លោកឡេហ្វាងអាយ ប្រធានសមាគមអតីតយុទ្ធជនស្រុកកូវកែ ឲ្យដឹង៖ “ឆ្លងតាមរយៈចលនា “អតីតយុទ្ធជនគំរូ” សមាជិកម្នាក់ៗរក្សា ខ្ជាប់និងពង្រីកអត្តចរិត “កងទ័ពអ៊ំហូ” គំរូឈានមុខរាល់កិច្ចការនៅភូមិស្រុកនិងសម្រេចភារកិច្ចល្អដែលថ្នាក់លើបានប្រគល់ឲ្យ។ ទន្ទឹមនឹងនោះ រាល់សាខាសមាគមនិងសមាជិកសមាគមអតីតយុទ្ធជនចូលរួមកសាងបក្ស រដ្ឋអំណាច រក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុក; ចូលរួមកសាង ឃុំវប្បធម៌-ជនបទថ្មី បង្វែររចនាសម្ព័ន្ធផលិតកម្ម អនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិត រួមចំណែកលុបបំបាត់ភាពក្រីក្រ លើកស្ទួយជីវភាពសេដ្ឋកិច្ចរបស់សមាជិកម្នាក់ៗ។ល។”។
តំណាងសមាគមអតីតយុទ្ធជនឃុំថុងហ្វា ស្វែងយល់ទម្រង់សេដ្ឋកិច្ចគ្រួសារចិញ្ចឹមគោបន្តពូជរបស់គ្រួសារសមាជិកសមាគមអតីតយុទ្ធជនង្វៀនវ៉ាន់បួងនៅភូមិអូរជីក ។
ក្នុងការគិតគូរឧបត្ថម្ភសមាជិកសមាគម អតីតយុទ្ធជន លើកស្ទួយជីវភាព ពិសេស គឺសមាជិកជនជាតិខ្មែរ សមាគមគ្រប់លំដាប់ថ្នាក់ លើភូមិសាស្រ្តស្រុកកូវកែ តែងផ្តោតការយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយភាពក្រីក្រ បង្កលក្ខណសម្បត្តិដល់សមាជិកបានចូលរួមវគ្គហ្វឹក ហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្កបង្កើនផល និងចិញ្ចឹមសត្វ។ល។ ឆ្លងតាមរយៈនោះ សមាគមក៏បានពង្រឹងនិងពង្រីកដោយប្រសិទ្ធភាពក្រុមសហការផលិតចំនួន១៤ ដោយមានពលករ-ការិនី១៦៧នាក់និងសហករណ៍ចំនួន២។ ក្រៅពីនេះ គម្រោងស្របនឹងការប្រែប្រួលអាកាសធាតុតំបន់វាលរាបទន្លេគឺវឡុង(AMD) ឧបត្ថម្ភបង្កើតក្រុមសហការផលិតចំនួន៥ អំពីការចិញ្ចឹមពពែបន្តពូជ និងចិញ្ចឹមមាន់ស្រុក ដោយមានសមាជិកសមាគមអតីតយុទ្ធជនចូលរួម៤១រូប។ សាខាសមាគម ក្រុមសមាគមក៏បានបង្កើត ក្រុមរួមទុនបង្វិលជុំ ឆ្នាំ២០១៨ ឧបត្ថម្ភដល់សមាជិកបាន៥៤០រូប បុលដើមទុនជាង២,៨ពាន់លានដុង ដើម្បីចិញ្ចឹមសត្វ លក់ដូរកំបុិកកំបុ៉កនិងធ្វើកសិកម្ម។ ក្រៅពីនេះ ឆ្លងតាមរយៈនៃប្រភពបុលដើមទុនប្រគល់ជូនពីធនាគារគោលនយោបាយសង្គមស្រុក មានសមាជិក៩៥២រូប បានបុលទឹកប្រាក់ចំនួន៥ពាន់លានដុង ។ល។ លទ្ធផលឆ្នាំ ២០១៨ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់បានជួយសមាជិក៣២/៥៧រូបចាកផុតពីភាពក្រីក្រ។
លោកសើុងខើយ ប្រធានសមាគមអតីតយុទ្ធជនឃុំចូវដៀន ឲ្យដឹង៖ “ឆ្លងតាមរយៈចលនា កសាងឃុំវប្បធម៌-ជនបទថ្មី សមាជិកសមាគមអតីតយុទ្ធជនម្នាក់ៗបានពង្រីកនូវតួនាទីឈានមុខ រួមជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន មានដូច៖ កសាងទេសភាព បរិស្ថាន គមនាគមន៍ជនបទ លុបបំបាត់ភាពក្រីក្រ ចលនាកសាងទម្រង់ក្រុមសហការផលិត។ល។ ពិសេស គឺសមាគមអតីតយុទ្ធជនឃុំ ថែមទាំងទទួលបន្ទុកកសាងទម្រង់ធានាសន្តិសុខសណ្តាប់ធ្នាប់ ដោយមានក្លឹប “បន្ថយ៤ រក្សា៣” (កាត់បន្ថយល្បែងស៊ីសង ជល់មាន់ ឆក់ត្រីដោយ អគ្គិសនី យុវជនប្រព្រឹត្តខុសច្បាប់។ រក្សា៣យ៉ាង ដូច៖ រក្សាខ្លួនឯង គ្រួសារមិនប្រព្រឹត្តខុសច្បាប់ មនោសញ្ចេតនាភូមិផងរបងជាមួយ); ចលនា សមាជិក សប្បុរសជនចូលរួមសកម្មភាពសង្គហធម៌សង្គម។ល។”។
រាល់ការចលនារបស់សមាគមអតីតយុទ្ធជន ស្រុកគ្រប់លំដាប់ថ្នាក់ បាននាំមកនូវអត្ថន័យជាក់ស្តែងក្នុងសហគមន៍ ត្រូវបានប្រជាជនជឿទុកចិត្តជានិច្ច។ តួយ៉ាងដូចក្នុងចលនាកសាងឃុំវប្បធម៌-ជនបទថ្មីរបស់ភូមិស្រុក ក៏អាស្រ័យមានការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាគមអតីតយុទ្ធជន។ តាមប្រសាសន៍លោកឡេហ្វាងអាយ ឲ្យដឹង៖ ឆ្នាំ២០១៨ ជាមួយការចលនាសាមគ្គីរួមកម្លាំង កសាងឃុំវប្បធម៌-ជនបទថ្មី សមាគមគ្រប់លំដាប់ថ្នាក់បានចលនាកម្មាភិបាល សមាជិក បរិច្ចាគដី៧.៩៥០ម៉ែត្រការ៉េ រួមវិភាគទានទឹកប្រាក់ចំនួន ៥៤០លានដុង ចូលរួមកម្លាំងពលកម្មបានចំនួន១.៣៣០ថ្ងៃ។ ឆ្លងតាមរយៈនោះ ឃុំបានកសាងថ្មី ជួសជុលបង្កើនកម្រិតផ្លូវជនបទបានចំនួន៤៩,៥ គ.ម; ជីកស្តារប្រឡាយចំនួន១៨ខ្សែ និងដាំដើមឈើគ្រប់ប្រភេទចំនួន៦.២៨០ដើម។ល។ ញុាំងឲ្យទេសភាពបរិស្ថានបៃតង ជ្រះស្អាត ៕
សឺនម៉ាល័យ-លីសៀ