25/03/2019 - 09:34

ដំ​ណឹង​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​បេក្ខ​សិស្ស​

មាន​សិស្ស​ អា​ណា​ព្យា​បាល​ គ្រូ​បង្រៀន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជាង​៣០.០០០​លើក​នាក់​ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​មក​ចូល​រួម​​ទិ​វា​ជួប​ជុំផ្ដល់​ពិ​គ្រោះ​ជម្រើស​សិស្ស​-ណែ​នាំ​អា​ជីព​ការ​ងារ​២០១៩ នៅ​សា​កលវិ​ទ្យា​ល័យ​កឹង​ធើ។​ នៅ​ទី​នេះ​ រាល់​ចម្ងល់​របស់​សិស្ស​ ដែល​ជាប់​ពាក់​ព័ន្ធដល់​សេច​ក្ដី​ពង្រាង​នៃ​លក្ខន្តិកៈ​ជម្រើស​សិស្ស​ឆ្នាំ​២០១៩ ចំ​ណុច​ថ្មី​នៃមុខ​វិជ្ជា​ ម​ហា​វិ​ទ្យា​ល័យ​   ។ល។ នឹង​បាន​តំ​ណាង​របស់​សា​លា​នា​នា ឆ្លើយ​បំ​ភ្លឺ​ច្បាស់​លាស់​ ជួយ​ដល់​សិស្ស​ជ្រើស​រើស​មុខ​វិជ្ជា​សម​ស្រប​។

កម្មា​ភិ​បាល​​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ ​(ស្ដាំ​ដៃ​) កំ​ពុង​​ផ្ដល់​ពិ​គ្រោះដល់​សិស្ស​ពី​ចំ​ណុច​​ថ្មី​

នៃ​ការ​ជម្រើស​សិស្ស​។

ក​ារ​ស្រាយ​បំ​ភ្លឺ​ចម្ងល់​ដែល​ទាក់ទង​នឹង​ផ្នែក​មុខ​វិជ្ជា​ឱ​សថ​​សាស្រ្ត សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ង្វៀន​ង៉ុក​ខូយ​ ប្រ​ធាន​កា​រិ​យា​ល័យ​បណ្ដុះបណ្ដាល​នៃ​ម​ហា​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​ក្រុង​ហូ​ជី​មិញ​ ឲ្យ​ដឹងៈ​​ ឆ្នាំ​នេះ សា​លា​នឹង​ជម្រើស​សិស្ស​ទៅ​​តាម​របៀប​ពិ​និត្យ​ជម្រើស​ឯក​ឯង​៣​យ៉ាង​។​ បេក្ខ​សិស្ស​អាច​ជ្រើស​ រើស​ចុះ​ឈ្មោះ​បាន​ទាំ​ង​៣​របៀប​នេះ​។ បេក្ខសិស្ស​ណា​បាន​ជាប់​​ជម្រើ​ស​និង​ផ្ញើ​សំ​ណុំ​បែប​បទ​បញ្ជាក់​ការ​ជាប់​ជម្រើស នឹង​មិន​អាច​ចូល​រួម​ពិ​និត្យ​ជម្រើស​តាម​របៀប​ជម្រើស​សិស្សផ្សេង​ទៀត​​ឡើយ​។ នៅ​ពេល​ក​សាង​វិ​ធាន​ការ​ជម្រើស​សិស្ស​ សា​លាដាក់​ចេញ​លក្ខ​ខណ្ឌ​ភា​សា​អង់​គ្លេស​ដើម្បី​ពិ​និត្យ​ជម្រើស​ ជា​មួយ​ទិសដៅ​បើក​ទូ​លាយ​ការ​បណ្ដុះ​ប​ណ្ដាល​តាម​កម្ម​វិ​ធី​ទំ​នើប​។ ការ​ពិ​និត្យជម្រើស​ភា​សា​អង់​គ្លេស​នឹង​ក្លាយ​ទៅ​ជាទម្លាប់​។ “បើ​ពូ​កែ មាន​លិ​ខិតបញ្ជាក់​ភា​សា​បរ​ទេស​ អាច​នឹង​មាន​ឱ​កាស​ជាប់​ជម្រើស​ខ្ពស់​ជាង​”- សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ង្វៀន​ង៉ុក​ខូយ​ ឲ្យ​ដឹង​ដូច្នេះ។​

បញ្ហា​សំ​ខាន់​មួយទៀត​ គឺ​ចំ​ណុច​ថ្មី​នៃ​ការ​ជម្រើស​សិស្ស​ឆ្នាំ​២០១៩។ ទោះ​បី​មិន​ទាន់​មាន​លក្ខន្តិកៈ​ជម្រើស​សិស្ស​ឆ្នាំ​២០១៩ ជា​ផ្លូវ​ការ​ក៏​ពិតមែន​ បុ៉​ន្តែ​តំ​ណាង​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​បាន​បញ្ជាក់​ ស​ម័យប្រ​ឡង​និ​ង​ការ​ជម្រើស​សិស្ស​ឆ្នាំ​នេះ ជា​មូល​​ដ្ឋាន​នៅ​តែ​រក្សា​លំ​នឹង​ដូចឆ្នាំ​មុន​ៗ គ្រាន់​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះៗ​ សំ​ដៅទ​ប់​ស្កាត់​បញ្ហា​ដែលប្រ​ឈម​មួយ​ចំ​នួន​។ ក្នុង​សេច​ក្ដី ពង្រាង​លក្ខន្តិកៈ​ប្រ​ឡង​និង​ជម្រើសសិស្ស​ឆ្នាំ​២០១៩ នឹង​មាន​ចំ​ណុច​ថ្មី​មួយ​ចំ​នួន​។ តួ​យ៉ាង​ ការ​បញ្ជាក់​កម្រិត​ធា​នា​គុណ​ភាព​​ជាប់​ជម្រើស​ចំ​ពោះ​មុខ​វិជ្ជា​ចំ​ណុះ​វិ​ស័យ​សុ​ខា​ភិបាល​ មាន​លិ​ខិត​​បញ្ជាក់​វិជ្ជា​ជីវៈ​។ ចំ​ពោះ​មុ​​​ខ​វិជ្ជា​ផ្នែក​បណ្ដុះ​បណ្ដាលគ្រូ​បង្រៀន​ កម្រិត​វិជ្ជា​ម​ហា​វិ​ទ្យា​ល័យ​ និង​ផ្នែក​បណ្ដុះ​បណ្ដាល​សុ​ខា​ភិបាល​ សម្រាប់​មុខវិជ្ជា​ផ្នែក​វេជ្ជ​សាស្រ្ត​ វេជ្ជ​សាស្រ្ត​បុ​រា​ណ​ និង​ឯក​ទេស មុខ​មាត់​ធ្មេញ​ តម្រូវ​ការ​សិស្ស​ដាក់​ពាក្យ​ពិ​និត្យ​ជម្រើស​ ត្រូវ​មាន​កម្រិតវិជ្ជា​ថ្នាក់​ទី​១២​ សម្រេច​និទ្ទេស​ពូ​កែ។​

លោក​ស្រី​ង្វៀន​ធី​កីម​ពុង​ នា​យិ​កា​នៃ​នា​យក​ដ្ឋាន​អ​ប់រំ​និង​បណ្ដុះបណ្ដាល​ម​ហា​វិ​ទ្យា​ល័យ​ ក្រើន​រំ​លឹកៈ​ “ទោះ​បី​ការ​ដាក់​ពាក្យ​ពិ​និត្យជម្រើស​របស់​សិស្ស​មិន​មាន​កំ​ណត់​មែន​ ប៉ុន្តែ​ត្រង់​ចំ​ណុច​នេះ ប្អូន​ៗមិន​គប្បី​ដាក់​ពាក្យ​ពិ​និត្យ​ជម្រើស​ច្រើន​គោល​ បំ​ណង​សិក្សា​នោះ​ទេ។ ល្អ​បំ​ផុត​ មិន​គួរ​ដាក់​ពាក្យ​ពិ​និត្យ​ជម្រើស​ លើសពី៥​គោល​បំ​ណង​ឡើយ​។​ មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ទៀត​ ​នោះ​​គឺ​សា​លា​នា​នា​អាច​ទ​ទួល​និងរក្សា​ច្បាប់​ដើម​នៃ​លិ​ខិត​ បញ្ជាក់​លទ្ធ​ផល​ប្រ​ឡង​កម្រិត​វិទ្យា​​ល័យ​ជាតិ។​ ពិ​សេស ពេល​បេក្ខ​សិស្ស​បាន​បញ្ជាក់​ចូល​រៀន​ហើយ ក៏​មិន​អាចចូល​រួម​ពិ​និត្យ​​ជម្រើស​ចូល​សា​លា​ផ្សេង​ទៀត​ ឬ​ដាក់​ពាក្យ​ជម្រើស​នៅលើក​បន្ទាប់​ទៀត​ឡើយ​។ អា​ស្រ័យ​ហេតុ​នោះ បេក្ខ​ជន​គប្បី​មាន​ការថ្លឹង​ថ្លែង​ឲ្យ​បាន​ច្បាស់​លាស់​មុន​ពេល​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​​រៀន​។​ ទន្ទឹម​នឹង​នោះ គប្បី​ជ្រើស​រើស​មុខ​វិជ្ជា​ សា​លា​រៀន​ ត្រូវ​តាម​ចំ​ណងចំ​ណូល​ចិ​​ត្ត​របស់​ខ្លួន សម​ស្រប​នឹង​សមត្ថ​ភាព​ សេដ្ឋ​កិច្ច​គ្រួ​សារ​របស់​ខ្លួន​ផង​ដែរ​”៕

ប៊ិត​ង៉ុក​ -ពេជ្រ​សឿន

ចែករំលែកអត្ថបទ