19/02/2019 - 08:11

លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន

សា​លា​បឋម​សិក្សា​ហ្វា​តឹង​A (នៅ​ភូមិ​ចុង​ផ្នោ ​III ឃុំ​ហ្វា​តឹង​ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​) បាន​វិ​និ​យោគ​ក​សាង​យ៉ាង​សម​រម្យ​លើ​ផ្ទៃ​ដី​៦.៧២២​ម៉ែត្រកា​រ៉េ​។ បច្ចុ​ប្បន្ន សា​លា​មា​ន​១៨​បន្ទប់​ មាន​សិស្ស​ចំ​នួន​៤៣២​នាក់​ (ក្នុងនោះ​ សា​លា​បឋម​​សិក្សា​ហ្វា​តឹង​ A មាន​ចំ​នួន​១០​បន្ទប់​ និង​នៅ​សា​​ខាសា​លា​ចំ​នួន​២​ទៀត​ គឺ​នៅ​ភូមិ​ហោយ​អាន​ និង​​ភូមិ​អាន​ឡុក​ មាន​ចំ​នួន៨​បន្ទប់)​។ សា​លា​ទើប​បាន​ទទួ​ល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​១នៅ​ឆ្នាំ​២០១៨។ ចាប់​ពី​ឆ្នាំ​២០១៥​មក​ទល់​ពេល​​នេះ សា​លា​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហ្វា​តឹង​ ទ​ទួល​ស្គាល់​ “សា​ខា​បក្ស​ស្អាត​ស្អំ ​រឹង​មាំ​ គំ​រូ​”។

ជ្រុង​មួយ​របស់​សា​លា​បឋម​សិក្សា​ហ្វា​តឹង​A។​

លោក​គ្រូ​ហឿ​វ៉ាន់​ផាប​ នា​យក​សា​សា​បឋម​សិក្សា​​ហ្វា​តឹ​​​ង​ A ឲ្យ​ដឹង​៖ “​ជាច្រើន​ឆ្នាំ​កន្លង​ គណៈ​​ ​នា​យក​សា​លា​តែង​បង្ក​លក្ខណៈ​ដើម្បី​គ្រូ​បង្រៀន​បាន​រៀន​សូត្រ​ លើក​កម្ពស់​ចំ​ណេះ​វិជ្ជា​ជីវៈ​គ​រុ​​កោ​សល្យ​ ឆ្លង​តាម​រ​យៈការ​វាយតម្លៃ​តាម​បទ​ដ្ឋាន​វិជ្ជា​ជីវៈ​គ្រូ​បង្រៀន​បឋម​សិក្សា​ ឆ្នាំ​សិក្សា ២០​១៧​-២០១៨​ សា​លា​មា​​នគ្រូ​បង្រៀន​សម្រេច​និទ្ទេស​ឆ្នើម​ចំ​នួន​២៣​/៣០រូប​(ស្មើ​អត្រា​៧៦,៧​%)។ គ្រូ​បង្រៀន​សម្រេច​និទ្ទេស​​ល្អ​ចំ​នួន​៧/៣០​(ស្មើអត្រា​២៣,៣​%)។ គ្មាន​គ្រូ​បង្រៀន​ខ្សោយ​​ខាង​វិជ្ជា​ជីវៈ​។ ឆ្នាំ​សិក្សា២០​១៧​-២០១៨​ សា​លា​មាន​គ្រូ​បង្រៀន​​២៣/​៣០​រូប បាន​ទ​ទួល​កិត្តិ​នាម​គ្រូបង្រៀន​ពូ​កែ​ថ្នាក់​សា​លា​ (ស្មើ​អត្រា​៧៦,៧​%)។ ក្នុង​នោះគ្រូ​បង្រៀន​១០/៣០​រូប​ បាន​​ទទួល​កិត្តិ​នាម​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​ស្រុក​ (ស្មើ​អត្រា២៣,​៣​%) គ្មាន​គ្រូ​បង្រៀន​អន់​ខ្សោយ​ខាង​វិជ្ជា​ជីវៈ​។ លទ្ធ​ផល​រៀន​សូត្រ​​របស់សិស្ស​ចាប់​ពី​ឆ្នាំ​សិក្សា​២០​១៥-២០​១៦​មក​ទល់​ពេល​នេះ គឺ​មាន​សិស្សសម្រេច​ការ​អប់​រំ​ទាំង​១០០​%។ កុ​មា​រ​អា​យុ​៦​​ឆ្នាំ​ ចូល​​រៀន​ថ្នាក់​ទី​១សម្រេច​១០០​% អត្រា​ចូល​រៀន​ត្រូវ​តាម​​កម្រិត​អា​យុ​សម្រេច​ពី​៩៦​,៧%ឡើង​ទៅ”​។

ទន្ទឹម​នឹង​ស​កម្ម​ភាព​បង្ហាត់​បង្រៀន​ សា​លា​នៅ​ទាំង​អនុ​វត្ត​​បាន​ល្អ​កា​រចលនា​ប្រ​ឡង​ប្រ​ណាំង​ “ក​សាង​សា​លា​ស្និទ្ធ​ស្នាល​សិស្ស​ស​កម្ម​”។ ចាត់​តាំង​ឲ្យ​សិស្ស​ចូល​រួម​ស​កម្ម​ភាព​ក្រៅ​ថ្នាក់​ ដោះ​ដូរ​ចង​សម្ព័ន្ធ​មេ​ត្រីភាព​ ថែ​ទាំ​ដើម​ឈើ​ ផ្កា​​ នៅ​ទី​ធ្លា​សា​លា​រៀន​​ ទស្សន​កិច្ច​សិក្សា​    បោះ​ជំ​រំ    ម​ហោ​ស្រព​សិល្បៈ​។ល។ ស្រប​ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ធំ​ៗ​។ សា​លា​បានក​សាង​មូល​និ​ធិ​សិក្សា​ (គ្រូ​បង្រៀន​ម្នាក់​រួម​វិ​ភាគ​ទាន​២០.០០០​ដុង​ក្នុង១​ខែ)​ ឧបត្ថម្ភ​កុ​មារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ កុ​មារ​ពិ​ការ​រៀងរាល់​ឆ្នាំ​សា​លា​ទ​ទួល​គាំ​ពារ​សិស្ស​៦​នាក់​ គិត​ជា​ទឹក​ប្រាក់​ជាង​៦​លានដុង​។ ចាប់​ពី​ឆ្នាំ​សិក្សា​២​០១៤​-២០១៥​មក​ទល់​ពេល​នេះ​ សា​លា​ចល​នាបាន​ជាង​៨០០​លាន​ដុង​ពី​សប្បុ​រស​ជន ដើម្បី​រួម​ចំ​ណែក​ក​សាង​មូលដ្ឋាន​សម្ភារ​: ផ្ដល់​អា​ហា​រូប​ករណ៍​ ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ​លំ​បាក។​

ការ​ងារ​ក្រុម​កុ​មារ​ឈាន​មុខ​ហូ​ជី​មិញ​ និង​ចលនា​កុ​មារ​សា​លា​រៀន​ កសាង​បាន​ទម្រង់​ជា​ច្រើន​ ដូច​ជា៖ “ចិញ្ចឹម​ជ្រូក​ដី​ ដើម្បី​មិត្ត​ក្រី​ក្រ​” “ជ្រុង​នៃ​ការ​សិក្សា​ដើម្បី​មិត្ត​ក្រី​ក្រ​” “គាំ​ពារ​​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ” “ខាប​អង្ករ​ម​នោ​សញ្ចេត​នា​មិត្ត​ភក្តិ​”។ល។ ដើម្បី​ចែក​រំ​លែក​ ជួយ​ប្អូន​ៗក្នុង​ការ​សិក្សា​រៀន​សូត្រ​និង​ការ​រស់​នៅ​។ ក្នុង​ត្រី​មាស​ទី​​១​ឆ្នាំ​សិក្សា២០១៨​-២០១៩​ បាន​ឧបត្ថម្ភ​សិស្ស​ចំ​នួន​៥១​នាក់​ ក្នុង​នោះ​ប្រ​គល់​ផ្ទះមេត្តា​ធម៌​បាន​១ខ្នង​ដល់​សិស្ស​មួយ​រូប​(តម្លៃ​៣៥​លាន​ដុង​)។ តាមប្រ​សាសន៍​ លោក​គ្រូ​ហឿ​វ៉ាន់​ផាប​ បច្ចុប្បន្ន​សា​លា​បឋម​សិក្សា​ហ្វា​តឹង​A ​គឺជា​សា​លា​ដំ​បូង​របស់​ស្រុក​កូវ​កែ​បាន​វិ​និ​យោគ​បំ​ពាក់​កា​មេ​រ៉ា​ នៅ​តាម​បន្ទប់​រៀន កា​រិ​យា​ល័យ​ និង​​ប​រិ​វេ​ណ​ខាង​ក្នុង​និង​ខាង​ក្រៅ​សា​លា។​ ជា​មួយ​នឹង​ការ​បំ​ពាក់​កា​មេ​រ៉ា​នេះ នឹង​ជួយ​ឲ្យ​​គណៈ​នា​យក​សា​លា​អនុ​វត្តបាន​ល្អ​កា​​រគ្រប់​គ្រង​ការ​បង្រៀន​និង​រៀន​រ​វាង​សិស្ស​និង​គ្រូ​។ បង្ការ​អំ​ពើហិង្សា​ក្នុង​សា​លា​រៀន​(ប្រ​សិន​មាន​) ​ក៏​ដូច​ជា​លើក​កម្ពស់​តួ​នា​ទី​ ទ​ទួលខុស​ត្រូវ​របស់​គ្រូ​បង្រៀន​ចំ​ពោះ​សិស្ស​”៕

សឺន​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ