កីឡា - ទេសចរណ៍ ទេសចរណ៍

19/02/2019 - 08:11

ភាព​ទាក់​ទាញ​កោះ​ដា​បាកកា​ម៉ាវ

កោះ​ដា​បាក​ មិន​ត្រឹម​តែ​ជា​កន្លែង​ទេស​ចរណ៍​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​និងក្រៅ​ប្រ​ទេស​ប៉ុណ្ណោះ​ទេ ទី​នេះ​នៅ​ទាំង​ជា​កន្លែង​កត់​ត្រា​នូវប្រ​វត្តិសាស្រ្ត​ដ៏​អង់​អាច​ក្លា​ហាន​របស់​ប្រ​ជា​ជាតិ​។ ផ្ដើម​ពី​ថ្ងៃ​ទី​០៩​ កញ្ញា​ ឆ្នាំ១៩៨១​ ដល់​ថ្ងៃ​ទី​០៩​ កញ្ញា​ ឆ្នាំ​១៩៨៤ នគរ​បាល​ប្រ​ជា​ជន​រៀត​ណាម អនុ​វត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​នូវ​គម្រោង​ផែន​ការ​ប្រតិ​ចារ​កម្ម​ CM12 ប្រ​ឆាំង​​នឹង​អង្គ​ការ​ប្រតិ​កិ​រិ​យា ដោយ​មាន​ឡេ​ក្វឹក​ទ្វី​ និង​ ម៉ាយ​វ៉ាន់​ហាញ់​ ជាមេ​ខ្លោង​ និង​ស្ទាក់​ចាប់​ការ​ទន្រ្ទាន​ចូល​ចំ​នួន​១៨​លើក​ ដោយ​មាន​ចារកម្ម​ពិ​សេស​១៨៩​នាក់ ក​ប៉ាល់​របស់​ខ្មាំង​ចំ​នួន​១៤​៣​លើក​ រឹប​យកកាំ​ភ្លើង​គ្រប់​ប្រ​ភេទ​ចំ​នួន​៣.៦៧៩ដើម​និង​គ្រាប់​កាំ​ភ្លើង​៩០​តោន​។ល។​ ជ័យជំ​នះ​នៃ​ផែន​ការ​ប្រតិ​ចារ​កម្ម​CM12 គឺ​ជា​លទ្ធ​ផល​នៃ​ស​តិ​បញ្ញា​ ស​មត្ថភាព​​ន​យោ​បាយ​ ទឹក​ចិត្ត​ក្លា​ហាន​ និង​ការ​ច្នៃ​ប្រ​តិដ្ឋ​របស់​កង​កម្លាំងនគរ​បាល​ប្រ​ជា​ជន​វៀត​ណាម​ កម្លាំង​នៃ​ការ​រួប​រួម​គ្នារ​វាង​នគរ​បាល​និងកង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ ក្រោម​ការ​ដឹ​ក​នាំ​របស់​បក្ស​កុម្មុយ​និស្ត​វៀតណាម​៕

ច​ម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​កា​ម៉ាវ​ ប្រ​មាណ​៥០​គី​ឡូ​ម៉ែត្រ​ ភ្ញៀវ​ទេស​ចរនឹង​ទៅ​ដល់​កោះ​ដា​បាក​ នៅ​ភូមិ​កិញ​ហង​ ឃុំ​ខាន់​បិញ​តី ស្រុក​ត្រឹង​វ៉ាន់ថើយ​ ពេល​ទៅ​ដល់​កោះ​ មិត្ត​អាច​ដើរ​ដោយ​ថ្មើរ​ជើង​ ឬ​អង្គុយ​រថ​ភ្លើង​អគ្គិ​ស​នី​ប្រ​ហែល​១,៥​ គី​ឡូ​ម៉ែត្រ​ ដើម្បី​ទស្ស​នា​កម្សាន្ត​មួយ​ចប់​ទិដ្ឋ​ភាពដ៏​ស្រស់​ត្រ​កាល​នៅ​ទី​នេះ​។ មក​ដល់​ទី​នេះ ក្រៅ​ពី​គយ​គន់​ទេស​ភាព​ ទស្ស​នា​​កេរ​ដំ​ណែល​កោះ​ដា​បាក​ ភ្ញៀវ​ទេស​ច​រ​នៅ​ទាំ​ង​បាន​ឃើញ​ប្រ​ជាជន​បង់​សំ​ណាញ​ ស្ទុច​ត្រី។​ល។ ខាង​ក្រោ​ម​នេះគឺ​ជា​កម្រង​រូប​ភាព​មួយ​ចំ​នួន​ពេល​យើង​ខ្ញុំ​មក​កាន់​កោះ​ដា​បាក​។​

កម្រង​រូ​​បភាព​៖ ទី​ទុយ​

កេរ​ដំ​ណែល​ថ្នាក់​ជាតិ​នៃ​កោះ​ដា​បាក​។

ជ្រុង​មួយ​ដ៏​ស្រស់​ត្រ​កាល​នៃ​កោះ​ដា​បាក​។

ក​ប៉ាល់​កំ​ពុង​នាំ​ត្រី​មក​កាន់​ដី​គោក​។

ពេល​មក​កាន់​កោះ​ដា​បាក​ ភ្ញៀវ​ទេស​ចរ​បាន​មើល​ ឬ​ស្ទុច​ត្រី​ជា​មួយ​នឹងប្រ​ជា​ជន​នៅ​ទី​នេះ។

ភ្ញៀវ​ទេស​ចរ​ទស្ស​នា​ក​ម្សាន្ត​កោះ​ដា​បាក​ ដោយ​រថ​ភ្លើង​អគ្គិស​នី​។

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កោះ​ដា​បាក