធម៌​ ឧ​ភយ​ភា​សា​ បង្រៀន​អក្សរ​ខ្មែរ​ បា​លី​ជូន​កូន​ចៅ​និង​ព្រះ​សង្ឃ​​ខ្មែរ​ជា​រៀង​រ​ហូត​។ ការ​ចល​នាបើក​ថ្នាក់​បង្រៀន​និង​រៀន​ អក្សរ​ខ្មែ​រ​នៅ​តាម​វត្ត​អា​រាម​ ក្នុង​ឱ​កាស​វិស្ស​ម​កាល​ត្រូវ​បាន​​រក្សា​ខ្ជាប់​ មាន​សិស្ស​ចំ​នួន​៨០.០០០​នាក់​ ហើយ​មាន​ព្រះ​សង្ឃ​ និង​ឧទ្ទេ​សា​ចារ្យ​បង្ហាត់​បង្រៀន​ជាង​៣.២០០​អង្គ​និង​រូប​។

ប្រ​ព័ន្ធ​សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​ មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ មជ្ឈ​​មណ្ឌល​បង្រៀន​វិជ្ជា​ជីវៈ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ វិ​និ​យោគ​ស្ទើរ​គ្រប់​ខេត្ត​ ស្រុក​។ល។​ គោល​ន​យោ​បាយ​ ឧបត្ថម្ភ​រៀន​វិជ្ជា​ជីវៈ​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជា​ជន​ជាតិ​ភាគ​តិច​ ក៏​បាន​បង្ក​លក្ខណ​សម្បត្តិ​ផង​ដែរ​។ ទន្ទឹម​​នឹង​គោល​ន​យោ​បាយ​រួម​របស់​មជ្ឈិម​ ខេត្ត​ក្រុង​មួយ​ចំ​នួន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ក៏​បាន​ចេញ​នូវ​គោល​ន​យោ​បាយ​ដោយ​ឡែក​សម្រាប់​បណ្តុះ​បណ្តាល​ ផ្តល់​ពិ​គ្រោះ​​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​នៅ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ជូន​ពល​ករ​ជន​ជាតិ​ភាគ​តិច​។ល។​

យោង​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៥២/​NQ-C​P​ ចុះ​ថ្ងៃ​ ១៥​ ​ខែ​កញ្ញា​ ឆ្នាំ២០១៦​របស់​រដ្ឋា​ភិ​បាល​ ស្តី​ពី​ការ​ជំ​រុញ​ការ​អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​បណ្តា​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​២០១៦​-២០២០​ និងកំ​ណត់​​ទិស​ដល់​ឆ្នាំ​២០៣០ ដូច្នេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​លើភូ​មិ​សាស្រ្ត​ បាន​ផ្សព្វ​ផ្សាយ​ក​សាង​កម្ម​វិ​ធី​ ផែន​ការ​រយៈ​ពេល​យូរ​និង​រៀង​រាល់​ឆ្នាំ​ដើម្បី​អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​បណ្តា​ជន​ជាតិ​ភាគ​តិច​ លើក​កម្ពស់​ប្រ​ជា​បញ្ញា​ រួម​ចំ​ណែក​កាត់​បន្ថយ​​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​ខាង​សេដ្ឋ​​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ អាច​និ​យាយ​បាន​ថា​ ជា​មួយ​ដំ​ណោះ​ស្រាយ​ព្រម​ៗ​គ្នា​របស់​ភូមិ​ភាគ​នី​មួយ​ៗ​ នៅ​ពេល​អ​នុ​វត្ត​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ កម្ម​វិ​ធី​ និង​ គម្រោង​ផ្សេង​ៗ​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​ ឃើញ​ថាកម្រិត​ប្រ​ជា​បញ្ញា​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ក​រ​ ពិត​ជា​មាន​ការ​វិ​វឌ្ឍន៍​យ៉ាង​ស​កម្ម​។ ផ្តើម​ពី​នោះ​ គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​កើន​ឡើង​ជា​ជំ​ហាន​ៗ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អ​ភិ​វឌ្ឍ​របស់​ភូមិ​ភាគ​និ​យាយ​ដោយ​ឡែក​ និង​ទូ​ទាំង​តំ​បន់​និ​យាយ​រួម​។ ​

* តើ​ការ​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ភូមិ​ភាគ​នី​មួយ​ៗអនុ​វត្ត​យ៉ាង​ណា​ខ្លះ​ ជម្រាប​ប្រ​​សាសន៍​លោក​ស្រី បាទ​?

-ការ​ងារ​អភិ​រក្ស​និ​ង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ត្រូវ​បាន​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​យ៉ាង​​ល្អ​ប្រ​សើរ​។ ក្នុង​នោះ ​មាន​ខេត្ត​ខ្លះ​ក៏​បាន​ក​សាង​សារ​មន្ទីរ​​ជន​ជាតិ​ខ្មែរ​ និង​រៀប​ចំ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដាក់​បង្ហាញ​​វត្ថុ​តាង​វប្ប​ធម៌​រូ​បី​និង​អរូ​បី​ជា​ដើម​។ បច្ចុ​ប្បន្ន​ នៅ​តំប​ន់​ជន​រួម​ជាតិ​ខ្មែរ​មាន​កេរ​ដំ​ណែល​វប្ប​ធម៌​ថ្នាក់​ជាតិ​១៤កន្លែង​ កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​៣៧​កន្លែង​។ ជន​ជាតិ​ចិន​ មាន​កេរ​ដំ​ណែល​ថ្នាក់​ជាតិ​៥​កន្លែង​ ថ្នាក់​ខេត្ត​៨​កន្លែង​។ រី​ឯជន​ជាតិ​ ចាម​ មាន​ព្រះវិ​ហារ​សាស​នា​ឥ​ស្លាម​មួយ​ខ្នង​បាន​ទ​ទួល​​ស្គាល់​ជា​កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​ផង​ដែរ​។​

តម្លៃ​វប្ប​ធម៌​ប្រ​វេ​ណី​ត្រូវ​បាន​អភិ​រក្ស​និង​ពង្រីក​ ក្នុង​នោះ​ សំ​ខាន់​គឺសិល្បៈ​ប្រ​ជា​ប្រិយ​និង​សិល្បៈ​ប្រ​ពៃ​ណី​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​ភូមិ​ភាគ​ ចលនា​វប្ប​ធម៌​ សិល្បៈ​ កី​ឡា​ជា​លក្ខណៈប្រ​ពៃណី​​​ម​ហា​ជន​ អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​តំ​បន់​ជន​រួម​ជាតិ​។ បច្ចុ​ប្បន្ន​ មាន​ក្រុម​សិល្បៈ​​ខ្មែរ​ជំ​នាញ​ចំ​នួន​៥​ និង​មាន​ក្រុម​សិល្បៈ​ ក្រុម​ច​ល័ត​មិន​ ជំ​នាញ​របស់​ខេត្ត​ខ្លះ​ ក៏​បាន​រៀប​ចំ​កម្ម​វិ​ធី​សម្តែង​សិល្បៈ​ ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ជា​រឿយ​ៗ ​សម្រាប់​បម្រើ​ជូន​​មា​មីង​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ទស្ស​នា​កម្សាន្ត​។ មាន​ទម្រង់​សិល្បៈ​៣​បែប​ និង​ពិ​ធីបុណ្យ​ពិ​សេស​៣​យ៉ាង​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ទ​ទួល​ស្គាល់​ជា​បេតិ​កភ័ណ្ឌ​វប្ប​ធម៌​ អ​រូ​បី​ថ្នាក់​ជាតិ​។ បច្ចុ​ប្បន្ន ទូ​ទាំ​ង​តំ​បន់​មាន​សិល្ប​ករ​-កា​រិ​នី​និង​សិប្ប​ករ​ឆ្នើម​ខាង​វប្ប​ធម៌​សិល្បៈ​ចំ​នួន​៣១​រូប​ បាន​ផ្តល់​កិត្តិ​នាម​ជា​សិល្ប​ករ​ឆ្នើម​ សិប្ប​ករ​ឆ្នើម​។ល។ នេះ​ជា​កម្លាំង​​ស្នូល​គំ​រូ​ដែលកំ​ពុង​រួម​ជា​មួយ​ភូមិ​ភាគ​  ក​សាង​គម្រោង​ជា​​ច្រើន​ ដើម្បី​អ​ភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​៕ ​

សូម​អរ​គុណ​លោក​ស្រី ​!

ហា​​ថាញ់​-លី​សៀ

ចែករំលែកអត្ថបទ