យោងតាមការិយាល័យជនជាតិស្រុកធើយឡាយ ក្រុងកឹងធើ បច្ចុប្បន្នផ្លូវតភ្ជាប់ពីឃុំមួយទៅឃុំមួយត្រូវបានក្រាលកៅស៊ូទាំង១០០% និងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយជាង៩៨% ត្រូវបានចាក់បេតុងរឹងមាំសម្រេចបទដ្ឋានតាមបច្ចេកទេសដែលបានកំណត់ក្នុងការកសាងជនបទថ្មី។ នោះគឺជាលទ្ធផលគួរជាទីសោមនស្សដែលស្រុកធើយឡាយ បានវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ សំខាន់ គឺជនជាតិខ្មែរ។
ស្ពានថៀនង្វៀន ត្រូវបានកសាងសម្រេចជាស្ថាពរនិងបើកឲ្យធ្វើដំណើរកាលពីឆ្នាំ២០១៨។
ដងផ្លូវគមនាគមន៍ជនបទតភ្ជាប់ពីភូមិធើយធ្វឹងB និងភូមិភឿកធើយ ទៅទល់នឹងទីប្រជុំជនធើយឡាយ ស្រុកធើយឡាយ កាលពីមុនជាផ្លូវដី។ រដូវភ្លៀងជ្រាំប៉ប៉ិចប៉ប៉ាច់ ពេលទឹកជំនន់ម្តងៗពិបាកធ្វើដំណើរទៅមកណាស់។ ម្យ៉ាងទៀត ផ្លូវនេះចូលទៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ លោកហ្វិញវ៉ាន់តាយ លេខាសាខាបក្ស និងជាប្រធានគណៈកម្មការភូមិធើយធ្វឹងB ឲ្យដឹង៖ ក្នុងភូមិមានប្រជាជនប្រមាណ៥៨៥គ្រួសារ ក្នុងនោះ ជនជាតិខ្មែរជាង១៥០គ្រួសារ។ ឃើញថាជីវភាពរបស់ប្រជាជននៅទីនេះ សំខាន់គឺប្រកបរបរស្រែចម្ការ លក់ដូរកំបុិកកំបុ៉ក ។ល។ ប្រាក់ចំណូលមិនទៀងទាត់។ អាស្រ័យហេតុនោះ ការចលនាកសាងផ្លូវបេតុងជាច្រើនឆ្នាំមកនេះមានការលំបាកណាស់។
ចំពោះស្ថានភាពនោះ ការិយាល័យជនជាតិស្រុកធើយឡាយ បានសហការជាមួយនគរបាលស្រុក គណៈកម្មាធិការប្រជាជន ទីប្រជុំជនធើយឡាយ ធ្វើការចលនាប្រជាជនបរិច្ចាគដី ដំណាំ ឈើព្រៃ និងសំណង់ផ្សេងៗ។ល។ ដើម្បីកសាងផ្លូវគមនាគមន៍ ជនបទប្រវែង១,៤គ.ម។ ដើមឆ្នាំ២០១៩ ដងផ្លូវនេះបានកសាងសម្រេចជាស្ថាពរ និងបើកឲ្យធ្វើដំណើរ អ្នកណាក៏មានសេចក្តីរីករាយទាំងអស់។ បងស្រីថាច់ធីចូវ នៅភូមិធើយធ្វឹងB ឲ្យដឹងដោយក្តីរីករាយ៖ “មានផ្លូវបេតុង នាងខ្ញុំត្រេកអរណាស់! ចាប់ពីថ្ងៃនេះទៅគ្មាននៅបារម្ភពីក្មេងៗធ្វើដំណើរទៅរៀន ឬក៏នាងខ្ញុំទៅលក់ដូរផ្លូវជ្រាំរអិលដូចមុនទៀតទេ”។
ក្នុងឆ្នាំ២០១៨ ក្រៅពីសំណង់ខាងលើ ការិយាល័យជនជាតិ ស្រុកធើយឡាយ ថែមទាំងសហការជាមួយវត្តព្រហ្មមុនីវង្សា ទីប្រជុំជនធើយឡាយ ចលនាសប្បុរសជនកសាងបានស្ពានមួយខ្សែ និងដងផ្លូវគមនាគមន៍ជនបទមួយខ្សែប្រវែងជិត២០០ម គិតជាថវិកាសរុបជាង២៥០លានដុង និងកម្លាំងពលកម្មជាង២៥០ថ្ងៃ។ លោកលីវត្វឹងខឿង អនុប្រធានការិយាល័យជនជាតិ ស្រុកធើយឡាយ ឲ្យដឹង៖ បច្ចុប្បន្ន ផ្លូវភ្ជាប់ពីឃុំមួយទៅឃុំមួយ នៅស្រុកធើយឡាយ ត្រូវបានក្រាលកៅស៊ូ១០០%។ រីឯផ្លូវភ្ជាប់ពីភូមិទៅភូមិជាង៩៨% ត្រូវបានកសាងបេតុងរឹងមាំសម្រេចតាមបច្ចេកទេសនៃការកំណត់ក្នុងការកសាងជនបទថ្មី ។ អត្រាគ្រួសារមានអគ្គិសនីប្រើប្រាស់ក្នុងស្រុកសម្រេច៩៩,៩%; អត្រាគ្រួសារជនជាតិភាគតិចនៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់ សម្រេចជាង៩៥%។ “អាចនិយាយបានថា រយៈពេលកន្លង ស្រុកក៏បានផ្តុំកម្លាំង កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដូច៖ ផ្លូវគមនាគមន៍ អគារសិក្សា អាគារវប្បធម៌ជាដើម។ ហេតុនោះ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមជនបទធើយឡាយនិយាយរួម តំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក បន្តការបង្កើនកម្រិត និងពង្រឹងសម្រាប់បម្រើការជាក់ស្តែងដល់ជីវភាពនិងបង្កបង្កើនផលរបស់ប្រជាជន រួមចំណែកធ្វើឲ្យមុខមាត់ជនបទមានភាពផ្លាស់ថ្មីតាមទិសដៅរឹងមាំនិងទំនើប។ល។” លោកលីវត្វឹងខឿង ឲ្យដឹងដូច្នេះ៕
ហាត្រេវ -លីសៀ