ព្រឹកថ្ងៃទី២៧ ខែកុម្ភ ឆ្នាំ២០១៩ ខេត្តសុកត្រាំង បានរៀបចំយ៉ាងមហោឡារិកខួបអនុស្សាវរីយ៍៦០ឆ្នាំ ទិវាប្រវេណីកងទ័ពការពារព្រំដែន (៣/៣/១៩៥៩-៣/៣/២០១៩) និង៣០ឆ្នាំទិវាការពារព្រំដែនទូទាំងប្រជាជន (៣/៣/១៩៨៩-៣/៣/ ២០១៩)។
លោកផាងវ៉ាន់សាវ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស ខេត្តសុកត្រាំង ជូនផ្ទាំងប៉ាក់ដល់កងទ័ពការពារព្រំដែនសុកត្រាំង។
កងទ័ពការពារព្រំដែនសុកត្រាំង ជូនមេដាយអនុស្សាវរីយ៍ “ពីព្រោះអធិបតេយ្យសន្តិសុខព្រំដែន"។
នៅក្នុងពិធីនេះ អ្នកតំណាងចូលរួមបានរំលឹកឡើងវិញនូវប្រវេណីក្លាហានរបស់កងទ័ពការពារព្រំដែនដែលចូលរួមការតស៊ូរំដោះជាតិ។ ពេលប្រទេសជាតិបានរំដោះទាំងស្រុង កងទ័ពការពារព្រំដែនសុកត្រាំងនៅតែអនុវត្តល្អភារកិច្ចនយោបាយ តែងផ្សារភ្ជាប់សាច់ឈាមជាមួយនឹងជនរួមជាតិ សាមគ្គីពួតដៃយ៉ាងស្អិតល្មួតជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់ផ្នែក និងគ្រប់កងកម្លាំង។ ខ្នះខ្នែងធ្វើសេនាធិការជូនគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តល្អរាល់ភារកិច្ចក្នុងបុព្វហេតុការពារអធិបតេយ្យសន្តិសុខព្រំដែន ឆ្នេរសមុទ្រ ដែនសមុទ្រ កសាងខឿនការពារព្រំដែនទូទាំងប្រជាជនរឹងមាំលើភូមិសាស្រ្តខេត្ត។ ប៉ុន្មានឆ្នាំកន្លង កងទ័ពការពារព្រំដែនសុកត្រាំង បានសម្រេចឆ្នើមភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន ការពាររឹងមាំអធិបតេយ្យសន្តិសុខព្រំដែន តំបន់សមុទ្រ រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តការពារព្រំដែន។
ជាមួយស្នាដៃដែលសម្រេចបានក្នុងដំណើរការកសាង ប្រយុទ្ធនិងវិវឌ្ឍន៍កងទ័ពការពារព្រំដែនសុកត្រាំង តែងបានបក្ស រដ្ឋស្ងើចសរសើរ ប្រទានកិត្តិនាមកិត្តិយសដ៏ខ្ពង់ខ្ពស់ មានដូច វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនឆ្នាំ១៩៧៦ មានសមមិត្ត២រូប គឺង្វៀនវៀតហ៊ុងនិងឡេមិញកើ បានស្ងើចសរសើរជាវីរៈ កងកម្លាំងប្រដាប់អាវុធប្រជាជន អង្គភាពបានជូនរង្វាន់មេដាយយុទ្ធជ័យចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ សមូហភាពចំនួន៣និងបុគ្គល២១នាក់បានជូនរង្វាន់មេដាយយុទ្ធជ័យ អង្គភាពបានជូនកិត្តិនាមជាអង្គភាពប្តេជ្ញាឈ្នះជាង១០០លើក កម្មាភិបាល យុទ្ធជនជាង៣០០នាក់បានទទួលស្គាល់ជាយុទ្ធជនប្រឡងប្រណាំង និងរង្វាន់ខ្ពង់ខ្ពស់ជាច្រើនទៀត។ ច្រើនឆ្នាំបន្តបន្ទាប់បក្ខភាគកងទ័ពការពារព្រំដែនខេត្តសម្រេចកិត្តិនាម ស្អាតស្អំ រឹងមាំ អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១៦, ២០១៧, ២០១៨ កងទ័ពការពារព្រំដែនសុកត្រាំងមានកិត្តិយស បានក្រសួងការពារជាតិជូនទង់ប្រឡងប្រណាំង៖ “អង្គភាពឆ្នើមក្នុងការអនុវត្តចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ” ទូទាំងប្រជាជន។
ស្របក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ជូនប័ណ្ណសរសើរដល់បុគ្គល១រូប ក្រសួងការពារជាតិជូនប័ណ្ណសរសើរដល់សមូហភាពចំនួន១ និងបុគ្គលចំនួន២រូប ដែលសម្រេចភារកិច្ចឆ្នើមក្នុងការអនុវត្តទិវាការពារព្រំដែនទូទាំងប្រជាជនដំណាក់កាល២០០៩-២០១៩ ជូនមេដាយអនុស្សាវរីយ៍ “ពីព្រោះអធិបតេយ្យសន្តិសុខព្រំដែន" ដល់បុគ្គល៨៣នាក់៕
យ្វីអាញ់ - ធី