ឆ្នាំ២០១៨ គណៈជនជាតិខេត្តអាងយ៉ាង បានសហការជាមួយនឹងស្ថាប័ននានា ដែលជាប់ពាក់ព័ន្ធ ផ្សព្វផ្សាយព្រមៗគ្នានូវគោលនយោបាយជាច្រើន ដើម្បីកែលម្អនិងលើកម្ពស់ជីវភាពសម្ភារៈ និងស្មារតីដល់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត ហើយទទួលបាននូវលទ្ធផលដ៏សំខាន់ជាច្រើន។ ជុំវិញបញ្ហាខាងលើ កាសែតកឹងធើភាសាខ្មែរ បានធ្វើបទសម្ភាសលោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង។
លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអានយ៉ាង។
*ជំរាបប្រសាសន៍លោក សូមលោកផ្តល់ព័ត៌មានខ្លះៗអំពីលទ្ធផលនៃការអនុវត្តការងារជនជាតិរបស់ខេត្តអាងយ៉ាង ក្នុងរយៈពេលកន្លង បាទ?
- រយៈពេលកន្លង ខេត្តអាងយ៉ាងតែងផ្ដោតការយកចិត្តទុកដាក់ និងផ្សព្វផ្សាយព្រមៗគ្នានូវគោលនយោបាយជនជាតិ។ ហេតុនោះ មកទល់ពេលនេះ ឃើញថាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ជនរួមជាតិភាគតិចត្រូវបានវិនិយោគកសាង ជាក់ស្ដែង អាចឆ្លើយតបទៅនឹងតម្រូវការដោះដូរពាណិជ្ជកម្ម ជួញដូរទំនិញ។ ដំណាក់សុខាភិបាល បានបង្កើនកម្រិត ជួសជុល ឆ្លើយតបនឹងតម្រូវការពិនិត្យព្យាបាលជំងឺនៅមូលដ្ឋាន។ ពិសេស ជនរួមជាតិភាគតិចក្រីក្រ និងជនជាតិភាគតិចរស់នៅតាមឃុំលំបាក ឃុំលំបាកពិសេស បានផ្ដល់ជូនប័ណ្ណធារារ៉ាប់រងសុខា ភិបាលទាំង១០០%។ ភាគច្រើននៅតាមអនុសង្កាត់ ភូមិ កន្លែងដែលមានជនរួមជាតិភាគតិចរស់នៅ សុទ្ធសឹងមានទារកដ្ឋាន សាលាមតេ្តយ្យ សាលាបឋមសិក្សានិងអនុវិទ្យាល័យ។ សិស្ស និស្សិតជនរួមជាតិភាគតិចក្រីក្រ បានផ្គត់ផ្គង់សិក្ខូបករណ៍និងជំនួយថ្លៃសាលា។ លំនៅឋាន របស់ជនរួមជាតិភាគតិចក្រីក្រ ត្រូវបានសាងសង់ថ្មី និងជួសជុលយ៉ាងសមរម្យ ជីវភាពរបស់ជនរួមជាតិភាគតិចមានជំហានរីកចម្រើន។ ការផលិតកម្មមានភាពវិវឌ្ឍន៍ជាបណ្ដើរៗ អាស្រ័យចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការដាំដុះនិងចិញ្ចឹមសត្វ ម្ល៉ោះហើយចំនួនគ្រួសារធូរធារកាន់តែកើនឡើង មានគ្រួសារជាច្រើនក្លាយជាគំរូក្នុងការពលកម្មផលិត និងក្នុងការកសាងជីវភាពវប្បធម៌។ល។ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិភាគតិច បានកែលម្អយ៉ាងប្រចក្ស អត្រាគ្រួសារជនរួមជាតិភាគតិចក្រីក្រថយចុះពី១- ១,០៥% រៀងរាល់ឆ្នាំ។
*ដើម្បីលើកកម្ពស់ជាងទៀតនូវប្រសិទ្ធភាពអនុវត្តគោលនយោបាយជនជាតិ ក្នុងពេលខាងមុខ តើលោកមានសំណើអ្វីខ្លះទេ ជំរាបប្រសាសន៍លោក?
- មជ្ឈិមគប្បីជំរុញយ៉ាងឆាប់រហ័សការបែងចែកប្រភពទុនដើម្បីភូមិភាគម្ចាស់ការផ្សព្វផ្សាយគម្រោងគោលនយោបាយជនជាតិសមស្រប។ កន្លងហើយ គោលនយោបាយភាគច្រើនប្រមូលផ្តុំទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ប្រមូលផ្តុំទៅលើឃុំលំបាកពិសេស ឃុំព្រំដែន (ក្នុងនោះ មានឃុំមួយចំនួន អត្រាជនជាតិភាគតិចរស់នៅតិចតួច)។ ហេតុនោះ សំណូមពរមជ្ឈិមគប្បីផ្តុំកម្លាំងវិនិយោគទៅលើភូមិសាស្រ្តឃុំតំបន់ជនជាតិភាគតិច និងគប្បីជំរុញជាងទៀតនូវគោលនយោបាយអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិភាគតិច និងគោលនយោបាយឧបត្ថម្ភមូលដ្ឋានផលិតកម្ម ភូមិរបររបស់ជនរួមជាតិភាគតិច គ្រួសារផលិតនិងធ្វើអាជីវកម្ម វិនិយោគទៅក្នុងតំបន់ជនជាតិ ដើម្បីបង្កើតការងារធ្វើនៅនឹងកន្លែង។
មជ្ឈិមគប្បីបង្កើនថវិកាដល់កម្មវិធីនានា បែងចែកប្រភពទុន វិនិយោគឲ្យបានទាន់ពេល មានយន្តការបំពេញបន្ថែម ឬកែសម្រួលគោលនយោបាយឲ្យបានសមស្របនឹងការងារ និងភាគកម្រិតក្នុងសេចក្តីសម្រេចចិត្តវិនិយោគ ដូចជា៖ ផ្គត់ផ្គង់ដីផលិតកម្ម និងដីធារផ្ទះជូនគ្រួសារជនរួមជាតិក្រីក្រដែលគ្មានដីធ្លី (ទ្រង់ទ្រាយតំបន់តាំងទីលំនៅ)។ ទន្ទឹមនឹងនោះ មានគោលនយោបាយវិនិយោគខាងធារាសាស្រ្តនៅតំបន់លើជាបន្ត ដោយសារប្រព័ន្ធតភ្ជាប់ធារាសាស្រ្ត នាបច្ចុប្បន្ន ស្ថិតក្នុងរដូវប្រាំងគ្រាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន បានត្រឹម១/៣ប៉ុណ្ណោះ សេវាកម្មប៉ូមទឹកស្រោចស្រពមិនទាន់ឆ្លើយតបទៅនឹងភាពជាក់ស្តែង បង់កម្រៃខ្ពស់ ម្ល៉ោះហើយប្រជាជនជួបលំបាកក្នុងការផលិតកម្ម។ គប្បីមានផែនការបន្ត ឧបត្ថម្ភកម្មវិធីទឹកស្អាតដើម្បីបម្រើការងារបង្កបង្កើនផល ប្រជុំជីវកិច្ចរបស់ប្រជាជនតំបន់ជនរួមជាតិខ្មែរ៕
*សូមអំណរគុណលោក !
ឡេថាញ់ឡុង- វិមាន